មកស្គាល់ក្រុមចម្រៀងខេប៉ុបទាំង ៥ ដែលមានទ្រព្យសម្បត្ដិច្រើនជាងគេបំផុត

ក្នុងវិស័យខេប៉ុបមានក្រុមតារាចម្រៀងប្រុស ស្រី មិនតិចនោះឡើយ ប៉ុន្ដែមានមិនច្រើនក្រុមឡើយដែលអាចរកបានប្រាក់ចំណូលយ៉ាងក្រាស់ក្រែលពីការលក់អាល់ប៊ុម ការប្រគុំតន្ដ្រី និងស្បតពាណិជ្ជកម្មនានា។ តោះមកស្គាល់ក្រុមចម្រៀងខេប៉ុបទាំង ៥ មានទ្រព្យសម្បត្ដិច្រើនជាងគេនេះបើយោងតាមប្រភព Sportskeeda៖

.BTS  

ក្រុមចម្រៀងបុរសដ៏ល្បីប្រចាំប្រទេសកូរ៉េនេះ ត្រូវបានគេរាយការណ៍មានទ្រព្យសម្បត្ដិប្រមាណចន្លោះពី ១២០ ទៅ ១៥០ លានដុល្លារអាមេរិក។ ប្រាក់ចំណូលទាំងអស់រកបានពីការលក់អាល់ប៊ុម ការប្រគំតន្រ្ដី និងពាណិជ្ជកម្មផ្សេងៗ។

២.EXO

បើងាកមកមើលក្រុមចម្រៀងបុរស EXO វិញ ត្រូវបានគេរាយការណ៍ថាមានទ្រព្យសម្បត្ដិពី ១០០ ទៅ ១៣០ លានដុល្លារអាមេរិក។ តែយ៉ាងណាមិញ មានប្រភពព័ត៌មានជាច្រើនបានលើកឡើងថាទ្រព្យសម្បត្ដិរបស់ក្រុម EXO មានរហូតដល់ទៅ ១ ពាន់លានដុល្លារអាមេរិក និងមានចំនួនលើសក្រុម BTS ដល់ទៅ ៦ ដងឯណោះ ខណៈឆ្នាំដែលពួកគេរកបានប្រាក់ច្រើនខ្លាំងបំផុតទប់មិនជាប់គឺពីចន្លោះឆ្នាំ ២០១៣ ដល់ ២០១៨។

៣.BLACKPINK

Blackpink ជាក្រុមចម្រៀងនារីដ៏ល្បីល្បាញមួយ និងបានឈរលើតារាងបទចម្រៀងកំពូលជាច្រើនចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ ២០១៦។ មិនតែប៉ុណ្ណោះ ថ្មីៗនេះ ក៏បានបង្ហាញខ្លួនលើចំណាត់ថ្នាក់តារាង Billboard ជាច្រើនដង និងសហការជាមួយឈ្មោះអន្តរជាតិដូចជា Lady Gaga, Cardi B, Dua Lipa និង Selena Gomez ។ ក្រុមចម្រៀងនេះត្រូវបានគេរាយការណ៍ថាមានទ្រព្យសម្បត្ដិសរុបជាង ៦២ លានដុល្លារអាមេរិក។

៤.TWICE

ក្រុមចម្រៀងនារីល្បីប្រចាំផលិតកម្ម JYP និងត្រូវបានគេស្គាល់ថាជា “Nation’s Girl Group” បន្ទាប់ពីក្រុមនារីរៀមច្បង Girls’ Generation ក្រុម Twice ត្រូវបានគេរាយការណ៍ថាមានទ្រព្យសម្បត្ដិ ៣៥ លានដុល្លារអាមេរិក។

៥.TVXQ

មុនពេលក្រុម BTS បង្ហាញខ្លួន ក្រុមបុរស TVXQ ត្រូវបានគេចាត់ទុកថាជាក្រុមចម្រៀងមានឥទ្ធិពលខ្លាំងចាប់តាំងពីឆ្នាំ ២០០៣ មក។ សមាជិកម្នាក់ៗ សុទ្ធតែមានភាពល្បីល្បាញខ្លាំងរហូតមកដល់បច្ចុប្បន្ន។ យោងតាមប្រភពព័ត៌មានដដែលក្រុម TVXQ មានទ្រព្យសម្បត្តិសរុបចំនួន ៣០ លានដុល្លារអាមេរិក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ