ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខគឺជាថ្ងៃជោគ ថ្ងៃជ័យ និងជាថ្ងៃដ៏បវរនៃការរៀបចំពិធីមង្គលការរបស់ ពិធីការិនីល្បីឈ្មោះ ហ៊ិន ច័ន្ទនីរ័ត្ន និងលោក ឌី ពេជ្រ ដែលគ្រប់គ្នាស្គាល់ថាជាក្មួយប្រុសរបស់សម្ដេច តេជោ។
គិតមកទល់ពេលនេះ នៅបាំងតែប្រមាណ២សប្តាហ៍ទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃពិធីមង្គលការរបស់ពិធីការនីរូបស្រស់នេះហើយ។ ថ្ងៃមង្គលការជិតមកដល់ ធៀបការរបស់សោភារូបស្រស់ និងអនាគតស្វាមី ក៏ត្រូវបានបោះពុម្ភ និងដើរអញ្ញើញភ្ញៀវកិត្តិយស ដើម្បីមកចូលរួមធ្វើជាសាក្ខីភាពនៃពិធីមង្គលការរបស់គូស្វាមីភរិយាថ្មីថ្មោងទាំងពីរនេះ។



តាមរយៈធៀបការ ដែលជាលខិតអញ្ញើញដល់ភ្ញៀវកិត្តិយសបញ្ជាក់ឱ្យដឹងថា ពិធីមង្គលការរបស់ ពិធីការនីធ្មេញច្រពើស ហ៊ិន ច័ន្ទនីរ័ត្ន និងលោក ឌី ពេជ្រ នឹងត្រូវរៀបចំឡើងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ២១ និង ២២ ទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ។ ក្នុងនោះកម្មវិធីថ្ងៃទី១ ថ្ងៃទី ២១ ខែធ្នូ នឹងធ្វើឡើងនៅគេហដ្ឋាន ផ្ទះលេខ ១១៧F ផ្លូវម៉ាស៊ីនទឹក សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំណែក កម្មវិធីថ្ងៃទី២ ជាពិធីរៀបអាពាហ៍ពិពាហ៍ ទទួលស្វាគមន៍ភ្ញៀវកិត្តិយសពិសាភោជនាហារ នឹងប្រារព្ធឡើង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G)។

គួររំឮកផងដែរ ថ្មីៗកន្លងទៅនេះ ហ៊ិន ច័ន្ទនីរ័ត្ន បានដឹកដៃគូដណ្តឹង ឌី ពេជ្រ ទៅថត Pre- wedding យ៉ាងស្រស់ស្អាត ត្រៀមសម្រាប់ពិធីមង្គលការ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ ហើយវីដេអូខ្លីៗពីសកម្មភាព Pre-wedding ក៏ទើបត្រូវគណនី Tik Tok របស់ លោក ឌី ពេជ្រ បង្ហោះចែកចាយឱ្យហ្វេនៗបានឃើញថ្មីៗក្តៅ។ ចង់ដឹងថា ពិធីមង្គលការរបស់ពិធីការិនីប្រចាំទូរទស្សន៍បាយ័នរូបនេះឱឡារិកកម្រិតណា រង់ចាំតាមដានទាំងអស់គ្នា!































Account
Security
Favourite Content