ក្រោយរៀបការ រឿន ណាត ប្រើជីវិតរស់នៅក្រៅប្រទេសជាមួយស្វាមីយ៉ាងស្រស់បំព្រង!

ក្រោយ​រៀប​ការ​រួចថ្មោងថ្មី បវរកញ្ញា​ចក្រវាលកម្ពុជា ឆ្នាំ ២០១៨ រឿន ណាត បាន​ប្រើ​ជីវិត​រួម​រស់​ជាមួយ​ស្វាមី​រូប​សង្ហា​ដែល​ជា Mister Friendship International 2023 នៅ​លើ​ទឹក​ដី​អាមេរិក​យ៉ាង​ស្រស់​បំព្រង​ និង​មាន​ក្ដី​សុខ​។

មហាជន​ប្រាកដ​ជា​បាន​ដឹង​រួច​មក​ហើយ​ថា Miss Universe 2018 រឿន ណាត និងស្វាមី លាវ វេងហួរ ​បាន​ដឹក​ដៃ​គ្នា​​លើ​ទឹកដី​អាមេរិក​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ។ មុន​ចាកចេញ​ពី​កម្ពុជា គូ​ស្នេហ៍​តារា​សម្ដែង​ និង​បង្ហាញ​ម៉ូត​ទាំង​ពីរ​បាន​រៀប​ចំ​ពិធី​ភ្ជាប់​ពាក្យ​យ៉ាង​ធំ​ដុំ​នៅទឹកដីកំណើត ​ដោយ​មាន​សាច់​ញាតិ ​និង​មិត្តភ័ក្ដិ​នៅ​ក្នុង​រង្វង់​សិល្បៈ​ចូលរួម​ផង​ដែរ។

ក្រោយ​ចេញ​ទៅដល់អាមេរិក​ជាមួយ​ស្វាមី​ បវរ​កញ្ញា​សម្បុរ​ស្រអែម​ស្រស់​រូប​នេះ​បាន​បង្ហាញ​ជា​រឿយ​ៗ​នូវ​សកម្មភាព​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន។ តាម​រយៈ​សកម្មភាព​អម​ជាមួយ​ស្នាម​ញញឹម​ដ៏​ទន់​ភ្លន់​ដែល​លេច​ឡើង​នៅ​លើ​ផ្ទៃ​មុខ​ដ៏​ស្រស់​ផូរផង់​របស់​អ្នក​នាង រឿន ណាត បាន​បង្ហាញ​ឱ្យ​មហាជន​បាន​ឃើញ​នូវ​សុភមង្គល​ពិតៗ​ដែល​អ្នក​នាង​ទទួល​បាន​ស្វាមី​និង​ក្រុម​គ្រួសារ។

​​ស្វាមី​សង្ហា​របស់​បវរ​កញ្ញា​រូប​ស្រស់ រឿន ណាត គឺ លាវ វេងហួរ ត្រូវ​បាន​ចាត់​ចូល​ជា​កំពូល​បុរស​មាត់​ផ្អែម​ជា​ពិសេស​រាល់​ពេល​ដែល​លោក​ពោល​សរសើរ​ភរិយា​ជា​ទី​ស្រលាញ់​​តែ​ម្ដង។ អារម្មណ៍​ដ៏​សែន​កក់​ក្ដៅ​ដែល​បុរស​ម្នាក់​តែង​ផ្ដល់​ឱ្យ​នារី​ជា​ទី​ស្រលាញ់​​គឺ​ពិត​ជា​ពេញ​បរិបូរណ៍​ដែល​មិន​ត្រឹម​ធ្វើ​ឱ្យ​ភរិយា​ក្មេង​ខ្ចី​ញញឹម​បិទ​មាត់​ពុំ​ជិត​តែ​ក៏​ធ្វើ​ឱ្យ​នារី​ៗ​មិន​តិច​នាក់​ពោល​សរសើរ​និង​លួច​ច្រណែន រឿន ណាត ដែល​មាន​ស្វាមី​មិន​ត្រឹម​រូប​ស្រស់​សង្ហា​ថែម​ទាំង​ជា​បុរស​ដ៏​សែន​កក់​ក្ដៅ​ថែម​បែបនេះ៕​

រូបភាព៖ Leav Veng Hour និង Rern Nat



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់



Leave a Reply

Your email address will not be published.Required fields are marked *