ការចេញទៅសម្ដែងរបស់សិល្បករកម្ពុជា ដែលទទួលបានការគាំទ្រពេញទំហឹងពីសមាគមសិល្បករខ្មែរ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ វេលាកាន់តែកៀកមកដល់ Posterរូបតំណាងសិល្បៈ វប្បធម៌ និងសិល្បករកម្ពុជា បាននិងកំពុងដាក់ផ្សព្វផ្សាយនៅតាមផ្លូវរថភ្លើងសំខាន់ៗនៅទីក្រុងប៉ារីស ប្រទេសបារាំង។

សំបុត្រការប្រគំតន្ត្រី Rise for Khmer នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៥ ខាងមុខ ដែលនឹងធ្វើឡើងនៅសាល Salle Pleyel នាទីប៉ារីស ត្រូវបានលក់អស់ហើយ។ ជនជាតិខ្មែរដែលរស់នៅប្រទេសបារាំង គាំទ្រវត្តមានតារាប្រុសស្រីល្បីៗទាំង ៥ របស់ផលិតកម្មបារមី ដោយទន្ទឹងរង់ចាំពេលវេលាសប្បាយរីករាយនោះជាយូរហើយ។
ផ្ទាំងរូបភាពទាំងសិល្បករ និងរូបតំណាងសិល្បៈវប្បធម៌ តាមផ្លូវរថភ្លើងសំខាន់ៗនៅទីក្រុងប៉ារីស ប្រទេសបារាំង បង្ហាញពីមរតកដូនតាខ្មែររាប់រយឆ្នាំ ដែលបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។ នាថ្ងៃនេះដែរ សមាគមសិល្បករខ្មែរ នឹងជួបពិភាក្សាជាមួយតារាប្រុសស្រីទាំង ៥ របស់ផលិតកម្មបារមី។
គួរបញ្ជាក់ថា តារាចម្រៀងខ្មែរ ៥ រូប មាន វណ្ណដា, វណ្ណថាន, នរិទ្ធ, យូហៃ និង រ៉េត ស៊ូហ្សាណា មិនត្រឹមតែធ្វើឲ្យជនជាតិខ្មែរដែលកំពុងរស់នៅទីនោះរំភើបឡើយ សូម្បីតែជនជាតិបារាំងផ្ទាល់ក៏ទន្ទឹងរង់ចាំដូចគ្នាដែរ ដោយធ្វើដំណើរនៅថ្ងៃ ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខ៕








រូបភាព៖ សមាគមសិល្បករខ្មែរ និង Baramey Production
























Account
Security
Favourite Content