តារាប្រុស Peypey Dy បានផ្ញើថវិកាចំនួន ១ម៉ឺនដុល្លារទោះជាលោកកំពុងនៅបរទេសក៏ដោយ ដើម្បីធ្វើយ៉ាងណាអាចជួលដល់ជនភៀសសឹកកម្ពុជាតាមរយៈមូលនិធិ «អ្នកចម្បាំងឈាមខ្មែរ» ដែលបង្កើតឡើងដោយតារាចម្រៀង ជី ដេវីត និងអ្នកនាង ទេព បូព្រឹក្ស។

ដ្បិតមិនមានវត្តមាននៅក្នុងប្រទេស ប៉ុន្តែ Peypey Dy មិនបានឈរឱបដៃមើលខណៈពលរដ្ឋភៀសសឹកកម្ពុជារាប់ពាន់គ្រួសារ ក៏ដូចជាទាហានជួរមុខកំពុងជួបការលំបាកនិងតម្រូវការជំនួយឧបត្ថម្ភគាំទ្រពីសំណាក់ពីសំណាក់សប្បុរសជនជិតឆ្ងាយក្នុងពេលនេះ។
ក្រោយការបង្ហោះវីដេអូ និងផ្ញើជាសារសំណូមពរឱ្យមានការចូលរួមជួយដល់បណ្ដាពលរដ្ឋភៀសសឹកកម្ពុជាដែលកំពុងជួបការលំបាកដោយសារតែការរុករានឈ្លានពានពីសំណាក់ចោរសៀម ម្ចាស់ហាង ហិរខនណឺ រូបនេះក៏បានបាញ់ថវិកាចំនួន ១ម៉ឺនដុល្លារតាមរយៈមូលនិធិ អ្នកចម្បាំងឈាមខ្មែរ ដែលបង្កើតឡើងដោយលោក ជី ដេវីត និងអ្នកនាង ទេព បូព្រឹក្ស ក្នុងគោលបំណងនៃការចូលរួមចំណែកជួយដល់ពលរដ្ឋភៀសសឹកដែលកំពុងជួបការលំបាក។



ជាមួយគ្នានេះដែរ Peypey Dy បានសរសេររៀបរាប់បន្ថែមឱ្យមហាជនបានជ្រាបទៀតថា៖ «ខ្ញុំសូមចូលរួមចំណែកជួយបងប្អូនភាសសឹកតាមរយៈមូលនិធិដែលដឹកនាំដោយលោក G-Devith ចំនួន 1មុឺនដុល្លារ ដោយសារតែបច្ចុប្បន្នខ្ញុំនៅក្រៅប្រទេស ទាល់តែថ្ងៃទី១១ ពេលយប់ទើបត្រឡប់ទៅដល់ខ្មែរវិញ ដូច្នេះខ្ញុំមិនទាន់អាចជួយអ្វីបាន ខ្ញុំមិនអោបដៃមើលទេ»៕
រូបភាព ៖ Peypey Dy & G-Devith
























Account
Security
Favourite Content