ក្រោយ «ព្រះកាយចន្ទក្លឹប» ដំណើរការរលូន ឥឡូវម្ចាស់ ចង់ពង្រីកជំនាញថ្មីបន្ថែម

ព្រះកាយចន្ទ ជាសិល្បការិនីម្នាក់ពោរពេញដោយទេពកោសល្យ សមត្ថភាព និងដុងសិល្បៈ។ បន្ថែមពីលើអាជីពជាតារាសម្តែង ស្រីស្អាតរូបនេះ ក៏មានសមត្ថភាពអាចច្រៀង និងធ្វើរាំរបាំបានយ៉ាងស្ទាត់ជំនាញផងដែរ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះកាយចន្ទ បានបើកក្លឹបមួយឈ្មោះថា «ព្រះកាយចន្ទក្លឹប» ដោយមានទទួលបង្រៀន រាំរបាំបុរាណ របាំសម័យ ការច្រៀង សម្តែង និងដើរបង្ហាញម៉ូដផងដែរ។ 

ដ្បិត «ព្រះកាយចន្ទក្លឹប» មិនទាន់ល្បីល្បាញសុះសាយទូទាំងប្រទេស ប៉ុន្តែពេលនេះក្លឹបរបស់នាងអាចដំណើរការទៅបានយ៉ាងរលូន ដែលនេះអាចចាត់ទុកជាភាពជោគជ័យមួយរបស់តារាស្រីរូបនេះ។

បន្ទាប់ពីក្លឹបអាចដំណើរការទៅបានយ៉ាងរលូន តារាសម្តែងសម្បុរស្រអែមស្រស់នេះ ចង់ពង្រីកជំនាញសិល្បៈថ្មីមួយទៀត នោះគឺការតែងនិពន្ធ។ នេះបើតាមការប្រាប់ឱ្យដឹងរបស់សាមីខ្លួន កាលពីពេលថ្មីៗនេះ។

ព្រះកាយចន្ទ ថា មួយរយៈនេះនាងមមាញឹកច្រើនលើការងារសិល្បៈផ្ទាល់ខ្លួន ហើយក៏បានឆ្លៀតពេលខ្លះតែងនិពន្ធរឿងខ្លីសម្រាប់សិស្ស «ព្រះកាយចន្ទក្លឹប» ដើម្បីថតជាវីដេអូខ្លីៗសម្រាប់បង្ហោះលើបណ្តាញសង្គមផងដែរ ដោយពេលនេះនាងផលិតបានរឿងប្រភេទអប់រំ បែបខ្លីៗ ៣ ហើយតែនៅមិនទាន់រួចរាល់អាចបង្ហោះបាននៅឡើយទេ ព្រោះបញ្ហាបច្ចេកទេសភ្លេងបន្តិចបន្តួច។

ដើម្បីបានទៅដល់ចំណុចដែលខ្លួនចង់បាន បច្ចុប្បន្នតារាសម្តែងរូបនេះ កំពុងព្យាយាមអានសៀវភៅផ្សេងៗ ជាជំនួយដល់ការតែងនិពន្ធ ហើយប្រសិនអាចឆ្លៀតពេលវេលាបាន នាងនឹងសុំធ្វើជាជំនួយការអ្នកដឹកនាំរឿង (Assistance Director) ជាមួយអ្នកនិពន្ធ និងអ្នកដឹកនាំរឿងជើងចាស់ ពាន់ ភួងបុប្ផា ដើម្បីទទួលបានចំណេះដឹងបន្ថែមលើផ្នែកតែងនិពន្ធ និងដឹកនាំរឿង ព្រោះពេលនេះនាងអាចត្រឹមតែងនិពន្ធរឿងខ្លីប៉ុណ្ណោះ តែមិនអាចប្រឡូកចូលការតែងនិពន្ធរឿងវែងៗទេ ជាហេតុដែលនាងត្រូវការពេលវេលារៀនបន្ថែមលើជំនាញនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ