ស្ថាប័ន Miss Grand International កាលពីម្សិលមិញ ទើបតែបើកឱ្យសាធារណជនចូលរួមបោះឆ្នោតគាំទ្រដល់បេក្ខភាព Miss Grand ណាមួយដែលពួកគេចូលចិត្ត ដោយ Top 5 ដែលឈ្នះពីការបោះឆ្នោតនោះ នឹងជាប់ជា Top 5 Pre-arrival ហើយទទួលបានឱកាសបរិភោគអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់ជាមួយ Mr. Nawat , Miss Teresa និង កញ្ញា Isabella ជាម្ចាស់មកុដ Miss Grand International 2022 ផងដែរ។
គ្រាន់តែទទួលដំណឹងនេះភ្លាម អ្នកគាំទ្ររបស់ ណាណូ និងអ្នកស្នេហាវិស័យ beauty pageant នៅកម្ពុជា នាំគ្នាសម្រុកចូលទៅបោះឆ្នោតឱ្យកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២៣ យ៉ាងព្រោងព្រាតតែម្តង ទាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្រ្តាក្រាម តាមដែលស្ថាប័នអន្តរជាតិបានកំណត់។

ទន្ទឹមគ្នានោះផងដែរ ភឹម ស្រីនោ ដែលបច្ចុប្បន្នកំពុងហ្វឹកហាត់ការដើរនៅឯប្រទេសថៃ ក៏បានបង្ហោះវីដេអូមួយ ជាការអំពាវនាវឱ្យប្រជាជនកម្ពុជាចូលរួមបោះឆ្នោតឱ្យនាង ដើម្បនាងមានឱកាសជាប់ក្នុង 𝗧𝗼𝗽𝟱 𝗣𝗿𝗲-𝗔𝗿𝗿𝗶𝘃𝗮𝗹មុនការប្រកួតអន្តរជាតិចូលមកដល់។
ភ្ជាប់ជាមួយវីដេអូខាងលើនោះ ស្រីនោ ក៏បានរៀបរាប់ឡើងថា «ជម្រាបសួរប្រជាជនកម្ពុជា! នាងខ្ញុំ ភឹម ស្រីនោ កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២៣ នាងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងបន្តជួយគាំទ្ររូបនាងខ្ញុំតាមរយៈការបោះឆ្នោត Top 5 pre-arrival ក្នុងកម្មវិធី Miss Grand International 2023 ហើយនាងខ្ញុំសូមសន្យាថានឹងប្រឹងប្រែងបន្តទៀតឲ្យអស់ពីសមត្ថភាពដើម្បីជាតិខ្មែរ។ ទន្ទឹមនឹងនេះ នាងខ្ញុំក៏សូមអរគុណចំពោះទឹកចិត្ត និងការស្រលាញ់របស់អ្នកទាំងអស់គ្នា នាងខ្ញុំពិតជាទទួលបានអារម្មណ៍កក់ក្តៅខ្លាំងណាស់!»។


សូមជម្រាបផងដែរថា សមរភូមិក្តៅគគុកនៃការប្រកួតដណ្តើមមកុដ Miss Grand International 2023 នឹងចាប់ផ្តើមនៅថ្ងៃទី៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ លើទឹកដីវៀតណាម។ ឆ្នាំនេះផងដែរ មិត្តរួមបន្ទប់របស់បេក្ខភាពតំណាងជាតិកម្ពុជា គឺកញ្ញា សូហ្វៀ ម៉ារៀ (Sophia Maria Osako) ជា Miss Grand សាធារណៈរដ្ឋឆេក។
ស្រីនោ និង សូហ្វៀ ពិតជាសប្បាយចិត្ត ពេលដឹងថា អ្នកទាំងពីរជាមិត្តរួមបន្ទប់ជាមួយគ្នា ហើយត្រៀមនឹងបន្តដំណើរតស៊ូប្រកួតជាមួយគ្នារយៈពេលជិតមួយខែលើទឹកដីវៀតណាមនាខែតុលាខាងមុខនេះ៕


























Account
Security
Favourite Content