ក្រោយស្លាប់ ៧ខែ ទ្រព្យសម្បត្តិជាង ៣២លានដុល្លាររបស់ Liam Payne បានធ្លាក់ទៅលើអតីតគូស្នេហ៍ Cheryl Tweedy

ខណៈដែល Liam Payne បានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុដោយមិនបានសរសេរបណ្ដាំមរតកទុកជាមុន ទ្រព្យសម្បត្តិប្រមាណ ២៤លានផោន ឬ ៣២លានដុល្លារអាមេរិកបានធ្លាក់ទៅលើកូនប្រុសអាយុ ៨ឆ្នាំរបស់លោក និងតារាស្រី Cheryl Tweedy ជាហេតុដែលអតីតគូស្នេហ៍រូបនេះ បានក្លយជាអ្នកគ្រប់គ្រង។​

ជាក់ស្ដែង សមាជិកក្រុម One Direction និង គូស្នេហ៍សមាជិកក្រុម Girls Aloud បានទាក់ទងគ្នាជាផ្លូវការនៅចន្លោះឆ្នាំ ២០១៦ រហូតដល់ឆ្នាំ ២០១៨។ ដ្បិតមិនមានពិធីមង្គលការក្ដី តែទាំងពីរមានកូនប្រុសម្នាក់រួមគ្នា មានឈ្មោះថា Bear ដែលបានកើតនៅក្នុងខែមីនា ឆ្នាំ២០១៧។

ដោយហេតុថា ច្បាប់នៃចក្រភពអង់គ្លេសបានចែងថា ក្នុងករណីដែលអ្នកស្លាប់មិនបានធ្វើបណ្ដាំមរតកទុកមុន ទ្រព្យសម្បត្តិទាំងអស់នឹងធ្លាក់ទៅជារបស់គូស្វាមី ឬភរិយាតាមផ្លូវច្បាប់ជាអ្នកដំបូង ឯកូនៗជាអ្នកបន្ទាប់ ទើបបានជាទ្រព្យសម្បត្តិនេះ គឺជារបស់ Bear។ យ៉ាងណាមិញ ព្រោះតែ Bear នៅមិនទាន់គ្រប់អាយុនៅឡើយ ទើប Cheryl Tweedy ទទួលសិទ្ធិគ្រប់គ្រងទ្រព្យទាំងនោះ ក្នុងនាមជាអាណាព្យាបាល។

The Guardian បានរាយការណ៍ថា ទ្រព្យសម្បត្តិជាអចលនទ្រព្យ និងទ្រព្យដទៃទៀតរបស់ Liam Payne មានតម្លៃសរុបជិត ៣៧លាន ៩សែនដុល្លារអាមេរិក ក៏ប៉ុន្តែបន្ទាប់ពីកាត់ថ្លៃចំណាយ និងបំណុលអស់ហើយ ទ្រព្យនេះសល់តម្លៃត្រឹម ៣២លានដុល្លារអាមេរិក។ ក្រៅពី តារាស្រីវ័យ ៤១ឆ្នាំ មេធាវីល្បីឈ្មោះក្នុងឧស្សាហកម្មតន្ត្រី លោក Richard Mark Bray ក៏មានចំណែកក្នុងការមើលថែទ្រព្យទាំងនេះផងដែរ។​

សូមរំឭកដល់ខែតុលា ឆ្នាំ២០២៤ Liam Payne បានទទួលមរណភាពក្នុងវ័យ ៣១ឆ្នាំ ដោយសារតែធ្លាក់ពីលើយ៉រសណ្ឋាគារ CasaSur Palermo ក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។ ក្រោយធ្វើ​កោសល្យវិច័យ បានរកឃើញថាតារាប្រុសរូបនេះមានផ្ទុកសារធាតុញៀនជាច្រើនប្រភេទនៅក្នុងរាងកាយរបស់លោក រហូតដល់មានការចាប់ខ្លួនបុរស ៣នាក់ដែលជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *