យោងតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុក បង ម៉េង អ្នកសារព័ត៌មាន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា តារាចម្រៀងរ៉េបវ័យក្មេងកំពុងល្បីល្បាញ វណ្ណដា បានបរិច្ចាគថវិកាផ្ទាល់ខ្លួន 300$ ជួយក្មេងស្រីម្នាក់ ដែលម្តាយ ប្រើទៅទិញថ្នាំ ប៉ុន្តែមកវិញម្តាយស្រាប់តែស្លាប់បាត់ទៅហើយ។

មួយម៉ោងក្រោយទទួលបានដំណឹងនេះ វណ្ណដា បានចូលរួមបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួន ដោយភ្ជាប់ជាមួយពាក្យពេចន៍លើកទឹកចិត្តទៅក្មេងស្រីម្នាក់នោះថា «រឹងប៉ឹងណាក្មួយស្រី» បង្ហាញពីការលើកទឹកចិត្ត និងការផ្តល់កម្លាំងចិត្តដល់ប្អូនស្រីដែលទើបបាត់បង់អ្នកម្តាយជាទីគោរព។

គួររំលឹកផងដែរថា តាមការបង្ហោះរបស់ទំព័រហ្វេសប៊ុកផ្លូវការ បង ម៉េង អ្នកសារព័ត៌មាន រៀបរាប់ឱ្យដឹងថា «ស្ត្រីមេម៉ាយប្ដីស្លាប់ចោលម្នាក់ដែល ជាអ្នកប្រកបរបររេីសអេតចាយចិញ្ចឹមកូនស្រីម្នាក់ក្នុងបន្ទុក និងមានជំងឺប្រចាំកាយយូរឆ្នាំ ហេីយមិនមានលទ្ធភាពទៅព្យាបាលទេ ខណៈពេលមិនស្រួលខ្លួនគាត់បានប្រេីកូនស្រីឲ្យទៅទិញថ្នាំឲ្យលេប លុះពេលកូនស្រីទៅទិញថ្នាំហេីយត្រលប់មកវិញ ស្រាប់តែម្ដាយដេកស្លាប់ក្នុងបន្ទប់បាត់ទៅហេីយ និងមិនមានលទ្ធភាពយកសពម្ដាយទៅបូជាទេ ហេតុការណ៍នេះស្ថិតនៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោងជាង១០យប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ» ។ មហាជនជាច្រើនរំជួលចិត្តអាណិតក្មេងស្រីរូបនោះ ក្នុងនោះសប្បុរសជនជាច្រើនរួមគ្នាបរិច្ចាគ ក្នុងនោះមានទាំង វណ្ណដា ថែមទៀតផង៕























Account
Security
Favourite Content