តួសម្ដែងប្រចាំប៉ុស្តិ៍ TVB អ្នកនាង Priscilla Wong បានប្រកាសពីការមានផ្ទៃពោះនៅលើគណនី Instagram ផ្ទាល់ខ្លួន កាលពីថ្ងៃទី១៧ ខែវិច្ឆិកាកន្លងទៅ។

ដំណឹងល្អមួយនេះ ត្រូវបានចែករំលែកដោយផ្ទាល់នៅលើគណនីរបស់តារាស្រី និងស្វាមីលោក Edwin Siu ដោយមានភ្ជាប់ជាមួយវីដេអូ និងបានរំឭកពីអតីតកាលដែលអ្នកទាំងពីរធ្លាប់ឆ្លងកាត់កន្លងមក។ Priscilla Wong បានរៀបរាប់៖ “រឿងរ៉ាវរបស់ពួកយើងបានចាប់ផ្ដើមដោយយើងពីរនាក់កសាងគ្រួសារជាមួយក្ដីសង្ឈឹមថានឹងមានជីវិតថ្មីមួយកើតឡើង តែនៅក្នុងគ្រាដ៏លំបាក ពួកយើងបានជួបប្រទះនូវការបាត់បង់”។
ជាមួយនឹងវីដេអូកាន់ប្រដាសអេកូ ព្រមដោយទឹកភ្នែក លោកស្រីបានប្រៀបធៀបកូនរបស់ខ្លួនប្រដូចទៅនឹងឥន្ទធនូ ដោយបានសរសេរថា៖ “ព្រះបានប្រទានអំណោយប្រៀបដូចជាឥទ្ទធនូមួយនេះម្ដងទៀតមកឱ្យពួកយើង។ ខ្ញុំបានរង់ចាំទាំងថ្ងៃទាំងយប់ដោយបេះដូងដែលពេញដោយក្ដីស្រឡាញ់ និងក្ដីសង្ឈឹម”។

ក្នុងសំណេរដដែល តារាសម្ដែងវ័យ ៤៣ឆ្នាំរូបនេះក៏បានអរគុណដល់អ្នកដែលតែងផ្ដល់កម្លាំងចិត្តដល់ខ្លួន និងស្វាមីកន្លងមកផងដែរ ទន្ទឹមគ្នានឹងការលើកទឹកចិត្តដល់អ្នកដែលធ្លាប់ជួបរឿងតែមួយនឹងខ្លួន។ លោកស្រីសរសេរថា៖ “ស្របពេលដែលចែលរំលែករឿងរ៉ាវរបស់ពួកយើង ក្នុងពេលតែមួយនេះ យើងសូមចូលរួមលើកទឹកចិត្តដល់ឪពុកម្តាយដែលធ្លាប់បានឆ្លងកាត់ការបាត់បង់កន្លងមកដូចគ្នាដែរ។ យើងយល់ពីការឈឺចាប់ដែលមិនអាចនិយាយចេញមកបាន ប៉ុន្តែយើងសង្ឈឹមថា អ្នកនៅតែមានជំនឿចិត្តក្នុងជីវិតថា អ្វីៗនឹងប្រសើរជាងមុន”។
គួររំឭកដែរថា អ្នកទាំងពីធ្លាប់បានខកបំណងនឹងការមានកូនម្ដងរួចមកហើយ ក្រោយលោកស្រី Priscilla Wong បានបាត់បង់ទារកក្នុងផ្ទៃកាលពីឆ្នាំ ២០២១។


























Account
Security
Favourite Content