វប្បធម៌នៃការប្រើប្រាស់ពាក្យពេចន៍បណ្តុះបង្អាប់រូបរាងកាយ ដែលគេចាត់ទុកថាជា ការ bully នៅតែកើតមានឡើងក្នុងសង្គមនាពេលបច្ចុប្បន្ន រួមទាំងវិស័យបវរកញ្ញានៅកម្ពុជាផងដែរ។ កន្លងមក មានបុរសឯក-បវរកញ្ញាមួយចំនួនបានរងការបន្តុះបង្អាប់ផ្សេងៗគ្នាចំពោះរូបរាងកាយ ពណ៌សម្បុរ។ ដែលកត្តាទាំងនេះជាចំណែកធ្វើឱ្យវិស័យ beauty pageant នៅកម្ពុជាមានភាពយឺតក្នុងការរីកចម្រើនលូតលាស់ទៅមុខ ទោះបីអ្នកជំនាញក្នុងវិស័យនេះធ្លាប់បានទទួលស្គាល់ថា រយៈពេលចុងក្រោយ beauty pageant មានភាពរីកចម្រើនខ្លាំងតែក៏នៅមានកម្រិតនៅឡើយ។
ជាក់ស្តែង ថ្មីៗនេះការ bully លើរូបរាងកាយបានកើតឡើងជាថ្មីម្តងទៀតទៅលើ កញ្ញា ភឹម ស្រីនោ ម្ចាស់មកុដ Miss Grand Cambodia 2023 ដោយបុរសម្នាក់ជាម្ចាស់គណនីហ្វេសប៊ុកមួយ បានប្រើប្រាស់ពាក្យមិនសមរម្យក្នុងន័យបណ្តុះបង្អាប់រូបរាងកាយរបស់នាងរហូត ស្រីនោ អត់ទ្រាំមិនបានចេញមុខប្រតិកម្មការ comment របស់ម្ចាស់គណនីខាងលើនោះ។


ម្ចាស់មកុដ Miss Grand Cambodia 2023 រៀបរាប់ថា «តើអ្នកទាំងអស់គ្នាយល់ឃើញយ៉ាងណាដែលចំពោះខំមិនបែបនេះ? កុំអាងតែមាន Facebook មួយក្លាយជាអ្នករិះគន់គេមើលងាយគេ ក្លាយជាអ្នកវិភាគ អ្នកកាត់ក្ដីគេ រត់តាមហេតុការឲ្យតែឃើញមិនចាំថារឿងហេតុមកពីអ្វី ល្អឬអាក្រក់ទេ ប្រើអារម្មណ៍ អគតិរបស់ខ្លួនវាយប្រហារគេ គ្រប់យ៉ាងមានដែនកំណត់»។ ថែមទាំងបញ្ជាក់ថា លើកនេះនាងសុំការពារសិទ្ធិខ្លួនឯងម្ដង។

បន្ទាប់ពីឃើញការបង្ហោះរបស់ ណាណូ រួចមក បណ្តាអ្នកគាំទ្រ និងបវរកញ្ញារួមអាជីពយ៉ាងច្រើនកុះករ បាននាំគ្នាចេញមុខការពារ គាំទ្រចំពោះការក្រោកឈរឡើងការពារខ្លួនរបស់ម្ចាស់មកុដរូបនេះ ថែមទាំងបានបង្ហាញការយល់ឃើញផ្សេងៗគ្នាទៀតផង។ ទន្ទឹមគ្នានោះ ក៏នៅមានមតិរិះគន់មួយចំនួនបន្តកើតឡើង ស្របគ្នាមតិរិះគន់ក្នុងន័យស្ថាបនាដើម្បីឱ្យ ស្រីនោ បង្កើនភាពស្រស់ស្អាត និងភាពជឿជាក់លើខ្លួនឯងផងដែរ៕




































Account
Security
Favourite Content