ស្ពានហាលខាងកើតប្រាសាទបេងមាលា នឹងបញ្ចប់ការជួសជុលដើមខែក្រោយ

អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​ដំណើរ​ការ​ជួសជុល​ស្ពាន​ហាល​ខាងកើត របស់​ប្រាសាទ​បេង​មាលា​បាន​សម្រេច​លទ្ធផល​ប្រមាណ ៩០ ភាគរយ​ហើយ។ អ្នកស្រី បឿត សុប៉ាក បុគ្គលិក​បច្ចេកទេស​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា បាន​ឲ្យ​ដឹង​ថា រយៈ​ពេល​ជាង ១៤ ខែ​មកនេះ ក្រុម​អ្នក​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួយ​សង្គ្រោះ​រចនាសម្ព័ន្ធ​ជាច្រើន​កន្លែង​របស់​ស្ពាន​ហាល​ខាង​កើត​នៃ​ប្រាសាទ​បេង​មាលា ដែល​ធ្លាប់តែ​ទ្រុឌទ្រោម​ខ្លាំង ឲ្យ​រឹងមាំ​ឡើង​វិញ។

ជាមួយ​គ្នា​នេះ ក្រុម​ការងារ​បាន​ពង្រឹង​គ្រឹះ​រួចរាល់​នៅ​ផ្នែក​ខាង​ជើង និង​ខាង​ត្បូង រៀប​កម្រាល​ដេញ​ពី​លិច​ទៅ​កើត ដំឡើង​បង្កាន់​ដៃ​នាគ តួ​ខ្លួន​នាគ ក្បាល​នាគ ៣ ជើង​ទម្រ​នាគ ធ្នឹម និង​សសរ​សង​ខាង​ស្ពាន​នៅ​ផ្នែក​ខាង​ជើង និង​ត្បូង​ជិត​រួចរាល់​ដែរ។

បុគ្គលិក​បច្ចេកទេស​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា រូប​នោះ​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន ការ​ជួសជុល​នៅ​ផ្នែក​ខាង​ជើង​របស់​ស្ពាន​ហាល​ខាង​កើត​នៃ​ប្រាសាទ​បេង​មាលា សម្រេច​បាន​ប្រមាណ​ជាង ៩០ ភាគរយ ដែល​នៅ​សេសសល់ តែ​ការងារ​ខ្លះ ដូចជា ពង្រឹង​គ្រឹះ​នៅ​ផ្នែក​ខាង​កើត ដំឡើង​ក្បាល​នាគ ១ ទៀត និង​កម្រាល​នៅ​ផ្នែក​គល់​ស្ពាន​ខាង​កើត​ប៉ុណ្ណោះ។

កាលពី​មិន​ទាន់​ជួសជុល ស្ពាន​ហាល​ខាងកើត​របស់​ប្រាសាទ​បេង​មាលា មាន​ស្ថាន​ភាព​ទ្រុឌទ្រោម​ខ្លាំង ដោយ​ខ្លួន​នាគ​បាន​រលុះ​ធ្លាក់​អស់ ផ្នែក​ខ្លះ​នៃ​គ្រឹះ​ស្ពាន​បាន​ស្រុត និង​មាន​ឫស​ឈើ​ដុះ​ចាក់​ចូល​បង្ក​ឲ្យ​រង​ការ​ខូចខាត។ បន្ថែម​លើ​នេះ ដោយសារ​តែ​កត្តា​អាយុ​កាល​នៃ​សំណង់ ព្រម​ទាំង​កត្តា​ធម្មជាតិ​បាន​ធ្វើឲ្យ​រចនាសម្ព័ន្ធ​ស្ពាន​ហាល​នេះ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង។

ក្រុម​ការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចាប់ផ្ដើម​ដំណើរ​ការ​ជួសជុល​ស្ពាន​ហាល​ខាង​កើត​របស់​ប្រាសាទ​បេង​មាលា ក្រោម​មូលនិធិ​ពិសេស​របស់​គម្រោង​មេគង្គ-ឡាន​ឆាង តាំង​ពី​ពាក់​កណ្ដាល​ខែ​ឧសភា ឆ្នាំ២០២៤ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ដើម​ខែ​កក្កដា ឆ្នាំ២០២៥ខាងមុខ។ ក្រុម​អ្នក​ជួសជុល​រំពឹង​ថា ក្រោយ​ពី​បញ្ចប់​ការ​ជួសជុល​ស្ពាន​ហាល​នេះ នឹង​មាន​សភាព​រឹងមាំ សម្រាប់​ទុក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ។ បច្ចុប្បន្នស្ពានហាលនេះ មានភ្ញៀវទេសចរបានទៅទស្សនាបណ្តើរៗ ហើយ​នឹង​បើក​ឲ្យ​ទេសចរ​ឆ្លង​កាត់​ផង៕

រូបភាព៖ ​ យី សុថា,ភោគ ជា និង បឿត សុប៉ាក



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *