ឃើញច្រៀង រាំ ឡូយៗ តែ រ៉ាប៊ី ថា ទម្រាំផលិតបទញាក់កន្ត្រាក់អារម្មណ៍បានមួយៗ ជួបបញ្ហាច្រើនរាប់មិនអស់​​

តារាចម្រៀងរូបស្រស់ រាងតូចច្រឡឹង រ៉ាប៊ី ដែលគ្រប់គ្នាស្គាល់ច្បាស់តាមរយៈបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ជាច្រើនបទដូចជា «មាន់ស្រែ» «ដង្កូវវើកៗ» «ខ្មៅ» «ស្រារាំ» និងថ្មីៗនាងបានច្រៀង cover រួមគ្នាជាមួយ ពូឃ្លាំង គឺបទ «រាំរង្គើ» ធ្វើឱ្យប្រជាប្រិយភាពផ្ទុះឡើងកាន់តែខ្លាំង ស្ទើរមិនគួរឱ្យជឿ។

យ៉ាងណាមិញ តាមការឱ្យដឹងពីកញ្ញា ផាន វីរ៉ាទី ហៅ រ៉ាប៊ី ថា​មានផលលំបាកច្រើនណាស់ នៅពីក្រោយការផលិតចម្រៀងញាក់កន្ត្រាក់អារម្មណ៍នីមួយៗរបស់នាង ទម្រាំតែអាចផលិតបទចម្រៀងថ្មីមួយមកកំដរអារម្មណ៍អ្នកគាំទ្រ។ ក្នុងនោះ ម្ចាស់បទ «រាំរង្គើ» បានលើកឡើងឱ្យដឹងពីផលលំបាកធំៗ ៤ ចំណុចរួមមាន៖ ទី១ ភ្លេងពីរោះ ទី២ ប៉ារ៉ូចម្រៀងត្រូវ ទី៣ ចំណងជើងទាក់ទាញ និងទី៤ ក្បាច់រាំល្អ។ ក្រៅពីនេះ នៅមានផលលំបាកជាធាតុផ្សំតូចៗផ្សេងទៀត ទម្រាំអាចផលិតចេញបទញាក់កន្ត្រាក់អារម្មណ៍មួយ​ល្អ ហើយត្រូវចិត្តអ្នកគាំទ្រ។ 

ជាក់ស្តែង ប្រសិនបទចម្រៀងដែលផលិតទៅនោះត្រូវចិត្តអ្នកគាំទ្រ ឬហៅថាផ្ទុះ គឺយើងទទួលបានប្រជាប្រិយភាពបន្ថែម តែបើធ្វើទៅមិនត្រូវ ប្រៀបដូចជាចាយលុយចោលទៅតាមនោះដែរ។

ជាទូទៅ គ្រប់ស្នាដៃផលិតដែលបញ្ចេញលើទីផ្សារតែងរមានការសរសើរ និងរងការរិះគន់ទន្ទឹមគ្នា ហើយសម្រាប់ស្នាដៃចម្រៀង រ៉ាប៊ី កាលពេលកន្លងមក ក៏ធ្លាប់ទទួល​បានទាំង ២ យ៉ាង​នោះ​ដូចគ្នា ប៉ុន្តែម្ចាស់បទ «មាន់ស្រែ» ចាត់ទុកថាវាជារឿងទូទៅ​ដែលមហាជន​រិះគន់ ឬសរសើរលើស្នាដៃអ្វីមួយ ព្រោះយើងរស់នៅក្នុងសម័យឌីជីថល បើមិនចង់ឱ្យមានការរិះគន់ ទាល់តែកុំប្រើ Social Media។ ជាក់ស្តែង នាងផ្ទាល់ក៏រងការរិះគន់លើការផលិតច្រើនមកហើយ ព្រោះជាតារាចម្រៀងតាមសម័យកាល ហើយច្រៀងតែបទញាក់កន្ត្រាក់ មិនមែនបទមនោសញ្ចេតនាដែលអ្នកស្តាប់ហើយអាណិតអាសូរ ដូច្នេះការរិះគន់​តែងកើតមានឡើងជារឿងធម្មតា ប៉ុន្តែយ៉ាងណា រ៉ាប៊ី សុំឱ្យមហាជនធ្វើការរិះគន់ក្នុងន័យស្ថាបនា មិនមែនបែបជាប់ពន្លិចបំបាក់ទឹកចិត្តអ្នកផលិតនោះទេ។

តារាចម្រៀងរាងតូចច្រឡឹងរូបនេះថា មិនមែននាងមិនចាប់អារម្មណ៍ផលិត​បទមនោសញ្ចេតនានោះទេ តែនាងមិនសូវទទួលបានការគាំទ្រប៉ុន្មានឡើយពេលច្រៀងចម្រៀងមនោញ្ចេតនា ពោល បើចម្រៀងញាក់គេគាំទ្រ ចម្រៀងមនោសញ្ចេតនាសោកសៅគឺនាងទទួលការគាំទ្រត្រឹមតែ ២ ប៉ុណ្ណោះ ទើប​នាងមិននិយមច្រៀងបទមនោសញ្ចេតនាប៉ុន្មានឡើយ។

ដោយឡែក ការថតខ្សែភាពយន្តវិញ កញ្ញាមិនទទួលថតទេ ទោះមានផលិតករទាក់ទងមកច្រើនយ៉ាងណាក្តី ព្រោះថតភាពយន្តត្រូវរងកម្ដៅថ្ងៃ និងត្រូវការពេលវេលា​ច្រើន ជាហេតុនាងមិនទទួលថតព្រោះគ្មានពេលធ្វើការងាផ្សេង។ គេនៅចាំបានថា កញ្ញា រ៉ាប៊ី ធ្លាប់ចូលរួមសម្តែងបានត្រឹម ២ រឿង​កាលពីពេលកន្លងមក គឺ «កំលោះក្ដាមប្រៃកញ្ញាស្ពៃជ្រក់» និងរឿង «កំលោះចាប់ហួយ»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ