ខាត់ វ៉ៃហាំង និង ស៊ីន យូប៊ីន ចេញមុខមកហែកកេរ្តិ៍គ្នាទាំងចំណុចល្អ-អាក្រក់រៀងៗខ្លួន

តារាសម្តែងឆ្នើម​ ខាត់ វ៉ៃហាំង និងស្រីស្អាត ស៊ីន យូប៊ីន ថ្មីៗនេះទើបប្រកាសឱ្យដឹងថា ខ្លួនជាគ្រប់យ៉ាងឱ្យគ្នាទៅវិញទៅមក ដែលចម្លើយនេះធ្វើឱ្យអ្នកគាំទ្រអ្នកទាំងពីរពេញចិត្តស្តូកតែម្តង ព្រោះជាអ្វីដែលគ្រប់គ្នាចង់ឮជាយូរមកហើយ។ មិនខុសពីគូស្នេហ៍ដទៃដែលមានចំណុចល្អ និងអាក្រក់រៀងៗខ្លួន វ៉ៃហាំង និង យូប៊ីន ក៏មានចំណុចទាំងនោះដូចគ្នាដែរ។ ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់់ថាអ្នកទាំងពីរមានចំណុចល្អ-អាក្រក់អ្វីខ្លះក្នុងចំណងស្នេហានេះ មកស្តាប់ការរៀបរាប់របស់សាមីខ្លួនទាំងពីរខាងក្រោមនេះ។

លើកឡើងពីចំណុចល្អរបស់ភាគីខាងស្រី វ៉ៃហាំង ថា យូប៊ីន មានចំណុចល្អជាច្រើន បើនិយាយពីរឿងការងារ នាងជាមនុស្សម៉ត់ចត់​ច្បាស់លាស់ ថាធ្វើគឺធ្វើ ថាអត់គឺអត់ លេងសើចច្រើន និងយកចិត្តទុកដាក់ក្រុមការងារ រីឯចំណុចអាក្រក់វិញនោះ គឺ​នាងឆាប់ខឹង ហើយមិននិយាយស្តី ប៉ុន្តែយ៉ាងណាលោកក៏ចូលចិត្តញ៉ោះឱ្យនាងខឹង ព្រោះពេលនាងខឹងនាងគួរឱ្យស្រលាញ់ ហើយលោកក៏បានសប្បាយចិត្តពេលញ៉ោះឱ្យនាងខឹងបានសម្រេច។

ចំណែក តារាស្រីសម្បូរស្ទីល៍តុបតែងខ្លួន យូប៊ីន ក៏លើកឡើងស្រដៀងគ្នាថា វ៉ៃហាំង មានចំណុចល្អច្រើនសម្រាប់នាង តែនាងស្រលាញ់ខ្លាំងជាងគេគឺលោកជាមនុស្សមានទឹកចិត្ត មិនថានាងឈឺថ្កាត់ ឬមានធុរៈអ្វីទេ តែងមានវត្តមាន វ៉ៃហាំង នៅទីនោះជានិច្ច។ តែបើនិយាយពីចំណុចអាក្រក់វិញនោះ គឺចូលចិត្តញ៉ោះឱ្យនាងខឹងតែម្តង តែបើពេលធ្វើការ ឬកំពុងថតគឺលោកជាមនុស្សយកចិត្តទុកដាក់ និងយល់ទុក្ខធុរៈអ្នកដទៃណាស់។

មកទល់ពេលនេះ វ៉ៃហាំង និង យូប៊ីន ស្គាល់គ្នាប្រមាណ១០ ឆ្នាំហើយ ដោយពេលនោះ យូប៊ីន ទៅមើលគេថត MV  ដោយចៃដន្យក៏បានជួប វ៉ៃហាំង ជាអ្នកសម្តែងក្នុង MV នោះ។ តាមដែលដឹងមក MV នោះ ជាការសម្តែងដំបូងរបស់ វ៉ៃហាំង ចំណងជើង «បែកពីបងដើម្បីទៅថែគេ» បកស្រាយដោយ សុខ ពិសី និង កែវ វាសនា អ្នកទាំងពីរក៏ស្គាល់គ្នាតាំងពីពេលនោះ រហូតដល់សព្វថ្ងៃ។ ច្រើនឆ្នាំមកនេះ អ្នកទាំងពីរពុំដែលបើកបង្ហាញឱ្យអ្នកគាំទ្រដឹងពីសម្ព័ន្ធភាពក្រៅឆាក​ឡើយ ទើបថ្មីៗនេះដែលអ្នកទាំងពីរហ៊ានសារភាពថា អ្នកទាំងពីរជាអ្វីៗគ្រប់យ៉ាងរបស់គ្នា ថែមទាំងបានបញ្ជាក់ពាក្យថា ស្រលាញ់ ចំពោះគ្នាដោយមិនលាក់លៀមថែមទៀតផង។

ចាប់តាំងពីបើកបង្ហាញទំនាក់ទំនងស្នេហាមក អ្នកទាំងពីរកាន់តែស្អិតល្មួតឡើង ស្ទើរតែមិនដាច់គ្នាសោះគ្រប់ពេលចេញកម្មវិធីម្តងៗ មិនតែប៉ុណ្ណោះអ្នកទាំងពីរថែមទាំងបង្ហាញភាពផ្អែមល្ហែម យកចិត្តទុកដាក់ចំពោះរឿងតូចៗរបស់គ្នាទៅវិញទៅមក ធ្វើឱ្យអ្នកគាំទ្រដែលមិនទាន់មានគូ​ច្រណែន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម