ទីបំផុតពេលវេលាជាក់លាក់នៃអាពាហ៍ពិពាហ៍បវរកញ្ញាចក្រវាលកម្ពុជា ២០២០ រ៉េតសារីតា បានប្រកាសឲ្យដឹងហើយ ដោយកញ្ញានឹងរៀបចំរយៈពេល ៣ ថ្ងៃនៅ ៣ ទីតាំងផ្សេងគ្នាក្នុងខេត្តសៀមរាបព្រះរាជាណាចក្រកម្ពុជា។


បវរកញ្ញាខ្មែរដែលទទួលបានការស្រលាញ់ច្រើនលើសលប់ពីប្រកាសពីទំនាក់ទំនងស្នេហាជាមួយគូស្នេហ៍ដែលជាជនជាតិអាមេរិករូបសង្ហា ក្រោយការប្រកួត Miss Universe 2020 ចប់។ គូស្នេហ៍ទាំង ២ បានថត Pre-Wedding ទាំងបែបខ្មែរ និងអឺរ៉ុប ហើយច្រើនទីតាំងផងដែរ។
សម្រាប់ពិធីមង្គលការរបស់ សារីតា និង Tomas មាន ៣ ថ្ងៃចាប់ពីថ្ងៃ ១៨, ១៩ និង ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៥ ខាងមុខនេះនៅក្នុងខេត្តសៀមរាប ដោយមានទាំងកម្មវិធីប្រពៃណី និងបែបអឺរ៉ុប។ ថ្មីៗនេះដែរ មិត្តភ័ក្ដិ និងបងប្អូនស្រីៗរបស់នាង ទើបរៀបចំកម្មវិធីជប់លៀងលាភាពនៅលីវយ៉ាងសប្បាយរីករាយ។



មង្គលការរបស់ សារីតា នៅទីតាំងខេត្តសៀមរាបនេះ ជាចំណែកក្នុងការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ខ្មែរផងដែរ។ ដោយសារតែអនាគតស្វាមីនាងជាជនបរទេស ហើយច្បាស់ណាស់ថាមិត្តភ័ក្ដិ និងសាច់ញាតិខាងប្រុសក៏មកចូលរួម ហើយទីតាំងរៀបចំកម្មវិធីមានទេសភាពស្អាត លក្ខណៈធម្មជាតិទៀត ច្បាស់ជាបរទេសជាប់ចិត្តមិនខាន៕




រូបភាព៖ Sarita Reth























Account
Security
Favourite Content