កន្លងផុតច្រើនឆ្នាំហើយ Rain ទើបទម្លាយពីមូលហេតុ ស្រឡាញ់ភរិយាដកចិត្ដមិនរួច

តារាចម្រៀងខេប៉ុបល្បី Rain និងភរិយា ត្រូវបានគេចាត់ទុកជាគូស្នេហ៍ផ្អែមល្ហែមមួយក្នុង​វិស័យ​សិល្បៈ​កូរ៉េ។ រៀបការប្រមាណជា ៧ ឆ្នាំទៅហើយ អ្នកទាំងពីរនៅតែមានភាពផ្អែមល្ហែមធ្វើឲ្យអ្នកគាំទ្រជាច្រើនច្រណែន។ ជារឿយ Rain តែងនិយាយរំឮកពីភរិយារបស់ខ្លួន និងសរសើរពីអត្ដចរិត​នាង។

ថ្មីៗនេះ តារាប្រុសវ័យ ៤១ ឆ្នាំ​រូប​នេះ​បានបង្ហាញខ្លួនក្នុងកម្មវិធី “Thursday Night With Cho Hyun-Ah” និងបាននិយាយពីភរិយាសំណព្វចិត្ដរបស់ខ្លួនម្ដងទៀត។ តារាប្រុសរូបនេះបានឆ្លៀតនិយាយពីជីវិតគ្រួសាររបស់ខ្លួន​ផង​ដែរ។ តួឯក​ប្រុស​រឿង «បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍» បានលើកឡើងថា មិនដែលធ្លាប់គិតចង់រៀបការឡើយ។ លោកគ្មានគោលបំណងរៀបការជាមួយនរណាម្នាក់ឡើយ។ ប៉ុន្ដែនៅពេលជួបភរិយារបស់លោក Kim TaeHee អ្វីគ្រប់យ៉ាងក៏ប្រែប្រួល វាដូចជានិស្ស័យ។

Rain បន្ដថា​ មែនទែនទៅ លោកមិនមែនជាប្រភេទបុរស ដែល Kim Tae hee ពេញចិត្ដឡើយ ហើយតារា​សម្ដែង​ស្រី Kim Tae hee ក៏មិនមែនជាប្រភេទមនុស្សស្រីដែលលោក​ពេញចិត្ដ​ដែរ។ ប៉ុន្ដែនៅពេលបានជួបភរិយានៅកន្លែងថតពាណិជ្ជកម្ម ម្ចាស់​បទ «LA SONG» ក៏ចាប់ផ្ដើមចាប់អារម្មណ៍ជាមួយនាង។

តារាប្រុសរូបនេះបន្ដទៀតថា មានពេលវេលាមួយដែល​លោកលង់ស្រឡាញ់នាងខ្លាំងមែនទែន និងស្រឡាញ់ដកចិត្ដលែងរួច។ អំឡុងពេលសម្រាកពីការថតពាណិជ្ជកម្ម គ្រប់គ្នា​ទៅយកអាហារដើម្បីហូប។ លោកក៏ទៅយកដូចគ្នា អ្វីដែលលោកភ្ញាក់ផ្អើល លោកឃើញភរិយារបស់លោក យកអាហារយ៉ាងច្រើន ដែលអាហារទាំងនោះច្រើនជាងរបស់លោក ២ ទៅ ៣ ដង។ លោកមិននឹកស្មាន នាងញ៉ាំអាហារច្រើនបែបនេះសោះ។ ការពិតទៅ អាហារទាំងនោះ គឺនាងជួយយក​ឲ្យអ្នកគ្រប់គ្រងរបស់នាង។ ពេលនោះ លោកមានអារម្មណ៍ថា នាងជានារី​ដ៏ល្អ និងជានារីដែលព្រះប្រទានឲ្យ លោកពិតជាចង់រៀបការជាមួយនាង។

ជាចុងក្រោយ Rain ក៏បាននិយាយពីបទពិសោធជីវិតគូផងដែរ ប្រសិនបើចង់ឲ្យរស់នៅជាមួយគ្នាយូរ ត្រូវរកមនុស្សដែលយើងស្រឡាញ់ខ្លាំង ចេញពីចិត្ដ និងទទួលយកគ្រប់​ចំណុច នោះទើបស្នេហារឹងមាំ គង់វង្សយូរអង្វែង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ

មហោស្រពល្ខោននិយាយ ទូទាំងប្រទេស ឆ្នាំ ២០២៦ ចាប់ផ្ដើមស្អែកនេះហើយ

ក្នុង១ ឆ្នាំ មាន​តែ​ម្ដង​ប៉ុណ្ណោះ មិន​បាន​ចូលរួម​ប្រាកដ​ជា​គួរ​ឱ្យ​ស្ដាយ ព្រោះ​ថា​នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​កម្រ​ដែល​កូន​ខ្មែរ​ច្រើន​ជំនាន់​បាន​រួម​គ្នា​គិត​

តើអ្នកដឹងទេថា វត្ថុបុរាណខ្មែរដែលតាំងបង្ហាញក្នុងសារមន្ទីរល្បីៗលើពិភពលោក មួយចំនួនធំជា “បុរាណវត្ថុប្រឡាក់ឈាម” ដែលត្រូវគេលួចចេញពីប្រាសាទយើងនាសម័យសង្គ្រាម…

មុននឹងបានវិលត្រលប់មកកម្ពុជាវិញ រូបចម្លាក់បុរាណខ្មែរជាច្រើនត្រូវបានរៀបចំតាំងបង្ហាញយ៉ាងមានរបៀបរៀបរយ ក្រោមពន្លឺភ្លើងពណ៌មាសក្នុងទូកញ្ចក់នៃសារមន្ទីរធំៗនៅ

សម្លៀកបំពាក់មិនសមរម្យ ដែលមិនគួរស្លៀកពាក់ទៅវត្តនាឱកាសបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​

បុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យដ៏​ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ​ ដែល​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស តែងតែ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ តាំងពី​បុរាណ​រៀងមក

ALmée Couture ត្រៀមនាំយកឈុតកូនខ្មែរដែលប្រណីតៗ ទៅបង្ហាញនៅកម្មវិធី Paris Fashion Week 2026

កេរ្តិ៍ឈ្មោះ​របស់​ប្រេន​សម្លៀកបំពាក់​ខ្មែរ ALmée Couture បាន​ល្បី​សុះសាយ​ឡើង​រាល់​ថ្ងៃ ដោយ​ថ្មី​ទើប​បញ្ចប់​ការ​ចូលរួម​នៅ New York Fashion Week ហើយ​ប៉ុន្មាន​ថ្ងៃ

សិល្បករអន្តរជាតិ Danhôo ដាក់ដេញថ្លៃគំនូរច្រើនផ្ទាំងនៅ Soma Hotel ដើម្បីជួយកុមារកម្ពុជា

មិន​មាន​ឈាម​ជ័រ​ខ្មែរ​សូម្បី​មួយ​ដំណក់ ប៉ុន្តែ​សិល្បករ​អន្តរជាតិ​ដែល​មាន​កំណើត​វៀតណាម​លោក Danhôo បាន​សម្រេច​ដាក់​ដេញថ្លៃគំនូរ​សិល្បៈជា​ច្រើន​ផ្ទាំង​របស់​លោក​ក្ន