តារា Tik Tok កូនកាត់ស្វីស ចង់ឱ្យផលិតវីដេអូបែបវិជ្ជមាន ជាងការបំពុលសង្គម

សម្រាប់​អ្នក​ប្រើប្រាស់​កម្មវិធី Tik Tok និង​អ្នក​និយម​ទស្សនា​វីដេអូ​កំប្លែង​ៗ​បែប​យុវវ័យ​សប្បាយ​ៗ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ប្រហែល​ជា​បាន​ស្គាល់​តារា Tik Tok ពូកែ​វោហារ​សព្ទ​កំប្លុកកំប្លែងJustin In ហៅ ញុយ ដែល​យុវជន​រូប​នេះ រមែង​ផលិត​វីដេអូ​ប្លែក​ៗ​ធ្វើឲ្យ​អ្នក​មើល​ផ្ទុះ​សំណើច​ជា​ញឹកញាប់ ជាមួយ​ភាព​កំប្លុកកំប្លែង​ពី​ធម្មជាតិ និង​គំនិត​ច្នៃ​ប្រឌិត​វីដេអូ​របស់​លោក។

គិត​មក​ទល់​ពេល​នេះ Justin In ទើប​ចាប់​អាជីព​ជា Content Creator រយៈពេល​ត្រឹម​តែ ៧-៨ ខែ ប៉ុណ្ណោះ ប៉ុន្តែ​គេ​អាច​មើល​ដឹង​បាន​ថា លោក​កំពុង​ជោគជ័យ​លើ​អាជីព​ការងារ​មួយ​នេះ ដោយ​ការងារ Content Creator បាន​ផ្ដល់​ប្រាក់​ចំណូល​ឱ្យ​យុវជន​នេះ​ច្រើន​ជាង​អ្វី​ដែល​លោក​រំពឹង​ទុក​ទៅ​ទៀត។ តាមរយៈ​ការ​ផលិត​វីដេអូ​ប្លែក​ៗ​ដាក់​លើ Facebook និង​ធ្វើ​វីដេអូ​ប៉្រូម៉ូត​ផលិតផល​ផ្សេង​ៗ Justin Inផ្ទុះ​ការ​គាំទ្រ​ខ្លាំង​លើ Social media ជាច្រើន​ដូចជា IG, Tik Tok មានfollower រហូត1.1M។

តាម​ការ​ឱ្យ​ដឹង​ពី​តារា Tik Tok ញុយ ភាគច្រើន​វីដេអូ​ដែល​លោក​ផលិត​ជា​វីដេអូ​បែប​កំប្លែង​ៗ​បង្កប់​ដោយ​អត្ថន័យ​អប់រំ។ ពី​មួយ​វីដេអូ​ទៅ​មួយ​វីដេអូ លោក​តែងតែ​រិះរក​គំនិត​ច្នៃ​ប្រឌិត​ថ្មី ដើម្បី​ដាក់​បញ្ចូល កុំ​ឱ្យ​អ្នក​មើល​ធុញទ្រាន់​ភាព​ច្រំដែល។ មួយ​ផ្នែក​នៃ​វីដេអូ​លោក គឺ​ឈ្លេច​យក​គំនិត​ចាស់​ៗ​ពី​បុរាណ​យក​មក​ច្នៃ​ឡើង​វិញ ឱ្យ​សមស្រប​នឹង​តថ​ភាព​ពិត​ក្នុង​សង្គម​បច្ចុប្បន្ន​ធ្វើ​យ៉ាង​ណា​ឱ្យ​អ្នក​មើល​ទទួល​​បាន​ភាព​សប្បាយ​រីករាយ។

តារា Tik Tok Justin Inឱ្យ​ដឹង​បន្ត​ថា ការ​ដែល​លោក​ស្រូប​ទាញ​បាន​ប្រជាប្រិយភាព​លឿន​យ៉ាង​ដូច្នេះ ក៏​ព្រោះ​វីដេអូ​ដែល​លោក​ផលិត​ជា​វីដេអូ​បែប​កំប្លែង​ៗ មិន​ប៉ះពាល់ ឬ​ទាក់ទង​រឿង​បុគ្គល​ដទៃ ពោល​គឺ​បង្កើត​អ្វី​មក​ថ្មី​ដែល​លេង​តែ​ម្នាក់ឯង សប្បាយ​ម្នាក់ឯង ចំណែក​អ្នក​មើល​ក៏​ទទួល​បាន​ភាព​សប្បាយ ធ្វើ​ឱ្យ​អ្នក​មើល​បន្ត​មើល​វីដេអូ​លោក​រហូត​ដូច​សព្វ​ថ្ងៃ។

ឆ្លងកាត់​បទពិសោធន៍ និង​ភាព​ជោគជ័យ​យ៉ាង​ឆាប់រហ័ស កំលោះ​សង្ហា Justin ផ្ដាំ​ផ្ញើ​ឱ្យ​យុវវ័យ​ជំនាន់​ក្រោយ ពិសេស​អ្នក​មាន​បំណង​ចង់​ចាប់​យក​ការងារ​ប្រភេទ​នេះ នាំ​គ្នា​ផលិត​វីដេអូ​មាន​គំនិត​វិជ្ជមាន ជាជាង​ការ​ផលិត​វីដេអូ​ណា​ដែល​បំពុល​ដល់​សង្គម​យើង។

Justin Inហៅ ញុយ៖ «បើសិន​ជា​យើង​ចង់​លេងTik Tok ដែល​យើង​អាច​រក​ចំណូល (Income) បាន ទាំង​យើង​នៅ​ក្មេង​ៗយើង​លេង​ផ្លូវ​ឱ្យ​ត្រូវកុំ​លេង​អី​ដែល​វា​អវិជ្ជមាន (Negative) ដែល​វា​ខុសឬ​លេង​ពាក្យ​ឈ្លើយ​ៗឬ​ទៅ​ពាក់ព័ន្ធ​ជាមួយ​គេ កុំ! ខ្ញុំ​សុំ​តែ​ម្តង!យើង​លេង​អី​ដែល​វា​រកលុយ​ឱ្យ​យើង​បាន​ចាយ»

កំលោះ​សង្ហា​រហស្សនាម ញុយ មាន​ឈ្មោះ​ពិត​ថា Phearin Reber ត្រូវ​ជា​ប្អូន​ប្រុស​បង្កើត​របស់ Content Creator និង​ជា​តារា Tik Tokល្បី​ឈ្មោះ វីលៀម សត្យា ឬ​គ្រប់​គ្នា​ស្គាល់​ថា​ជា​កីឡាករ​បាល់បោះ​ជម្រើស​ជាតិ​កម្ពុជា។ Phearin Reber និង វីលៀម សត្យា ជា​កូន​ខ្មែរ​កាត់​ស្វីស ដោយ​ម្តាយ​ជា​ជនជាតិ​ខ្មែរ ចំណែក​ឪពុក​ជា​ជនជាតិ​ស្វីស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន