ធ្លាប់មានប្រវត្ដិស្នេហ៍មិនសមបំណងធ្វើឲ្យតួ សៀវ ឡុងនី រាងចាលសុខចិត្ដរស់នៅម្នាក់ឯង

តារាស្រី Carman Lee ជាតារាស្រី ហុងកុង មានប្រជាប្រិយភាពម្នាក់ ដោយត្រូវបានមហាជនជាច្រើនស្គាល់តាមរយៈការសម្ដែងក្នុងរឿង The Condor Heroes ឆ្នាំ ១៩៩៥ ជាមួយតារាសម្ដែងប្រុស Louis Koo។ បច្ចុប្បន្ន នាងមានវ័យ ៥៨ ឆ្នាំទៅហើយ តែសម្រស់របស់នាងមើលទៅនៅតែក្មេងជាងវ័យខ្លាំង។ ជារឿយៗ រូបនាងតែងត្រូវមហាជនជាច្រើនចោទសួរពីជីវិតស្នេហារបស់នាងដោយសារតែនាងហាក់មិនខ្វាយខ្វល់ពីរឿងជីវិតគូ និងសុខចិត្ដនៅខ្លួនមួយ។

បើតាមសម្ដីរបស់ Carman Lee ផ្ទាល់ នាងធ្លាប់មានទំនាក់ទំនងស្នេហាយ៉ាងជ្រាលជ្រៅជាមួយអ្នកជំនួញម្នាក់ដែលមានអាយុច្រើនជាងខ្លួន ២០ ឆ្នាំ។ នាងធ្លាប់លង់ស្រឡាញ់អតីតមិត្ដប្រុសរបស់ខ្លួនខ្លាំង និងលះបង់គ្រប់យ៉ាងដើម្បីស្នេហាមួយនេះ ដោយនាងធ្លាប់លើកឡើងថា ប្រសិនបើកាលនោះមិត្ដប្រុសរបស់នាង ឲ្យនាងលាឈប់ពីសិល្បៈ នាងនឹងមិនស្ទាក់ស្ទើរឈប់តាមភ្លាម។ ប្រសិនបើមិត្ដប្រុសនាងមិនចូលចិត្ដនាងស្លៀកខ្លី នាងនឹងមិនស្លៀកនោះទេ។ នាងនឹងព្យាយាមកែប្រែខ្លួនដើម្បីមិត្ដប្រុសរបស់នាង។

បន្ទាប់ពីមិត្ដប្រុសរបស់នាងធ្លាក់ខ្លួន និងក្ស័យធនមានបំណុលជាប់ខ្លួន នាងក៏នៅតែមិនបោះបង់មិត្ដប្រុសរបស់ខ្លួនចោល។ នាងថែមទាំងសុខចិត្ដទទួលការងារថតរឿងជាច្រើន ដើម្បីបានប្រាក់ជួយសងបំណុលមិត្ដប្រុសរបស់ខ្លួនថែមទៀត។ នាងធ្លាប់ស្រមៃបានដឹកដៃគ្នាជាមួយមិត្ដប្រុសចូលរោងមង្គល បង្កើតគ្រួសារមានសុភមង្គលមួយ។ តែនឹកស្មានមិនដល់ នាងក៏ត្រូវបានមិត្ដប្រុសសុំចែកផ្លូវក្នុងឆ្នាំ ២០០៨។

ក្រោយបញ្ចប់ចំណងស្នេហាជាមួយអតីតមិត្ដប្រុសជាអ្នកជំនួញ តារាស្រី Carman Lee បានចំណាយពេលអស់ជាច្រើនឆ្នាំដើម្បីត្រឡប់មកសភាពដើមវិញ។ មែនទែនទៅ ស្នេហាឈឺចាប់មិនសមប្រកបបានធ្វើឲ្យតារាស្រីរូបនេះឈប់ខ្វាយខ្វល់ពីរឿងស្នេហាតទៅទៀត ពោលនាងសម្រេចរស់នៅយ៉ាងរីករាយម្នាក់ឯង។ ប៉ុន្មានឆ្នាំចុងក្រោយ នាងផ្ដោតខ្លាំងលើការហាត់ប្រាណយកសាច់ដុំ ដោយសារវាធ្វើឲ្យនាងមានអារម្មណ៍ល្អ និងធូរស្រាល។ ការហាត់ប្រាណ និងរស់នៅយ៉ាងរីករាយធ្វើឲ្យសម្រស់តារាស្រី Carman Lee នៅក្មេងជាងវ័យខ្លាំង រហូតដល់អ្នកខ្លះសឹងមិនជឿនាងមានវ័យ ៥៨ ឆ្នាំទៅហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New