២ យ៉ាងត្រួសត្រាយផ្លូវ រចនា រ៉ាវ៉ាឌី ឈរលើវិស័យភាពយន្តខ្មែរជោគជ័យ

តាម​ការ​កត់សម្គាល់​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ តារា​សម្ដែង​ដែល​មាន​ឈ្មោះ​ពិត ប៉ុប រចនា ឬ​គ្រប់​គ្នា​ស្គាល់​ថា រចនា រ៉ាវ៉ាឌី កាន់តែ​មាន​ភាព​លេចធ្លោ និង​មាន​ប្រជាប្រិយ​ខ្លាំង​ក្រោយពី​នាង​បាន​បង្ហាញ​វត្តមាន​សម្ដែង​ក្នុង​ភាពយន្ត​ភាគ​ជាច្រើន ដែល​ចាក់​បញ្ចាំង​តាម​ទូរទស្សន៍​ជាច្រើន។ តារា​រូប​នេះ ​ត្រូវ​ទស្សនិកជន​លើក​សរសើរ​ពី​ទេពកោសល្យ​សម្ដែង​ បូក​រួម​ជាមួយ​រូប​សម្រស់​កាន់តែ​ស្រស់​ស្អាត ដែល​នោះ​ជា​ហេតុ​នាំ​ឲ្យ​នាង​បាន​ឆក់​យក​តំណែង​ជា​តួឯក​បន្តបន្ទាប់ ខណៈ​ពេលនេះ​នាង​ក៏​ត្រូវ​គេ​ចាត់​ទុក ជា​តារា​ស្រី​ដែល​មាន​ទីផ្សារ​ការងារ​សិល្បៈ​ខ្ពស់​មួយ​រូប​ក្នុង​ចំណោម​តារា​ស្រី​ល្បី​ៗ​នា​ពេល​បច្ចុប្បន្ន​នេះ។

យ៉ាងណា​មិញ ទម្រាំ​ឈាន​មក​ដល់​ចំណុច​នេះ ចនា រ៉ាវ៉ាឌី ធ្លាប់​​ឆ្លងកាត់​រឿងរ៉ាវ​ជូរ​ចត់ និង​ទទួល​ការ​មើល​ងាយ​ពី​មនុស្ស​មួយ​ចំនួន រហូត​ធ្វើ​ឲ្យ​នាង​ធ្លាប់​បាក់​ទឹកចិត្ត​ទៀត​ផង។ តួយ៉ាង​កន្លង​មក រ៉ាវ៉ាឌី នាង​ធ្លាប់​រង​ពាក្យBullyជាច្រើន​ពី​បុគ្គល​មួយ​ចំនួន​ថា សំឡេង​ធម្មជាតិ​នាង​ស្រាល​ដូច​សំឡេង​ខ្មោច ហើយ​មាឌ​ធាត់​ឌាំង​អញ្ចឹង​តើ​យក​ធ្វើ​តួ​កុន​កើត​ដែរ?ហើយ​បើ​យក​មក​សម្ដែង​ដូច​ជា​មិន​សម​ឡើយ។

ក្រោយ​ពី​មាន​ការ​លើកឡើង​ខាង​លើ​ហើយ រចនា រ៉ាវ៉ាឌី ថា ពេល​នោះ​នាង​មាន​អារម្មណ៍​ខ្លួន​ហាក់​បី​ដូច​បាក់ទឹកចិត្ត​ខ្លាំង ប៉ុន្តែ​ក្រោយ​មក​ទើប​ដឹង​ថា អ្វី​ដែល​គេ​មើលងាយ​យើង​គឺ​ជា​គន្លឹះ​ដែល​អាច​ធ្វើ​ឲ្យ​យើង​ខ្លួនឯង​កាន់តែ​រឹង​មាំ​ឡើង ដោយ​ត្រូវ​ពង្រឹង​សមត្ថ​ភាព​ខ្លួន​ធ្វើ​ឲ្យ​បាន ហើយ​ក៏​ដើម្បី​ឲ្យ​ទឹកភ្នែក​លាង​ភាព​ទន់ជ្រាយ​របស់​ខ្លួនឯង និង​ដើរ​ឆ្ពោះ​ទៅ​មុខជា​មួយ​ភាព​រឹងមាំ​បន្ត​ទៀត។

បច្ចុប្បន្ន​កញ្ញា​គឺជា​តារា​សម្ដែង​ប្រចាំ​ឱ្យ Sastra Filmជាមួយ​កុងត្រា​រយៈពេល​យូរ​ឆ្នាំ​ទៀត​ផង។ តាមរយៈ​តំណែង​តួឯក​ស្រី​ជា​បន្ត​បន្ទាប់​ជាមួយ Sastra Film បាន​រុញច្រាន​ប្រជាប្រិយ​ភាព រ៉ាវ៉ាឌី ឱ្យ​កើន​ឡើង​កាន់តែ​ខ្លាំង​មួយ​កម្រិត​ទៀត ចំណែក​សម្រស់​បច្ចុប្បន្ន​ក៏​ស្រស់​ស្អាត​ប្លែក​ជាង​ប៉ុន្មាន​ឆ្នាំ​មុន​ផង​ដែរ។

ទន្ទឹម​នឹង​ភាព​ជោគជ័យ​ខាងលើ អ្នកស្រី ប៊ុន ចាន់និមល ដែល​ជា​អគ្គ​នាយិកា​ផលិតកម្មSastra Film និង​ជា​ផលិតករ បាន​លើក​ឡើង​ចំណុច ២ យ៉ាង​ដែល​បាន​ធ្វើ​ឱ្យ​តារា​សម្ដែង​​រូប​នោះ​អាច​ឈរជើង​យ៉ាង​រឹង​មាំ​នៅ​ក្នុង​អាជីព​សិល្បៈ​របស់​នាង រហូត​មក​ទល់​នា​ពេល​បច្ចុប្បន្ន​មាន​ដូចជា​ទី១ ទំនួល​ខុស​ត្រូវ​ខ្ពស់ទី២ ការ​ប្រឹងប្រែង

រំលឹក​ទៅ​អតីតកាល​បន្តិច​នោះ អ្នកស្រី ចាន់និមល បាន​ទម្លាយ​ឱ្យ​​ដឹង​ប្រវត្តិ​ខ្លះ​ៗ​របស់​តួឯក​ស្រី​ លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​អ្នកស្រី​យ៉ាង​ដូច្នេះ៖«ទោះ​ជា​សម្ភាសន៍​សមត្ថភាព​ពី​មុខ​កាមេរ៉ា​ធ្លាក់​រាប់​សិប​ដង ក៏​នៅ​តែ​មក​ឱ្យ​តែ​មាន​ការ​ហៅ​តេស្ត​សមត្ថភាព។ ទោះ​ជាដឹង​មុន​ថា​លទ្ធផល​មិន​ជាប់​ក៏​នៅ​តែ​មក។ ទោះ​ជា​សម្ដែង​ក្នុង​តំណែង​អ្វី​ក៏​ត្រូវ​ធ្វើឲ្យ​បាន​ល្អ​បំផុត។ នេះ​ជា​មេរៀន ដែល​ប្អូន រចនា រ៉ាវ៉ាឌី បាន​ឆ្លង​កាត់​ក្នុង​អាជីព​សិល្បៈ​ទម្រាំ​ក្លាយ​ជា តារា​សម្ដែង​ស្រី​ល្បី​ជួរ​មុខ​នា​ពេល​បច្ចុប្បន្ន​មួយ​រូប។ខ្ញុំ​ចាំ​បាន​ថា នៅ​ឆ្នាំ 2016 ខ្ញុំ​បាន​ណាត់​នាង​មក​តេស្ត​សមត្ថភាព ហើយ​នាង​មក​ទាំង​ឈឺ​ភ្នែក ទោះ​ដឹង​ថា​មិន​ជាប់ តែ​នាង​ជឿ​ថា​នាង​បាន ឱកាស​ស្គាល់ សាស្ត្រា។ បន្ទាប់មក​នៅ​ចុង​ឆ្នាំ 2016សាស្ត្រា បាន​រៀបចំ​កម្មវិធី​ដើរ​បង្ហាញ​ម៉ូត​សម្លៀកបំពាក់ ដែល​កាលណោះ​នាង​មិនមែន​ជា​តួឯក​លើ​ឆាក តែ​យើង​មើល​ឃើញ​នាង​លេចធ្លោ​ជាមួយ​តម្លៃ​នៃ​ការ​ទទួល​ខុស​ត្រូវ​ការងារ​របស់​នាង ។ 

រំលង​មក​នៅ​ឆ្នាំ 2019រចនា បាន​ក្លាយ​ជា​តួឯក​របស់​ភាពយន្ត​ភាគ​ទូរទស្សន៍​ល្បី​មួយ​រួច​ទៅ​ហើយ ហើយ​នាង​បាន​ព្រម​ដាក់​ចិត្ត​មក​រួម​ការងារ​ជាមួយ សាស្ត្រា ក្នុង​តំណែង​តួរង។ អ្នក​ដឹក​រឿង អ្នក​គ្រប់គ្រង​ការ​ផលិត ពិតជា​កោតសរសើរ​សមត្ថភាព និង​ភាព​មាន​ទំនួល​ខុស​ត្រូវ​របស់​នាង។ ពួក​យើង​បាន​ផ្ដល់​តំណែង​តួឯក​ជា​បន្តបន្ទាប់ ​រហូត​សម្រេច​ថា​ប្អូន រចនា ពិតជា​សិល្បៈ​ការិនី​មួយ​រូប ដែល​សក្ដិសម​នឹង​នៅ​វែងឆ្ងាយ​ជាមួយ សាស្ត្រា ពួក​យើង​ក៏​បាន​ចុះ​កិច្ចសន្យា ជាមួយ​ប្អូន រចនា ជា​សិល្បៈ​ការិនី​ប្រចាំ សាស្ត្រា ក្នុង​រយៈពេល​វែង។ រហូត​មក​ដល់​ពេល​នេះ​នាង​បាន​ធ្វើ​ដំណើរ មក​ជាមួយ​សាស្ត្រា ប្រកប​ដោយ​ក្ដី​ស្រលាញ់ និង​ភាព​ជឿជាក់ ​ដែល​គ្រប់គ្នា​នៅ​ទីនេះ​ពិតជា​ស្រលាញ់​នាង និង​រីករាយ​ពេល​បាន​រួម​ការងារ​ជាមួយ​នាង។

រឿងរ៉ាវ របស់​ប្អូន​រចនា ដែល​ខ្ញុំ​បាន​រៀន​ពី​នាង គឺ​ការ​ទទួល​ខុសត្រូវ ប្រឹងប្រែង​ដោយ​ស្នាម​ញញឹម។ អ្នកណា​ក៏​ចង់​នៅ​ក្បែរ​មនុស្ស​ដែល​មានតែ​ស្នាម​ញញឹម មិន​ត្អូញត្អែរ ហើយ​និយាយ​តែ​ភាព​អាច​ទៅ​រួច។ នាង​ពិតជា​គំរូ​ដ៏​ល្អ​សម្រាប់​ប្អូន​ស្រី​ៗ។ សម្រាប់​ខ្ញុំ ខ្ញុំ​ពិតជា​រីករាយ ដែល​យើង​មាន​សិល្បៈ​ការិនី ដែល​មាន​ចិត្ត​គំនិត​ពេញ​ដោយ​ភាព​វិជ្ជមាន»។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន