សិល្បការិនីខ្មែរ ២ រូបដែលមានវ័យក្មេង ចំណេះដឹងល្អ និងមានឈ្មោះបោះសំឡេង គឺព្រះនាង នរោត្តម ជេនណា និង ជូរី ល្អហួស បានចួបគ្នានៅប្រទេសចិន ក្នុងគ្រាឡើងបង្ហាញសមត្ថភាព ក៏ដូចជាការចូលរួមផ្សព្វផ្សាយពីវប្បធម៌ខ្មែរ លើឆាកអន្តរជាតិ។


ព្រះនាង ជេនណា បានចូលរួមនៅកម្មវិធីនៅទីក្រុង Harbin នៃសាធារណរដ្ឋប្រជាមានិតចិន និងបានបកស្រាយចម្រៀងមួយបទមានចំណងជើងថា «ស្រណោះប្រទេសចិន» ដែលជាស្នាព្រះហស្តដ៏ថ្លៃថ្លានៃសម្ដេចព្រះបាទសម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ក្នុងកម្មវិធីរំលឹកចំណងមិត្តខ្មែរ-ចិន «Dream of Winter Global Promotional Campaign»។ ក្រោយបកស្រាយចម្រៀងចប់ ព្រះនាងសែរាជវង្សអង្គនេះ ក៏ទទួលបានពានរង្វាន់នៃការជួយផ្សព្វផ្សាយនូវតំបន់ទេសចរណ៍ទៀតផង។
ចំណែក ល្អហួស វិញបាន ត្រូវបានអញ្ជើញជាផ្លូវការដោយរដ្ឋបាលខេត្តហាឡប៊ិនប្រទេសចិន ដើម្បីទៅបង្ហាញវប្បធម៌កម្ពុជា និងចូលរួមការប្រគំតន្ត្រី «Dream of Winter Global Promotional Campaign» នៅទីនោះដូចគ្នា។


ចប់កម្មវិធី ព្រះនាង នរោត្តម ជេនណា បានចួបសំណេះសំណាលជាមួយ ល្អហួស និងបានថតរូបជុំគ្នាទៀតផង។ ទាំងព្រះនាងវ័យ ១២ ព្រះវស្សា និងយុវតី ល្អហួស ដែលជាបវរកញ្ញាខ្មែរផងដែរនោះ សុទ្ធតែបង្ហាញពីអារម្មណ៍រីករាយពេលបានចួបគ្នានៅវេទិកាអន្តរជាតិ ហើយរួមគ្នាលើកតម្កើង ផ្សព្វផ្សាយវប្បធម៌ខ្មែរឲ្យកាន់តែមានឈ្មោះបោះសំឡេងល្បីល្បាញថែមទៀត។
ក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរមួយបែបម្នាក់ តួស្រីក្នុងរឿង «បណ្ដាសានាងរាត្រី» និង ជូរី ល្អហួស ពិតជាស្រស់ស្អាត និងថ្លៃថ្នូរ ស័ក្ដិសមជាអ្នកតំណាងជាតិ លើវេទិកាអន្តរជាតិ។ ជារឿយៗព្រះនាង នរោត្តម ជេនណា និង ល្អហួស តែងតែត្រូវនាំមហាជនកោតសរសើរពីរូបសម្រស់ និងឫកពាកិរិយាមារយាទសមជានារីខ្មែរ ហើយក៏ជាស្រ្តីតែងលើកមុខមាត់ប្រទេសដែលបរទេសតែងមើលឃើញ៕









រូបភាព៖ Jenna Norodom និង Laor Hours
























































Account
Security
Favourite Content