តារាសម្តែងដែលគ្រប់គ្នាឱ្យរហ័សនាមថា រាជិនីទឹកភ្នែក នី មុនីនាថ កំពុងកៀរគរសិល្បករ-សិល្បការិនី និងអ្នកផលិតមាតិកាលើបណ្តាញសង្គម (Content creator) ឱ្យចូលរួមយុទ្ធនាការជំរុញតំបន់ទេសចរណ៍ក្នុងស្រុក រួមជាមួយនឹងការបរិច្ចាគឈាម ជាមួយមូលនិធិឈាម នី មុនីនាថ។ យុទ្ធនាការដ៏ធំសម្បើមនេះ គ្រោងប្រារព្ធឡើងនៅថ្ងៃទី ៣-៤ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅទីតាំង The Heritage Walk ខេត្តសៀមរាប។

ក្នុងនោះ សិល្បករ-សិល្បការិនី និង Content creator ល្បីៗដែលចូលរួមយុទ្ធនាការនេះ រួមមាន សុភ័ក្រ កុសុម៉ា, Pey Pey Dy & ម៉ែសេះ, Alex Conan Real, ប៉ែន ចំរ៉ុង, អូន ម៉ានីកា, ឃឿន នរភាល័យ, ទុំ សុវ៉ាត, អេឡិច ហ្សូរ៉ា, ឌៀប សុហ្វៀរ៉ា, ម៉ា ដូណា, ស្រេន វុធថា, ជេ ស៊ីកា, រចនា រ៉ាវ៉ាឌី, ពេជ្រ សួគ៌លី, Q-win, ធាន ទិញ, ពូ ឈីវ, ប៉េងប៉ោង, Uriah Lyford (យូរ៉ាយ), Neary Chalat Chor (នារីចល័តចរ) និងបុគ្គលល្បីៗជាច្រើនរូបទៀត។

























បន្ថែមពីលើនោះក៏មានការចូលរួមពីអតីតបេក្ខភាព The Rapper Cambodia រដូវកាលទី១ ផងដែរ ដូចជា Goofy , Russh , Emi , Kan និង GMENGz ជាដើម។ ដូច្នេះ កុំភ្លេចមកចូលរួមយុទ្ធនាការជំរុញតំបន់ទេសចរណ៍ក្នុងស្រុក រួមជាមួយនឹងការបរិច្ចាគឈាម ឱ្យបានច្រើនកុះករ ដើម្បីទទួលយកភាពសប្បាយរីករាយ និងបានចូលរួមចំណែកក្នុងការជួយជំរុញវិស័យទេសចរណ៍ និងសកម្មភាពមនុស្សធម៌ផងដែរ៕





























Account
Security
Favourite Content