សោកស្ដាយ! ព្រះកាយច័ន្ទ ចូលប្រកួត The Voice តែធ្លាក់ត្រឹមវគ្គ blind auditions

តារា​សម្ដែង​ពហុជំនាញ ព្រះកាយ័ចន្ទ បាន​ចូលរួម​ប្រកួត​ចម្រៀង​ក្នុង​កម្មវិធី​លំដាប់ពិភពលោក The Voice Cambodia រដូវកាល​ទី ៣ តែ​អ្វី​ដែល​គួរឲ្យ​សោកស្ដាយ​នាង​មិន​បាន​ជាប់​ទៅ​វគ្គ​បន្ត​ឡើយ។ តារា​ចម្រៀង និង​សម្ដែង​រូប​នោះ បាន​ឲ្យ​ដឹង​ថា នាង​ឡើង​កម្មវិធី​នេះ ដើម្បី​បំពេញ​​ក្ដី​ស្រមៃ​​លោក​ឪពុក​ដែល​បាន​ចែកឋាន​ទៅ​ហើយ​នោះ។

ម្ចាស់​ក្លឹប ព្រះកាយច័ន្ទ បាន​ជ្រើស​បទ “មួយលានឆ្នាំ ” ដែល​ជា​សំនៀង​ដើម​របស់​ ឱក សុគន្ធកញ្ញា និង​​ជា coach មួយ​រូប​ក្នុង​កម្មវិធី​តែម្ដង។ ក្នុង​ការ​ឆ្លើយ​តប​របស់​ពិធី​ករ​ថា សង្ឃឹម​មាន​ coach ប៉ុន្មាន​រូប​បែរ​កៅអី​មក​រក​នោះ នាង​ឆ្លើយ​ដោយ​មិន​​សូវ​ទុក​ចិត្ត​ខ្លួនឯង​ប៉ុន្មាន​ឡើយ តែ​ខំប្រឹង​ឲ្យ​អស់​ពី​លទ្ធភាព​ ដើម្បី​អាច​ឈាន​ទៅ​វគ្គ​បន្ទាប់។

តែ​គួរឲ្យ​សោកស្ដាយ​ការ​បកស្រាយ​បទ “មួយលានឆ្នាំ” ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​ច្រើន​ពេញ​ស្ទូឌីយោ​ក៏​ពិត​មែន តែ​មិន​ទាន់​អាច​ធ្វើឲ្យ​កៅអី​គ្រូ​បង្វឹក​ទាំង ៤ រូប​​មក​បាន​ដែរ។ បើ​ទោះ​ជា​មិន​មាន​គ្រូ​បង្វឹក​ណា​ម្នាក់​ចុច​បង្វិល​កៅអី​ជ្រើស​យក​ក៏​ពិត​មែន តែ​នាង​នៅតែ​ញញឹម ក្នុង​ការ​ឡើង​ឆាក​នេះ​ដែរ។

ក្រោយ​បកស្រាយ​ចម្រៀង​ចប់ គ្រូបង្វឹក​ទាំង ៤ បាន​បង្វែរ​កៅអី​ឃើញ​ហើយ សម្ដែង​ការ​ភ្ញាក់ផ្អើល​ខ្លាំង ព្រោះ​មិន​នឹក​ស្មាន​ថា​តារា​ល្បី​រូបនេះ ចូល​មក​ប្រកួត​ឡើយ ហើយ coach កញ្ញា បញ្ជាក់​ថា​ពេល​ច្រៀង​ហេតុអ្វី​បានជា​ទស្សនិកជន​ហ៊ោ​​ខ្លាំង​ម្ល៉េះ តាមពិត​ព្រោះ​តារា​ល្បី​ប្រចាំ​ប្រទេស​រូប​នេះ​សោះ។

សំណួរ​ចាក់​ដោត​សួរ​ថា “តើ​កាល​លោក​ប៉ា​នៅ​មាន​ជីវិត គាត់​ចង់​ឲ្យ​ព្រះកាយច័ន្ទ​ក្លាយ​ជា​មនុស្ស​បែប​ណា” ដែល​ពិធី​ការិនី​សួរ​ទៅ​បេក្ខជន​ The Voice Cambodia រដូវកាល​ពី​ ៣ រូប​នេះ ធ្វើឲ្យ​រលីងរលោង​ទឹកភ្នែក និង​ឆ្លើយ​តប​ថា បើ​ទោះ​ជា​នាង​ល្បី​ប៉ុណ្ណា​ ច្រៀង​ពីរោះ​ប៉ុណ្ណា​ក៏​ដោយ តែ​ចង់​ឲ្យ​នាង​ឡើង​ប្រឡង​ក្នុង​កម្មវិធី។ ដែល​នេះ​ជា​ការ​សម្រេច​ក្ដី​ស្រមៃ​ឲ្យ​ឪពុក​ជា​លើក​ចុង​ក្រោយ បើ​ទោះ​ជា​លោក​បាន​ចែក​ឋាន​តាំងពី​អំឡុង​ឆ្នាំ ២០២១ មក​ម្ល៉េះ។

ឪពុក ព្រះកាយច័ន្ទ មាន​ឈ្មោះ​ថា ពៅ ចាន់តារា គឺជា​អ្នក​ដែល​តែងតែ​នៅ​កៀក​កិត​ជិត​កូន​ស្រី​បណ្ដូលចិត្ត ជា​អ្នក​តុបតែង​ខ្លួន ផ្តល់​ដំបូន្មាន​ល្អ​ៗ​ដល់​នាង​គ្រប់​ពេល មាន​ព្រះកាយច័ន្ទ ក៏​មាន​វត្តមាន​លោក​ដែរ។ មិន​តែ​ប៉ុណ្ណោះឪពុក​ ព្រះកាយច័ន្ទ ក៏ជា​​​អតីតសិល្បករ និង​ជា​គ្រូ​​បង្រៀន​ផ្នែក​សិល្បៈ​បុរាណ​មួយ​រូប​ដែរ៕ ​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ