ថ្មីៗនេះទំព័រហ្វេសប៊ុកផ្លូវការ Rap Việt បានប្រកាសឱ្យដឹងថាកំពូល Rapper វ័យក្មេងដ៏ល្បីល្បាញរបស់កម្ពុជា វណ្ណដា នឹងមានវត្តមានក្នុងកម្មវិធីប្រកួត Rap Viet Season 3 វគ្គ ចុងក្រោយ ដែលនឹងរៀបចំឡើងនៅវៀតណាមនាពេលដ៏ខ្លីខាងមុខនេះ។

ស្របគ្នានឹងការប្រកាសខាងលើនេះ ទំព័រហ្វេសប៊ុកផ្លូវការ Baramey Production ក៏បានឱ្យដឹងថា វណ្ណដា នឹងចូលរួមជា Special Guest ក្នុងកម្មវិធី Rap Viet នៅវៀតណាមហើយនេះជាលើកដំបូងហើយដែលសិល្បកររ៉េបពីកម្ពុជាត្រូវបានអញ្ជើញធ្វើជាតារាកិត្តិយសក្នុងកម្មវិធីប្រលងនៅក្រៅប្រទេស ដូច្នេះកុំភ្លេចចាំទស្សនាទាំងអស់គ្នាថា Rapper វ័យក្មេងពេញដោយសមត្ថភាពរបស់កម្ពុជាយើង នឹង មានអ្វីពិសេសយកទៅសម្តែងនៅលើឆាក Rap Viet។
ក្រឡេកទៅមើល ម្ចាស់បទ «Time To Rise» ឯណោះវិញ ក៏បានផ្តាំផ្ញើរទៅកាន់ហ្វេនឱ្យរង់ចាំជួបលោកនៅវគ្គចុងក្រោយនៃ Rap Viet រដូវកាលទី៣ទាំងអស់គ្នា៕

























Account
Security
Favourite Content