ចំណងដៃជាលុយដុល្លារទាំងដុំ ព្រមទាំងគ្រឿងពេជ្រទាំងឈុតដាក់តម្រៀបត្រៀបត្រានៅខាងមុខគូស្វាមីភរិយាថ្មោងថ្មីដែលកូនក្រមុំត្រូវបានមហាជនស្គាល់ថាតារាចម្រៀងរាងតូចស្រឡូន រ៉ាប៊ី រីឯកូនកំលោះជាកីឡាករបាល់ទាត់ខ្មែរ-អាមេរិក Nick Taylor។

ទិដ្ឋភាពពិធីសែនចងដៃរបស់តារាចម្រៀងស្រីរូបស្រស់ រ៉ាប៊ី និងបុរសសង្ហា Nick Taylor នាព្រឹកមិញកំពុងទាញចំណាប់អារម្មណ៍មហាជនជាច្រើនឱ្យលាន់មាត់វ៉ោវក្រោយបានឃើញចំណងដៃដែលទទួលបានជាលុយដុល្លារសុទ្ធៗ ព្រមជាមួយគ្រឿងពេជ្រ១ឈុតយ៉ាងស្រស់ស្អាត ដែលនេះជាចំណងដៃអាពាហ៍ពិពាហ៍ដែលបងប្អូនសាច់ញាតិទាំងសងខាងត្រៀមរៀបចំសម្រាប់ថ្ងៃពិសេសរបស់អ្នកទាំងពីរជាពិសេសអ្នកមានគុណរបស់កូនកំលោះនិងកូនក្រមុំតែម្ដង។ ដោយឡែក ទិដ្ឋភាពនៃពិធីសែនចងដៃរបស់តារាស្រីរូបស្រស់និងកីឡាករបាល់ទាត់រូបសង្ហានេះក៏ត្រូវបានមហាជនលាន់មាត់សរសើរផងដែរថាមានការរៀបចំបានយ៉ាងស្រស់ស្អាត រីឯសម្លៀកបំពាក់ក៏សមសួនគួរជាទីចាប់អារម្មណ៍និងគាប់ភ្នែកអ្នកដែលបានឃើញ។








គួរឱ្យដឹងថាមង្គលការតារាស្រីនិងកីឡាករបាល់ទាត់រូបនេះមានការចូលរួមពីបណ្ដាអ្នកនៅក្នុងវិស័យសិល្បៈជាច្រើន ព្រមជាមួយអ្នកខាងក្រៅសិល្បៈ អ្នកជំនួញ និងម្ចាស់ក្រុមហ៊ុនធំៗនៅក្នុងស្រុកផងដែរ៕
ចុចទីនេះដើម្បីទស្សនាវីដេអូ Live កម្មវិធីមង្គលការ រ៉ាប់ី និងស្វាមី នាព្រឹកមិញ ៖ https://www.facebook.com/RaBeeTown/videos/1078779697399593
ប្រភពរូបភាព៖ : Image Hunter Photography























Account
Security
Favourite Content