Pey Pey Dy បរិច្ចាគប្រាក់ ១០ លានរៀល ទៅកាន់មន្ទីរពេទ្យកុមារអង្គរ

Pey Pey Dy ធ្វើ​ឱ្យ​មហាជន​ជា​ច្រើន​រំភើប​ចិត្ត​នឹងទង្វើ​របស់​លោក​ក្រោយ​បាន​ដឹង​ថា​ថៅកែ​ហាង​អាហារដ៏ល្បី​រូបនេះ បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួនច្រើន​​លាន​ ដើម្បី​ជួយ​ដល់​កុមារ​ដែល​កំពុង​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ​ ខណៈ​សាមី​ខ្លួន​បាន​ពោល​ឱ្យ​ដឹង​ថា​ នោះគឺ​ជា​បំណង​ប្រាថ្នា​របស់​លោក​។​

​ម្សិល​មិញ​តារា​កំប្លែង​ប្រុស​ដែលមានវោហារ​សព្ទ​មិន​ចេះ​រីង​ស្ងួត Pey Pey Dy និង​ក្រុម​ការងារ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​សៀមរាប ​បាន​នាំ​យក​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន​ ១០​ លាន​រៀល​ ព្រម​ជាមួយ​សម្ភារៈ​របស់របរ​ក្មេង​លេង ​ដើម្បី​ចែក​ជូន​ដល់​កុមារ​​តូច​ៗ​​កំពុង​ព្យាបាល​ជំងឺ​នៅ​ក្នុង​មន្ទីរពេទ្យ។

តាម​រយៈ​ការ​បង្ហោះ​នៅ​លើ​អាខោន​ផ្លូវ​ការ​របស់​តារា​កំប្លែង​ប្រុស​រូប​នេះ​បាន​ឱ្យ​ដឹង​ថា​ការ​ចូល​រួម​ជា​ចំណែក​ជួយ​ដល់​កុមារ​នៅ​ក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ​ ​គឺ​ជា​បំណង​ប្រាថ្នា​មួយ​របស់​លោក​ហើយ​ពេល​នេះ​លោក​បាន​សម្រេច​វា​ដោយ​ជោគជ័យ​ហើយ។​ ការ​បង្ហាញ​ទឹក​ចិត្ត​ដ៏​ប្រពៃ​របស់​តារា Pey Pey Dy នេះ​បាន​ធ្វើ​ឱ្យ​មហាជន ​និង​បណ្ដា​អ្នក​គាំទ្រ​កោត​សរសើរ​ជា​ពន់​ពេក។

Pey Pey Dy មិន​ត្រឹម​ជា​តារា​កំប្លែង​ប្រុស​ដែល​ពោរពេញ​ដោយ​ទេពកោសល្យ​អាច​ធ្វើ​ឱ្យ​មហាជន​សើច​សប្បាយ​ជាមួយ​ភាព​កំប្លុក​កំប្លែង​របស់​ខ្លួន​នោះ​ទេ ​តែ​តារា​ប្រុស​រូប​នេះ​ក៏​មាន​ភាព​ឆ្លាត​វៃ​ និង​ពូកែ​ក្នុង​យុទ្ធសាស្ត្រ​ទីផ្សារ​រក​ស៊ី​ផងដែរ ​ហើយ​នេះ​ក៏​ជា​ហេតុផល​ចម្បង​ដែល​ធ្វើ​ឱ្យលោកទទួល​បាន​ភាព​ជោគជ័យ​ក្រាស់ក្រែល​លើ​ការ​រក​ស៊ី​ទាំង​ហាង​ហឹរ​ខន​ណឺ​ និង​ហាង​កាហ្វេ​ខន​ណឺ៕

ប្រភពរូបភាព ៖ Peypey Dy



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល



Leave a Reply

Your email address will not be published.Required fields are marked *