Peypey Dy ប្រើប្រាស់លុយជំនួយសង់ផ្ទះឱ្យគ្រួសារទាហានពលី ៣ ខ្នងហើយ ក្នុងខេត្តសៀមរាប

ក្រោយ​ការ​លើក​ឡើង​យ៉ាង​ចម្រូង​ចម្រាស់​ពាក់ព័ន្ធ​រឿង​​ជំនួយ ពេល​នេះ Peypey Dy បាន​បន្តប្រើប្រាស់​ថវិកា​ដែល​ជា​ជំនួយ​ពី​សប្បុរស​ជន​ជិត​ឆ្ងាយ មក​សាង​សង់​លំនៅឋាន​ជូន​ដល់​គ្រួសារ​ទាហាន​ពលី​ចំនួន ៣ ខ្នង​នៅ​ក្នុង​ខេត្ត​សៀមរាប បន្តទៀត​ហើយ​ដោយ​មិន​តបត​ពាក្យពេចន៍លើ​បណ្ដាញ​សង្គម​។

តាម​រយៈ​វីដេអូ​ និងរូបភាពដែល​បង្ហោះ​ដោយ​គណនី តាំង គឹម​ឡេង បាន​ឱ្យ​ដឹង​ថា ថ្ងៃ​នេះ Peypey Dy បាន​ចុះ​មក​ពិនិត្យ​មើល​លំនៅឋាន​​ ៣ ខ្នង បាន​សាងសង់​ជូន​ដល់​ក្រុម​គ្រួសារ​វីរៈ​កង​ទ័ព​ដែល​បាន​ពលី​ជីវិត​ក្នុង​ការ​ការពារ​បូរណភាព​ទឹក​ដី​ជម្លោះ​ព្រំ​ដែន​រវាង​កម្ពុជា​និង​ថៃ។

លំនៅឋាន​​ ៣ ខ្នង​ដែល​នេះប្រើប្រាស់​ថវិកា​ជំនួយ​សប្បុរស​ក្រោម​ការ​មើល​ខុស​ត្រូវ​របស់​ម្ចាស់​ផលិតកម្ម Film Corner លោក Peypey Dy មាន​ទី​តាំង​ក្នុង​ខេត្ត​សៀមរាប។ ចំពោះ​លំនៅឋាន​ទី១ គឺ​ស្ថិត​ក្នុង​ស្រុក ពួក ខេត្ត​សៀមរាប រី​ឯ​លំនៅឋាន​ទី២ ស្ថិត​ក្នុង​ស្រុក សរ​ស្ដំ ខេត្ត​សៀមរាប​ដូច​គ្នា ខណៈ​លំនៅ​ឋាន​មួយ​ទៀត​នោះ​ត្រូវ​បាន​លោក តាំង គឹមឡេង បញ្ជាក់​ផង​ដែរ​ថា បាន​សាងសង់​រួចរាល់ ៩០ ភាគរយ​ហើយ ដោយ​រង់ចាំ​បញ្ចប់​ក្នុង​ថ្ងៃ​នេះ។

ពិត​ណាស់ ចាប់​តាំង​ថ្ងៃ​ផ្ទុះ​សង្គ្រាម​ឈ្លានពាន​ទឹក​ដី​ពី​សំណាក់ប្រទេសសៀម ពលរដ្ឋ​ខ្មែរ​ច្រើន​គ្រួសារ​ទទួល​រង​ផល​ប៉ះពាល់​ និង​ការ​លំបាក​ ដោយ​ពួក​គេ​ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ​ពី​ផ្ទះ​សម្បែង​មក​រស់​នៅ​ជំរំ​ជន​ភៀស​សឹក។ ចំណែក​ឯ​ផល​ប៉ះពាល់​ដ៏​ធំធេង​ ហើយ​ឈឺ​ចាប់​បំផុត​គឺ​ការ​បាត់បង់​សមាជិក​គ្រួសារ ដែល​ពួក​គាត់​សុទ្ធ​សឹង​ជា​ទាហាន​ជួរ​មុខ​ការពារ​ព្រំដែន ដែល​ការ​បាត់បង់​នេះ​ប៉ះពាល់​ខ្លាំង​ដល់​ជីវភាព​ ផ្លូវ​ចិត្ត និង​ការ​រស់​នៅ​របស់​ពួក​គាត់។

ដូច្នេះ តាម​រយៈ​ជំនួយ​ដែល​បាន​ជួយ​ក្នុង​ការ​សាងសង់​លំនៅឋាន​ជូន​ដល់​ក្រុម​គ្រួសារ​របស់​ពួក​គាត់​រស់​នៅ​គឺ​ជា​ការ​ជួយ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ ហើយ​ការ​ជួយ​ក្នុង​ពេល​នេះ​គឺ​ជា​ការ​ជួយ​ដ៏​មាន​ប្រសិទ្ធភាព​ជា​ទី​បំផុត។ នេះ​ស​បញ្ជាក់​បាន​ថា​ជំនួយ​គ្រប់​កាក់​សេន​ដែល Peypey Dy ទទួល​បាន​ពី​សប្បុរសជន​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​មាន​តម្លាភាព​ និង​ប្រសិទ្ធភាព៕

រូបភាព ៖ តាំង គីមឡេង 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ



Leave a Reply

Your email address will not be published.Required fields are marked *