មកដឹងប្រវត្តិខ្មៅងងឹតនៃ Gothic Fashion ស្ទីលស្លៀកពាក់បែបខ្មោចដែលកំពុងល្បីម្ដងទៀតក្នុងចំណោមតារាហូលីវូដ

បច្ចុប្បន្ននេះ វិស័យហ្វេសិនកាន់តែមានភាពចម្រុះជាងមុន ខណៈភាពខុសប្លែកមិនត្រូវបានគេរុញចេញទៀតនោះទេ ហើយម៉ាកយីហោសកលជាច្រើនក៏កំពុងបំបែកព្រំដែននៃការបង្កើតស្ទីលសម្លៀកបំពាក់ផ្ទាល់ខ្លួនរបស់ពួកគេ តាមរយៈការនាំយកម៉ូដក្នុងវប្បធម៌ផ្សេងៗមកធ្វើជាគំនិតដើម ឬ inspiration ក្នុងការច្នៃម៉ូដ។ ក្នុងនោះស្ទីលមួយក្នុងចំណោមស្ទីលដែលមានឥទ្ធិពលនាពេលបច្ចុប្បន្នគឺស្ទីល Gothic ដែលអាចនិយាយបានថាមានភាពទាក់ទាញទាំងផ្នែកប្រវត្តិសាស្ត្រ និងសម្រាប់ពេលអនាគត ព្រោះសូម្បីតែតារាកំពុងមានកេរ្តិ៍ឈ្មោះជំនាន់ថ្មីដូចជា Jenna Ortega ក៏បាននាំយក Trend មួយនេះមកបង្អួតនៅលើកម្រាលព្រំក្រហមជាញឹកញាប់ដែរ។

Gothic Fashion គឺ​ជា Fashion ​ដែល​មនុស្ស​ជា​ច្រើន​គិត​ថា​ជា​ម៉ូដបែប​អាថ៌កំបាំង​និង​គួរ​ឲ្យ​ខ្លាច ដែលជារឿយៗត្រូវបានគ្របដណ្ដប់ដោយពណ៌ខ្មៅឬងងឹតៗ មានក្រលាសំបុកពីងពាង និងប្រចៀវ ហើយ​ខ្លះទៀតក៏​មាន​ស្ទីល​តុបតែង​មុខ​​ប្រើ​បបូរ​មាត់​ពណ៌​ស ឬ​ខ្មៅ​ដូច​​បិសាចជញ្ជក់ឈាម។ មែនទែនទៅ Gothic Fashion បានចាប់ផ្តើមតាំងពីសម័យ Victorian (ឆ្នាំ១៨៣៧ដល់១៩០១) ក្នុងអំឡុងពេលដែលមានការស្លាប់ជាញឹកញាប់ ដូច្នេះសម្លៀកបំពាក់ពិធីបុណ្យសពត្រូវបានស្លៀកពាក់នៅក្នុងជីវិតប្រចាំថ្ងៃដើម្បីធ្វើឱ្យការស្លាប់ប្រែក្លាយជារឿងធម្មតា។

Gothic Fashion បាន​បន្តមកដល់​សម័យ​ក្រោយៗទៀត​ ប៉ុន្តែនៅពេលដែលការស្លាប់មិនបានកើតឡើងញឹកញាប់ដូចមុន ហើយសម្លៀកបំពាក់ម៉ូដថ្មីៗបែបធម្មតាបានក្លាយទៅជាសម្លៀកបំពាក់ប្រើប្រាស់ប្រចាំថ្ងៃវិញ សម្លៀក​បំពាក់​ដែល​មើល​ទៅ​ដូច​ជា​ទើប​តែ​ត្រឡប់​មក​ពី​បុណ្យ​សពក៏​ប្រែ​ទៅ​ជាស្ទីល​ចម្លែកវិញ។ ប៉ុន្តែតាមរយៈភាពល្បីល្បាញនៃរឿងកំប្លែងបែបរន្ធត់ “Wednesday” ដែលនិយាយពីរឿងរ៉ាវ The Addams Family ជាគ្រួសារនៅអាមេរិកក្នុងក្រោយសង្គ្រាមដោយមាន Gothic Fashion ជាស្ទីលសំខាន់នៃរឿង ប៉ុន្តែត្រូវបានកែច្នៃឱ្យមានលក្ខណៈទំនើបជាងមុន ក៏បានធ្វើឱ្យ Gothic Fashion ​ត្រលប់​មកទទួលបានការចាប់អារម្មណ៍ខ្លាំងម្ដងទៀត។

Jenna Ortega តួឯកស្រីក្នុងរឿង ‘Wednesday’ ក៏បាននាំយកស្ទីលស្លៀកពាក់បែប Gothic មកប្រើនៅខាងក្រៅរឿងផងដែរ។ នាងបានចូលរួមកម្មវិធីផ្សេងៗជាច្រើនរួមទាំងកម្មវិធី Met Gala ឆ្នាំ ២០២៣ ក្នុងសម្លៀកបំពាក់ Gothic ដែលបានក្លាយជាឈុតដ៏ល្បីប្រចាំឆ្នាំ។

ក្រៅពីនៅលើអ៊ិនធឺណិតឬកម្រាលព្រំក្រហមហើយ នៅលើវេទិកាបង្ហាញម៉ូដយើងក៏អាចមើលឃើញស្ទីលស្លៀកពាក់ Gothic ជាច្រើនដែរ ដូចជា collection សម្រាប់រដូវស្លឹកឈើជ្រុះ/រដូវរងាឆ្នាំ ២០២០ របស់ Gucci ដែលបានរួមបញ្ចូលគ្នានូវម៉ូដបែបសម័យ Victorian សំលៀកបំពាក់ពិធីសាសនា និងម៉ូដទសវត្សរ៍ឆ្នាំ ៧០ បានយ៉ាងល្អឥតខ្ចោះ។

មួយទៀតគឺ Collection រដូវផ្ការីក/រដូវក្តៅឆ្នាំ ២០២៣ របស់ Versace ជាមួយគំនិត Dark Gothic Goddess ដែលលេងម៉ូដជាមួយពណ៌ខ្មៅ និងពណ៌ស្វាយ មានក្រណាត់ប៉ាក់ ក្រណាត់ស្បែក និងស្បៃបាំងមុខកូនក្រមុំ ដែល​តារា​ស្រី​​ Jenna បាន​ជ្រើស​រើសមកពាក់ជាញឹកញាប់។ ក្រៅពីនេះ Collection ឈុតប្រណិត Haute Couture ចុងក្រោយបង្អស់របស់ Zuhair Murad ក៏ត្រូវបានបំផុសគំនិតដោយ Gothic Fashion ដូចគ្នា។

ប្រេនមួយទៀតដែលមិនអាចបំភ្លេចបានដូចគ្នាគឺ Alexander McQueen ដែលបានប្រើម៉ូដ Gothic ជាស្ទីលសំខាន់មួយនៃម៉ាករបស់ខ្លួន ជាមួយការរចនាពោរពេញទៅដោយភាពប៉ិនប្រសប់ ​ធ្វើ​ឱ្យ​មនុស្ស​ចាប់​អារម្មណ៍​​ច្រើន​រហូត​មក​ដល់​ពេល​នេះ​។ ដូច្នេះ អាចនិយាយបានថា Gothic Fashion Trend ទំនងជាស្ថិតនៅយូរអង្វែង និងមិនសាបរលាបងាយៗនោះឡើយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ