មិនទ្រាំទៀត! ស្រីនោ មកការពារខ្លួនឯងពីការ bully ខណៈហ្វេនៗ-បវរកញ្ញារួមអាជីពនាំគ្នាគាំទ្រ

វប្បធម៌នៃការប្រើប្រាស់ពាក្យពេចន៍បណ្តុះបង្អាប់រូបរាងកាយ ដែលគេចាត់ទុកថាជា ការ bully នៅតែកើតមានឡើងក្នុងសង្គមនាពេលបច្ចុប្បន្ន រួមទាំងវិស័យបវរកញ្ញានៅកម្ពុជាផងដែរ។ កន្លងមក មានបុរសឯក-បវរកញ្ញាមួយចំនួនបានរងការបន្តុះបង្អាប់ផ្សេងៗគ្នាចំពោះរូបរាងកាយ ពណ៌សម្បុរ​​។ ដែលកត្តាទាំងនេះជាចំណែកធ្វើឱ្យវិស័យ beauty pageant នៅកម្ពុជាមានភាពយឺតក្នុងការរីកចម្រើនលូតលាស់ទៅមុខ ទោះបីអ្នកជំនាញក្នុងវិស័យនេះធ្លាប់បានទទួលស្គាល់ថា រយៈពេលចុងក្រោយ beauty pageant មានភាពរីកចម្រើនខ្លាំងតែក៏នៅមានកម្រិតនៅឡើយ។

ជាក់ស្តែង ថ្មីៗនេះការ bully លើរូបរាងកាយបានកើតឡើងជាថ្មីម្តងទៀតទៅលើ កញ្ញា ភឹម ស្រីនោ ម្ចាស់មកុដ Miss Grand Cambodia 2023 ដោយបុរសម្នាក់ជាម្ចាស់គណនីហ្វេសប៊ុកមួយ បានប្រើប្រាស់ពាក្យមិនសមរម្យក្នុងន័យបណ្តុះបង្អាប់រូបរាងកាយរបស់នាងរហូត ស្រីនោ អត់ទ្រាំមិនបានចេញមុខប្រតិកម្មការ comment  របស់ម្ចាស់គណនីខាងលើនោះ។

ម្ចាស់មកុដ Miss Grand Cambodia 2023 រៀបរាប់ថា «តើអ្នកទាំងអស់គ្នាយល់ឃើញយ៉ាងណាដែលចំពោះខំមិនបែបនេះ? កុំអាងតែមាន Facebook មួយក្លាយជាអ្នករិះគន់គេមើលងាយគេ ក្លាយជាអ្នកវិភាគ អ្នកកាត់ក្ដីគេ រត់តាមហេតុការឲ្យតែឃើញមិនចាំថារឿងហេតុមកពីអ្វី ល្អឬអាក្រក់ទេ ប្រើអារម្មណ៍ អគតិរបស់ខ្លួនវាយប្រហារគេ គ្រប់យ៉ាងមានដែនកំណត់»។ ថែមទាំងបញ្ជាក់ថា លើកនេះនាងសុំការពារសិទ្ធិខ្លួនឯងម្ដង។

បន្ទាប់ពីឃើញការបង្ហោះរបស់ ណាណូ រួចមក បណ្តាអ្នកគាំទ្រ និងបវរកញ្ញារួមអាជីពយ៉ាងច្រើនកុះករ បាននាំគ្នាចេញមុខការពារ គាំទ្រចំពោះការក្រោកឈរឡើងការពារខ្លួនរបស់ម្ចាស់មកុដរូបនេះ ថែមទាំងបានបង្ហាញការយល់ឃើញផ្សេងៗគ្នាទៀតផង។ ទន្ទឹមគ្នានោះ ក៏នៅមានមតិរិះគន់មួយចំនួនបន្តកើតឡើង ស្របគ្នាមតិរិះគន់ក្នុងន័យស្ថាបនាដើម្បីឱ្យ ស្រីនោ បង្កើនភាពស្រស់ស្អាត និងភាពជឿជាក់លើខ្លួនឯងផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន