លោកជំទាវ ពេជ ចន្ទមុន្នី លើកទឹកចិត្ត ហេង វិសាល ឱ្យបន្តការងារ និងគាំទ្ររាល់សកម្មភាពដើម្បីជាតិ

លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តី​​កម្ពុជា​បាន​សរសេរ​ជា​សារ​លើក​ទឹក​ចិត្ត​អ្នក​ផលិត​មាតិកា ហេង វិសាល ក្រោយ​ការ​បង្ហោះ Status រៀប​រាប់​ពី​កង្វល់​របស់​លោក ​និង​ក្រុម​គ្រួសារ​​​រង​សម្ពាធ​នៃ​ការ​ចោទ​ប្រកាន់​រឿង​លួច​កិប​កេង​ជំនួយ​របស់​សប្បុរសជន។

ដូច​ដែល​មហាជន​បាន​ជ្រាប​ក្នុង​អំឡុង​ពេល​ដែល​ប្រទេស​ជាតិ​​ទទួល​ការឈ្លានពាន​របស់​សៀម​​ ហេង វិសាល និង​ក្រុម​គ្រួសារ បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ខ្ទង់​ម៉ឺន​ដុល្លារ ព្រម​ទាំង​បាន​ខ្នះ​ខ្នែង​ស្វែង​រក​ជំនួយ​ពី​បណ្ដា​សប្បុរសជន​ជិត​ឆ្ងាយ ​ដើម្បី​ជួយ​ដល់​កង​កម្លាំង​ជួរ​មុខ​ដែល​ខ្វះខាត​ និង​ជន​ភៀស​សឹក​ដែល​កំពុង​តែ​ជួប​ការ​លំបាក​ផ្សេងៗ។

ក្នុង​រយៈពេល​ជាង ២ សប្ដាហ៍​កន្លង​ទៅ​ វិសាល ​ភរិយា​ព្រម​ទាំង​សាច់ញាតិ​ និង​ក្រុម​ការងារ​បាន​ទុក​ការងារ​រក​ស៊ី១​ឡែក​ដោយ​បាន​ចំណាយ​ពេល​ស្ទើតែទាំង​ស្រុង​ទៅ​លើ​ការ​រៀប​ចំ​ជំនួយ​ ហើយដឹក​យក​ទៅ​ដល់​ទាហាន ជន​ភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់​នៅ​តាម​បណ្ដា​ខេត្ត​ដែល​រង​ការ​ខ្វះ​ខាត។

ជា​លទ្ធផល​អ្នកផលិតមាតិកា រួមទាំង​ក្រុម​គ្រួសារ​បែរ​ត្រូវ​មនុស្ស​មួយចំនួន ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​បញ្ហា​បាត់​ស្បៀង។ ខណៈ​មាន​ជន​អគតិ​មួយ​ភាគ​តូច​បាន​លើក​ឡើង​​ថា​លោក ​បាន​កិបកេង​ប្រាក់​ជំនួយ ​​មិន​បាន​ទិញ​ស្បៀង​ឱ្យ​ប្រជាជន​ជន​ខ្វះខាត​នោះ​ទេ។

ការ​ចោទ​ប្រកាន់​​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ត្រូវ​បាន​លោក ហេង វិសាល បង្ហោះ​សារ​រៀប​រាប់​ទាំង​បែប​នេះ​ថា៖ «បងប្អូនទាំងអស់គ្នា ខ្ញុំគិតថាជាទំនួលខុសត្រូវនិងការដឹងគុណ ខ្ញុំត្រូវតែចេញមកនិយាយរឿងនេះ។ ជាដំបូងខ្ញុំនិងគ្រួសារ សូមអរគុណបងប្អូន មិត្តភក្តិ និងក្រុមគ្រួសារខ្មែរទាំងអស់ដែលបានចេញមកការពារ និងលើកទឹកចិត្តដល់ពួកខ្ញុំ ខ្ញុំពិតជារំភើបមិនដឹងថាមានពាក្យអ្វីអាចរៀបរាប់អារម្មណ៍នេះបានទេ ដោយស្មោះត្រង់នៅយប់នោះអារម្មណ៍របស់ខ្ញុំពិតជាហត់ និងខកចិត្តខ្លាំងមែន ជាពិសេសនៅពេលដែលឃើញទឹកភ្នែករបស់ប្រពន្ធ ទោះបីជាខ្ញុំរៀនធម៌មែន ប៉ុន្តែចិត្តខ្ញុំនៅជាមនុស្សសុទ្ធសាទ ខាងក្នុងខ្ញុំឈឺចាប់ខ្លាំង ហើយបាក់ទឹកចិត្តខ្លាំង ប៉ុន្តែមកដល់ឥឡូវនេះពួកខ្ញុំលែងអីហើយ ហើយខ្ញុំមកនេះគឺចង់ប្រាប់បងប្អូនថាទោះខ្ញុំហត់ និងខ្លាចនៅសំពាធមែន តែបើប្រទេសជាតិយើងមានបញ្ហាខ្ញុំនិងក្រុមគ្រួសារគឺនៅតែចេញមកជួយអ្វីដែលពួកខ្ញុំជួយបាន ព្រោះនេះគឺជាប្រទេសខ្ញុំ ទឹកដីកំនើតខ្ញុំ បងប្អូនខ្មែររបស់ខ្ញុំ ដូច្នេះសូមបងប្អូនទុកចិត្ត អាចឈប់បារម្ភ ហើយបន្តរផ្តោតនិងសាមគ្គីគ្នាជាធ្លុងមួយ ពួកយើងតែមួយ ពួកយើងនឹងឈ្នះ»។

ក្រោយ​បង្ហោះ​សារ​មួយ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ស្រាប់​តែ​លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ភរិយា​សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​ខមិន​លើក​ទឹក​ចិត្ត​ដល់​រូប​លោក​ឱ្យ​បន្ត​ការងារ​មួយ​នេះ​ ដោយ​​គាំទ្រ​រាល់​សកម្មភាព​ការងារ​ដើម្បី​ជាតិ​របស់​លោក​ផង​ដែរ៕

រូបភាព ៖ Heng Sokvisal 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ



Leave a Reply

Your email address will not be published.Required fields are marked *