ពេជ្រ សូលីកា អំពាវនាវសុំជំនួយភ្លាមៗជួយដល់ ឆលី ក្រោយដុំសាច់កាចដុះឡើងវិញ

ដំណឹង​ដ៏​សែន​រន្ធត់​ទាក់ទិន​នឹង​ស្ថានភាព​ជំងឺ​របស់​កុមារា ឆលី ក្រោយ​ដុំ​សាច់​កាច​ដុះ​ឡើង​វិញ​ បាន​ធ្វើ​ឱ្យ​តារា​ចម្រៀង ពេជ្រ សូលីកា ចេញ​មក​បង្ហោះ​សារ​ទាំង​ខ្លាច​ចិត្ត​ព្រម​ទាំង​អំពាវនាវ​សុំ​ឱ្យ​​​មហាជន​ជួយ​ដល់​កុមារ​អភ័ព្វ​ម្នាក់​នេះ​ផង។

តាម​រយៈ​ការ​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ Charlie – ឆលី Ponleu Virakboth ពាក់ព័ន្ធ​ទៅ​នឹង​ស្ថានភាព​ដុំ​សាច់​កាច​នៅ​ក្នុង​ខួរ​ក្បាល​របស់​កុមារា ឆលី បាន​រីក​ធំ​យ៉ាង​រហ័ស​ក្នុង​ទំហំ​ត្រឹម ៣ស.ម ឡើង​ដល់ ៣៨ ស.ម (តាម​ការ​បញ្ជាក់​របស់​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​កាល​ពី​វេលា​ម៉ោង​ប្រមាណ​ជា​១០​យប់​មិញ​) បាន​ធ្វើ​ឱ្យ​កុមារា​វ័យ ៤ ឆ្នាំ​រូប​នេះ​ស្ថិត​ក្នុង​ស្ថានភាព​វង្វេង​វង្វាន់​ស្មារតី​ និង​តម្រូវ​ត្រូវ​បញ្ជូន​ទៅ​ពេទ្យបរទេសជា​បន្ទាន់​ ដើម្បី​ទទួល​ការ​ព្យាបាល។

ក្រោយ​បាន​ទទួល​ដំណឹង​មួយ​នេះ​ភ្លាម​តារា​ចម្រៀង ពេជ្រ សូលីកា បាន​បង្ហោះ​សារ​ទាំង​ខ្លោច​ចិត្ត​ ក្នុងនាមអ្នកនាង​ក៏​ជា​អ្នក​ម្ដាយ​មួយ​រូប និងធ្លាប់ជាចំណែកជួយដល់ ​ឆលី កន្លងមក ដែល​ពិត​ជា​មិន​អាច​ទប់​ទឹក​ភ្នែក​បាន​ក្រោយ​ដឹង​ថា​ដុំ​សាច់​កាច​នៅ​ក្នុង​ខួរ​ក្បាល​របស់ ឆលី បាន​ដុះ​ឡើង​មក​វិញ​ខណៈ​ពេល​នេះ​ដែរ​ស្ថានភាព ឆលី ផ្ទាល់​ក៏​កំពុង​ស្ថិត​ក្នុង​ការ​ព្យាបាល​ជា​បន្ទាន់​ផង​ដែរ។

នៅ​ក្នុង​សារ​របស់​ម្ចាស់​បទ «ថែ​ការ​ចងចាំ» រូប​នេះ​បាន​សរសេរ​រៀប​រាប់​ទាំង​បែប​នេះ​ថា «នៅពេលដែលមីងទទួលដំណឹងថាក្មួយវះកាត់ទទួលបានជោគជ័យ មីងពិតជារំភើបសប្បាយចិត្តជំនួសក្មួយខ្លាំងណាស់កូន។ មីងពិតជាចង់ឃើញក្មួយធំធាត់រស់នៅដូចក្មេងគេដទៃ។ ចង់លេងអ្វីដែលក្មួយចង់លេង ចង់ញុំអ្វីដែលក្មួយចង់ញុំ។ ប៉ុន្តែគ្រាន់តែមីងទទួលបានដំណឹងទាំងយប់ មីងមានការតក់ស្លុតចិត្តជាខ្លាំង ក្មេងតូចដ៏អភ័ព្វរបស់មីង ដុំសាច់ ឆលី ( ដុះឡើងមកវិញ ) ត្រូវការសង្គ្រោះជាបន្ទាន់។ ក្នុងវ័យមួយដែលត្រូវទៅសាលា ត្រូវមានមិត្តភក្កិដូចក្មេងដទៃ ចង់ញ៉ាំអ្វីដែលខ្លួនចង់ តែមិនអាច» …។ បន្ថែម​ពី​លើ​សំណេរ​នេះដែរ​ អ្នក​នាង ពេជ្រ សូលីកា ក៏​បាន​អំពាវនាវ​សុំ​ឱ្យ​បង​ប្អូន​មហាជន​ជួយ​ដល់​កុមារ​អភ័ព្វ​ម្នាក់​នេះ​ទៅ​តាម​លទ្ធភាព​និងដោយ​ក្ដី​ស្រលាញ់​​ផង​ចុះ។

គួរ​រម្លឹក​បន្តិច​ដែរ​ថា ​កុមារ ឆលី កើត​ជំងឺ​មហារីក​ដុះ​សាច់​នៅ​ក្នុង​ខួរ​ក្បាល​ដំណាក់កាល​ទី ៤ ខណៈ​ក្មេង​តូច​រូប​នេះ​ទើប​មាន​អាយុ​ទើប​តែ ៤ ឆ្នាំ​ប៉ុណ្ណោះ។ កន្លង​មក ឆលី បាន​ទទួល​ការ​ជួយ​ព្យាបាល​ដោយ​ការ​បាញ់​កាំ​រស្មី​​នៅ​ឯមន្ទីរពេទ្យ​ប្រទេស​ថៃ​ ដោយ​ឡែក​ស្រាប់​តែ​ស្ថានភាព​ជំងឺ​របស់ ឆលី មាន​ការ​ប្រែប្រួល​ខណៈគ្រូពេទ្យ​បាន​រក​ឃើញ​ថា​ដុំ​សាច់​កាច​នៅ​ក្នុង​ខួរ​ក្បាល​មាន​ការ​រីក​ធំ​យ៉ាង​រហ័ស​ក្នុង​ទំហំ ៣៨ ស.ម ដែល​តម្រូវ​ត្រូវ​បញ្ជូនទៅធ្វើ​ការ​វះ​កាត់​ជា​បន្ទាន់៕

រូបភាព ៖ Pich Solikah



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *