ដូចប្រិយមិត្តអ្នកស្នេហាវិស័យ Beauty pageant បានជ្រាបស្រាប់ហើយថា ពេលនះ ភឹម ស្រីនោ Miss Grand Cambodia 2023 កំពុងបំពេញភារកិច្ចតំណាងជាតិកម្ពុជាចូលរួមប្រកួតកម្មវិធី Miss Grand International 2023 នៅប្រទេសវៀតណាម។

បើទោះបីជា ស្រីនោ មិនបានជាប់ Top 5 Pre-arrival ក៏ពិតមែន តែនាងមិនអាក់អន់ស្រពន់ចិត្តឡើយ ផ្ទុយទៅវិញបវរកញ្ញាកម្ពុជារូបនេះ រឹតតែប្រឹងពង្រឹងសមត្ថភាពរបស់ខ្លួនឯងក្នុងការប្រកួត ហើយនាងពិតជារីករាយជាមួយការប្រកួតអន្តរជាតិនេះខ្លាំងណាស់ ដោយបានបង្កើតមិត្តភាពជាមួយបេក្ខភាពមកពីប្រទេសផ្សេងៗជាច្រើនផងដែរ។







បើនិយាយពីការរៀបចំខ្លួនវិញនោះ Miss Grand Cambodia 2023 មើលទៅស្រស់ស្អាតគ្រប់ពេលវេលាគ្រប់ទីកន្លែង ជាមួយឈុតសម្លៀកបំពាក់ប្រណីតៗ និងស្ទីល៍កាច់ថតរូបប្លែកៗ បង្ហាញភាពសិចស៊ី ស័ក្តិសមជាស្ត្រីក្នុងយុគសម័យទំនើប នឹងសមបំផុតសម្រាប់វេទិកា Miss Grand International។







គួរឱ្យចាប់អារម្មណ៍ ថ្វីបើភាសាអង់គ្លេសរបស់ ណាណូ នៅមានកម្រិត តែនាងព្យាយាមនិយាយសន្ទនា និងបង្ហាញឱ្យកម្មវិធីទាំងមូលឃើញពីភាពក្លាហាន ការតាំងចិត្តមុះមុតរបស់នាង។ បើនិយាយដល់ការដើរ Catwalk វិញនោះ ភឹម ស្រីនោ ធ្វើបានល្អខ្លាំងមែនទែន រហូតផ្ទុះការសរសើរពីបណ្តាហ្វេនក្នុងស្រុក និងកំពុងតែធ្វើឱ្យមជ្ឈដ្ឋានអន្តរជាតិ ក៏ដូចជា Admin MGI (Miss Grand International) ងាកមកចាប់អារម្មណ៍លើនាងគ្រប់ៗគ្នា។



រូបសម្រស់ ភាពរួសរាយរាក់ទាក់ ស្នាមញញឹម ការជួយយកអាសាគ្នា គួបផ្សំសមត្ថភាពដើរ Catwalk យ៉ាងល្អ ធ្វើឱ្យ ភឹម ស្រីនោ ក្លាយជាបេក្ខភាពម្នាក់ដែលគ្រប់គ្នាចាប់អារម្មណ៍។ ខណៈ ភឹម ស្រីនោ កំពុងចែងចាំពន្លឺរស្មីភ្លឺឆ្វាចក្នុងការប្រកួត Miss Grand International 2023 ហ្វេនផេកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា បាននាំគ្នាលើកទឹកចិត្ត ស្រីនោ បន្ថែម ឱ្យមានកាន់តែមានកម្លាំងចិត្តខ្លាំងក្លា ឆ្ពោះទៅដណ្តើមមកុដជូនជាតិកម្ពុជា។
សូមជម្រាបថា ការប្រកួតផ្ដាច់ព្រ័ត្រ Miss Grand International 2023 នឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ ដូច្នេះ កុំភ្លេចរង់ចាំតាមដានការប្រកួត ក៏ដូចជាផ្ញើកម្លាំងចិត្ត និងចូលរួមបោះឆ្នោតគាំត្រដល់ ភឹម ស្រីនោ ឱ្យបានច្រើនកុះករ៕























Account
Security
Favourite Content