ផល ពៅវីរ័ត្ន តួអង្គសម្ដែងក្នុងភាពយន្តសិង្ហបុរី ប្រាប់លម្អិតពីដំណើរការថតរឿងនៅប្រាសាទអង្គរវត្ត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន មាន​ការ​ភ្ញាក់ផ្អើល​ដោយសារ​តែ​ភាពយន្ត​សិង្ហបុរី «កំពូល​អ្នក​ប្រដាល់​» បាន​ចាក់​ផ្សាយ។ ទស្សនិកជន​ខ្មែរ​បាន​សង្កេត​ឃើញ​ថា រឿង «កំពូល​អ្នក​ប្រដាល់​» របស់​សិង្ហបុរី​បាន​មក​ថត​នៅ​ប្រាសាទ​អង្គរវត្ត ព្រម​ទាំង​មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​ភាពយន្ត​ខ្មែរ​ផង​ដែរ។

ផល ពៅវីរ័ត្ន ដែល​ជា​តារា​សម្ដែង និង​ជា​ម៉ូដែល​រាង​សង្ហា​របស់​ខ្មែរ បាន​ចូលរួម​សម្ដែង​ជាមួយ​តួឯក​ស្រី​របស់​សិង្ហបុរី វគ្គ​ថត​នៅ​ខេត្ត​សៀមរាប។ តារា​ម៉ូដែល​ខ្ពស់​ស្រឡះ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​រឿង «កំពូល​អ្នក​ប្រដាល់​» ថត​តាំងពី​ចុង​ឆ្នាំ ២០១៩ មក​ម្ល៉េះ ដោយ​ក្នុង​នោះ​លោក​បាន​ចូលរួម​ថត ៥ ថ្ងៃ។

ជំហាន​ដំបូង​ដែល​អាច​ចូល​ថត​រឿង​របស់​បរទេស​នេះ​បាន តារា​ប្រុស​វ័យ ៣៥ ឆ្នាំ​រូប​នេះ ត្រូវ​ខាង PPCTVហៅ​ទៅ​តេស្ត​កាមេរ៉ា ដោយ​កាល​នោះ​មាន​តារា​ប្រុស​ល្បី​ៗ​ច្រើន​ច្រើន និង​ក្រុម​កីឡាករ​ល្បុក្កតោ​ជាច្រើន​រូប​ទៀត។ តារា​ប្រុស​កម្ពស់ ១,៨០ ម៉ែត្រ​រូប​នេះ បន្ថែម​ទៀត​ថា បន្ទាប់​ពី​ធ្វើ​តេស្ត​កាមេរ៉ា​រួច និង​ដឹង​ដំណឹង​ថា​ជាប់ ខាង​សិង្ហបុរី​បាន​តម្រូវ​ឲ្យ​លោក​ត្រូវ​ហាត់​ក្បាច់​គុន​ខ្លះ​ៗ​មុន ១ ខែ​ដែរ។

បទ​ពិសោធន៍​ធ្វើការ​ជាមួយ​ក្រុម production សិង្ហបុរី​ម្ដង​នេះ តួ​ប្រុស​រឿង «លាក់​ភ្លើង» រូប​នេះ​ថា ជា​ការ​ការ​ចងចាំ​ដ៏​ល្អ និង​ថ្មី​ប្លែក​សម្រាប់​លោក។ ដំបូង​ៗ វីរ័ត្ន គិត​ថា​ពិបាក ព្រោះ​មិនមែន​តួ​ខ្មែរ​គ្នា​ឯង តែ​​ពេល​បាន​ធ្វើ​ការ​រួមគ្នា ក្រុម​ការងារ​គេ​ពិតជា​មាន​វិជ្ជាជីវៈ​ពិត​ៗ ស្រួល​ធ្វើការ​តាំង​ចាប់ផ្ដើម​ថ្ងៃ​ដំបូង។

ត្បិត​រយៈ​ពេល​ថត​មាន​ត្រឹម ៥ តែ​ក្រុម​ការងារ​ផលិត​រឿង «កំពូល​អ្នក​ប្រដាល់» ពិតជា​រួសរាយ​រាក់ទាក់ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​លោក​ដែល​ជា​តួ​ខ្មែរ​តែ​ម្នាក់ ​និង​សិស្ស​ខាង​គុន​ល្បុក្កតោ​នៅ​សៀមរាប​យ៉ាង​កក់ក្ដៅ។ បើ​និយាយ​ពី​របៀប​ធ្វើការ​គេ​វិញ តារា​ប្រុស​ច្រមុះ​ស្រួច​រូប​នេះ​ថា ការងារ​ច្បាស់​លាស់​ខ្លាំង រាប់​ចាប់​តាំង​ពី​ម៉ោង​ថត មាន​បញ្ជាក់​ក្នុង​ក្រដាស​កាលវិភាគ ចប់​ម៉ោង​ណា គឺ​ម៉ោង​នោះ​ហើយ គ្មាន​ភាព​រញ៉េរញ៉ៃ​អ្វី​បន្តិច​សោះ។

តួ​ប្រុស​ក្នុង​រឿង «កំពូល​អ្នក​ប្រដាល់» ក៏​បាន​ទម្លាយ​ពី​តម្លៃ​ខ្លួន​រយៈពេល ៥ ថ្ងៃ​ថត​ឲ្យ​ផលិតកម្ម​សិង្ហបុរី​នោះ បាន​ខ្ពស់​មិន​ធ្លាប់​មាន​ពី​មុន​មក​ឡើយ។ តែ​នោះ​មិនមែន​ជា​ចំណុច​សំខាន់​ឡើយ កាល​ដែល​បាន​ចូលរួម​សម្ដែង និង​បាន​ផ្សព្វផ្សាយ​ពី​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ព្រម​ទាំង​តំបន់​ទេសចរណ៍​ទៅ​កាន់​អន្តរជាតិ ទើប​ជា​មោទនភាព​ពិត​ៗ​របស់​លោក។ ​

តារា​ខ្មែរ​រូប​នេះ ថ្លែង​ទាំង​ទឹក​មុខ​រីករាយ​ថា លោក​សប្បាយ​ចិត្ត​ពេល​ទទួល​បាន​ឱកាស​ការងារ​ជាមួយ production សិង្ហបុរី ហើយ​លោក​ក៏​កាន់តែ​យល់​ដឹង​បន្ថែម​ច្រើន​ពី​របៀបរបប​ថត និង​ការងារ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត។

ក្រឡេក​ទៅ​មើល​តួ​ខាង​សិង្ហបុរី មិន​ថា​តួឯក តួ​ធម្មតា ខាង​នោះ​គឺ​សុទ្ធ​តែ​រួសរាយ ដោយ​គេ​ព្យាយាម​និយាយ​លេង​ជាមួយ​លោក ព្រោះ​ឃើញ​លោក​មិន​សូវ​បាន​សម្ដី។ មួយ​វិញ​ទៀត ក្រុម​ការងារ​ខាង​សិង្ហបុរី ក៏​បាន​កោតសរសើរ​ពី​ការ​ខិតខំ និង​ស្នាដៃ​លោក​ដូច​គ្នា ហើយ​ទស្សនិកជន​ដែល​បាន​តាមដាន​រឿង «កំពូល​អ្នក​ប្រដាល់» ក៏​មើល​ឃើញ​ថា តារា​ខ្មែរ​រូបនេះ​ពិតជា​សម្ដែង​បាន​ល្អ​ទាំង​ទឹក​មុខ និង​ក្បាច់​គុន។ អ្វី​ដែល​អ្នក​គាំទ្រ​ខ្មែរ​មើល​ឃើញ ផល ពៅវីរ័ត្ន ទម្រង់​មុខ​សង្ហា រូប​​សម្បត្តិ​សមសួន​សាច់​ដុំ​កង់​ៗ កម្ពស់​ខ្ពស់​ល្អ ស៊ី​គ្នា​ជាមួយ​ប្រភេទ​តួអង្គ​ក្នុង​រឿង ហើយ​មិន​ចាញ់​ខាង​គេ​នោះ​ទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​