វីដេអូ ៣ នាទី ពីជីវិតទុក្ខសោក រហូតក្រោកឈររឹងមាំឡើងវិញ ពេជ្រ សូលីកា ផ្ទុះកក្រើកបណ្តាញសង្គម

រហូតមកទល់ពេលនេះ រឿងរ៉ាវជីវិតឯកជនរបស់តារាចម្រៀងរាងតូចច្រឡឹង ពេជ្រ សូលីកា នៅតែជាទីចាប់អារម្មណ៍ពីសំណាក់មហាជន និងអ្នកគាំទ្ររបស់នាង។ ចាប់ពីក្លាយជា Single mom មក ម្ចាស់បទ​ «ហេតុអ្វីយើងបែកគ្នា» តែងតែបង្ហាញអារម្មណ៍សោកសៅ និងភាពរឹងមាំ លាយឡំសំណើចក្អាកក្អាយឱ្យអ្នកគាំទ្របានឃើញ។ មិនតែប៉ុណ្ណោះ ជារឿយៗនាងតែងបង្ហោះសារលើកទឹកចិត្តដល់ស្រ្តីគ្រប់រូបឱ្យក្រោកឈរឡើង ក្រោយឆ្លងកាត់វិបត្តិដែលជាផ្ជុះភ្លៀងនៃជីវិត។ 

ព្រឹកមិញនេះ គេបានប្រទះឃើញ តារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស រូបនេះ បង្ហោះវីដេអូឃ្លីបមួយរយៈពេលត្រឹម ៣ នាទីប៉ុណ្ណោះ ដែលវីដេអូនោះជាសាច់រឿងនាង​ប្រចាំ​ថ្ងៃ​យក​មក​កាត់​បញ្ចូល​គ្នា។ វីដេអូនេះ បង្ហាញពីភាពឈឺចាប់ អារម្មណ៍ទុក្ខសោក និងការព្យាយាមក្រោកដើរឡើងវិញរបស់អ្នកម៉ាក់ Aries រហូតទទួលមានស្នាមញញឹមត្រឡប់មកវិញដូចសព្វថ្ងៃនេះ។

ភ្ជាប់ជាមួយវីដេអូនេះ សូលីកា រៀបរាប់ថា «ពេលខ្លះក៏គិតថា ខ្លួនឯងរឹងមាំខ្លាំងពេក វាពិតជាហត់ ប៉ុន្តែក៏អរគុណដល់ខ្លួនឯងដែលជំនះគ្រប់ឧបសគ្គមកបានគ្រប់បញ្ហាដែលយើងកំពុងជួប សុទ្ធតែមានកូនសោរបស់វា ដោះស្រាយវាដោយប្រើសតិអារម្មណ៍ គិតវាម្ដងមួយៗ បើពេលខ្លះរៀងហត់ក៏ឈប់សម្រាកសិន កុំទាន់បង្ខំវា ព្រោះអ្វីៗគឺត្រូវការពេលវេលា មនុស្សស្រីមិនថា ស្អាត ឆ្លាត ពូកែ ខ្លាំងប៉ុណ្ណា ក៏គេចមិនផុតពីទឹកភ្នែកដូចគ្នា ប៉ុន្តែកុំអោយវាហូរមកដោយគ្មានតម្លៃ ថ្ងៃនេះវាស្រក់មកដោយក្ដីឈឺចាប់ ឫ ការខកបំណងផ្សេងៗ ប៉ុន្តែថ្ងៃបន្ទាប់វានឹងស្រក់មក ដោយការរំភើបចិត្តនឹងខ្លួនឯង ដែលខ្លួនឯងអាចឆ្លងកាត់វាមកបាន អរគុណដល់ខ្លួនឯងដែលមើលថែខ្លួនឯងបានយ៉ាងល្អ ភាពរឹងមាំវារៀងពិបាកសម្រាប់យើងបន្តិច តែវានឹងល្អសម្រាប់យើងទៅថ្ងៃមុខទៀត ជួបរឿងណា ដោះវារឿងហ្នឹង បើដោះវាមិនបាន ប្រលែងវាចោល កុំចង់ចាញ់ចង់ឈ្នះ ព្រោះបញ្ហាខ្លះវាក៏អាចបញ្ជូនយើងទៅជួបរឿងល្អៗខ្លាំងជាងហ្នឹងទៀតក៏បានថា»

គួរឱ្យភ្ញាក់ផ្អើល រយៈពេលត្រឹមប៉ុន្មានម៉ោង វីដេអូ ៣ នាទីរបស់ ពេជ្រ សូលីកា ផ្ទុះកក្រើកបណ្តាញសង្គមហ្វេសប៊ុកតែម្តង ដោយមានអ្នកចុចចូលទស្សនាជាង 800K,  Like ជាង 100K,អ្នកចូល Comment ប្រមាណជិត 7K  និងអ្នកចុច Share ប្រមាណជាង 12K ឯណោះ។ តួលេខនេះគិតចាប់ពីម៉ោងដែលបង្ហោះរហូតដល់ម៉ោង ៣ រសៀល ថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២៣។

សព្វថ្ងៃ​តារា​កូន​១ រូប​នេះ ត្រឡប់មករកវិស័យសិល្បៈពេញទំហឹងវិញហើយ ដោយនាងបានទម្លាក់បទចម្រៀងថ្មីៗលើទីផ្សារជាបន្តបន្ទាប់ និងបានលេចមុខច្រៀងតាមកម្មវិធី Concert តាម Pub ពេលរាត្រីជាហូរហែ ថែមទាំងទទួលប្រូម៉ូតផលិតផល និងក្លាយ​ជា BA ឱ្យផលិតផលមួយចំនួនទៀតផង។ បន្ថែមពីលើនោះ​ នាងក៏មានជំនួញក្រៅសិល្បៈផ្សេងៗជាច្រើនទៀតដែលត្រូវគ្រប់គ្រង​។ 

ក្រោយប្រកាសចែកផ្លូវគ្នាជាមួយអតីតគូដណ្តឹង សូលីកា តែងចំណាយពេលនៅជាមួយកូនប្រុស និងធ្វើដំណើរកម្សាន្តលក្ខណៈគ្រួសារជាមួយប្អូនស្រីរបស់នាងយ៉ាងសប្បាយរីករាយ។ មហាជន និងអ្នកគាំទ្រ បន្តលើកទឹកចិត្តដល់នាងជាហូរហែ និងបានចាត់ទុកតារាចម្រៀងរូបនេះជាស្ត្រីមានភាពរឹងមាំ ដែលអាចជម្នះបញ្ហាទាំងអស់​ទៅបាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​