សែរាជវង្ស ២ អង្គ គឺអ្នកអង្គមា្ចស់ នរោត្តម​ រស្មីខេមុន្នី និងព្រះនាង នរោត្តម ជេនណា នឹងសម្ដែងនៅកម្មវិធីសាទរកម្ពុជា

កម្មវិធី «សាទរកម្ពុជា» ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ នេះ នៅ​សួន​មុខ​ព្រះបរមរាជវាំង ចាប់ពី​វេលាម៉ោង ៣:០០ រសៀល រហូតដល់ម៉ោង ១:០០ ទាបភ្លឺ នឹងមាន​ការ​ចូលរួម​សម្ដែង​ពី​សិល្បករ សិល្បការិនី​ជាច្រើន​ប្រចាំ​ប្រទេស​កម្ពុជា។

ក្នុង​នោះ​ក៏​មាន​សែ​រាជវង្ស​ខ្មែរ ២ អង្គ ដែល​ជា​អ្នក​សិល្បៈ ក៏​បាន​វត្តមាន​ចូលរួម​សម្ដែង​នា​រាត្រី​នេះ​ផង​ដែរ។ ទី​១ អ្នកអង្គមា្ចស់ នរោត្តម​ រស្មីខេមុន្នី ជា​បុត្រា​ សម្តេច​រាជបុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី មិន​ត្រឹមតែ​ច្រៀង​ពីរោះ ទ្រង់​ក៏​ជា​តួឯក​ក្នុង​ខ្សែ​ភាពយន្ត​ហូលីវូដ «1660 Vine » ព្រម​មក​ជាមួយ​​ទេពកោសល្យ​ក្នុង​ការ​លេង​ឧបករណ៍​តន្ត្រី​ច្រើន​ប្រភេទ។ ចំណែក​១អង្គ​ទៀត គឺ​ព្រះនាង នរោត្តម ជេនណា ដែល​ជា​តារា​ខ្មែរ សុភាព​រាបសារ ថ្លៃថ្នូរ តែង​នាំ​លើក​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ។

ទាំង អ្នកអង្គមា្ចស់ នរោត្តម​ រស្មីខេមុនី និង ព្រះនាង នរោត្តម ជេនណា គឺជា​សែរាជវង្ស​ខ្មែរ ដែល​មាន​ទេពកោសល្យ​សិល្បៈ​ពេញ​ខ្លួន ហើយ​ក៏​ជា​សែ​រាជវង្ស​ដែល​មាន​ចំណេះ​ដឹង​ជ្រៅជ្រះ​ទាំង​ភាសា​បរទេស និង​ខេមរភាសា។ វត្តមាន​នៃ​សែ​រាជវង្ស​ទាំង ២ អង្គ​ក្នុង​កម្មវិធី «សាទរកម្ពុជា» នឹង​ធ្វើឲ្យ​ប្រជាជន ក៏​ដូចជា​អ្នក​គាំទ្រ​រំភើប​ខ្លាំង ដែល​អាច​មើល​ឃើញ​ពី​ការ​សម្ដែង​នៃ​សាច់សាហេហិត​រាជវង្ស ក្នុង​កម្មវិធីថ្នាក់ជាតិជាមួយ​សិល្បករខ្មែរ​ជាច្រើន​រូបទៀត។

«សាទរ​កម្ពុជា» នឹង​មាន​ទស្សនីយ៍ភាព​សិល្បៈ​ចម្រុះ​រួម​មាន​ការសម្ដែង សិល្បៈជាច្រើន ប្លែកៗ រំភើប ក្នុងព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នោះ នៅ​សួនមុខព្រះបរមរាជវាំង និង​រង់ចាំ​ការ​រាប់​ថយក្រោយ បាញ់​កាំ​ជ្រួច​ឆ្លង​ឆ្នាំ​សកល​ទាំងអស់​គ្នា​ផង​ដែរ៕

រូបភាព៖ សាទរកម្ពុជា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *