ហ្វេនលេងមួយក្បាច់នេះ ពេលទៅមើលរឿង «ប្រុសលក់ខ្លួន» ធ្វើឱ្យ វត្តី ស្ទើរស្រក់ទឹកភ្នែក

ខ្សែភាពយន្តខ្នាតធំរឿង «ប្រុសលក់ខ្លួន» ឬ «RENT BOY» ដែលចាងហ្វាងផលិតកម្ម LD Entertainment ប្រកាសថា ចំណាយទុនផលិតច្រើនសន្ធឹកសន្ទាប់ បានកំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្តទូទាំងប្រទេសកម្ពុជាហើយ ចាប់តាំងពីថ្ងៃទី៩ ខែវិច្ឆិកា មកម៉្លេះ។ គ្រាន់តែរោងភាពយន្តទំនើបប្រកាសកាលវិភាគចាក់បញ្ចាំងភ្លាម ហ្វេនៗបានសម្រុកកក់កៅអីទុកមើលរឿងនេះគ្រប់គ្នា ដោយគេសង្កេតថា រឿងនេះត្រូវបានហ្វេនៗកក់តាំងពីមុនថ្ងៃសម្ភោធជាផ្លូវការមកម៉្លេះ រហូតចាងហ្វាងផលិតកម្មលាន់មាត់ថា នេះជារឿងខ្មែរទីមួយហើយដែលមានហ្វេនកក់សំបុត្រទុកមើលមុនពេលរឿងសម្ពោធចាក់បញ្ចាំងទៅទៀត។

មិនទាន់អស់នៅឡើយទេ គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកានេះ រយៈពេលទើបបាន ២ ថ្ងៃប៉ុណ្ណោះដែលរឿងនេះទម្លាក់លើទីផ្សារ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង គឺសំបុត្ររឿង ប្រុសលក់ខ្លួន ត្រូវលក់ដាច់គ្មានសល់ ស្ទើរគ្រប់រោងភាពយន្តតែម្តង ដែលនេះបង្ហាញឱ្យឃើញសន្ទុះគាំទ្រដ៏ខ្លាំងក្លាលើស្នាដៃរឿងខ្នាតធំ ដែលចូលរួមសម្តែងដោយតារាល្បីមកពី ៤ប្រទេសផ្សេងគ្នា រួមមាន៖ កម្ពុជា មីយ៉ាន់ម៉ា ថៃ និងវៀតណាម។

ក្នុងនោះផងដែរ ហ្វេនៗអ្នកគាំទ្រ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ពេញទំហឹង ក៏បានធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយដាក់ វត្តី ផងដែរ ដោយពួកគេបានប្រមូលគ្នាបើកសាលបញ្ចាំងមួយ ដើម្បីទស្សនារឿង «ប្រុសលក់ខ្លួន» ឬ «RENT BOY» ផ្តាច់មុខ ដោយគ្មានបាត់ចន្លោះសូម្បីតែមួយកៅអីនោះឡើយ ពោលគឺពេញណែនសាលបញ្ចាំងតែម្តង។ ក្រោយទស្សនារឿង «ប្រុសលក់ខ្លួន» ហ្វេនៗដាក់រហ័សនាម វត្តី ថា អូន ៣៩ តាមការហៅរបស់តារាសម្តែងមីយ៉ាន់ម៉ា Paing Takhon និងលោក ខាត់ វ៉ៃហាំង។ 

មែនទែនទៅ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី មានបំណងចង់ទៅ surprise fan ខ្លួនឯងទេ តែនាងបែរជាត្រូវហ្វេនៗ surprise ជាមុនរហូតស្ទើរស្រក់ទឹកភ្នែកនៅក្នុងសាលចាក់បញ្ចាំង ព្រោះតែរំភើបចិត្តខ្លាំងចំពោះក្តីស្រលាញ់ និងអ្វីដែលហ្វេនៗបានធ្វើដាក់នាង។

ពេលឃើញសកម្មភាពទាំងនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលហ្វេនៗនាំគ្នាហៅថា អូន ៣៩ បានបង្ហោះរៀបរាប់ពីក្តីរំភើបរបស់ខ្លួនយ៉ាងដូច្នេះថា៖ «និយាយមែនម្សិលមិញហ្វែនតីតីប្រមូលគ្នាគ្រប់គ្រុបបេីកហ៊លមួយដេីម្បីលេីកទឹកចិត្តអូន39 ហេីយអូនក៏គិតថាទៅដែរដេីម្បីទៅ surprised ហ្វែនៗអូនតី តែចុងក្រោយផែនការរលាយហ្វែន39សាហាវណាស់មក surprised អូន39 វិញ ឡេីងគាំងគេអស់ហេីយដឹងអត់ចង់និយាយថាអូនតីសូមលេីកម្រាមដៃដប់អរគុណទៅកាន់អ្នកគាំទ្រទាំងអស់ដោយស្មោះចេញពីបេះដូងមួយនេះ អរគុណសំរាប់កាដូរ ការចូលរួមទស្សនារឿងRent boys យ៉ាងច្រេីនសឹងតែមិនគួរអោយជឿ អរគុណណាទាំងហ្វែនអ្នកនៅក្នុងគ្រុបនិងនៅខាងក្រៅ ទាំងអ្នកនៅជិតទាំងអ្នកនៅឆ្ងាយ បងបងដែរនៅក្រៅប្រទេស អរគុណដល់កំលាំង support យ៉ាងខ្លាំងក្លាក្នុងនាមជាហ្វែនរបស់អូនអរគុណបងបងអ្នកដែរបានផ្តួចផ្តេីមនៅកម្មវិធីកាលពីយប់ម្សិលមិញ ចង់ប្រាប់ថាសប្បាយហេីយមានក្តីសុខសាហាវនៅពេលបានជួបអ្នកទាំងអស់គ្នា»។

ឈុតឆាកស្នេហារវាងតារាសាច់ដុំមីយ៉ាន់ម៉ា Paing Takhon និងស្រីស្អាតកំពូលសម្រស់ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្នុងរឿង «ប្រុសលក់ខ្លួន» ឬ «RENT BOY» ពិតជាពិសេសខ្លាំងមែនទែន ទាក់ចិត្តហ្វេនឱ្យអៀនគ្រប់ៗគ្នា ពេលឃើញប្លង់អ្នកទាំងពីរស្និទ្ធស្នាល និងឱ្យក្រសែភ្នែកគ្នាទៅវិញទៅមក។ 

យ៉ាងណាមិញ តួអង្គ ជេននី សម្តែងដោយ 5th Runner up Miss Grand International 2022 រូបនេះ បានចេញមកសំណូមពរហ្វេនៗដែលបានទៅទស្សនារឿងនេះមុន សូមកុំថតវីដេអូរឿងនេះបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម (social media) ព្រោះម្សិលមិញនេះ គេឃើញមានហ្វេនៗជាច្រើនបានថតនូវរូប និងវីដេអូខ្លីៗពីឈុតឆាកសំខាន់ៗមកបង្ហោះចែកចាយ ទើប វត្តី ចេញមកសំណូមពរហ្វេនបែបនេះតែម្តងទៅ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New