ចាប់ពីឆ្នាំនេះទៅ J-hope តាំងចិត្តនឹងបន្តធ្វើរឿងមួយនេះ នៅរាល់ថ្ងៃកំណើតរបស់ខ្លួន

តារាចម្រៀងខេប៉ុប J-Hope មានគោលបំណងចង់បន្តធ្វើការបរិច្ចាគប្រាក់ជួយដល់អ្នកជំងឺដែលជួបប្រទះនឹងការខ្វះខាតជារៀងរាល់ឆ្នាំ ចាប់តាំងពីខួបកំណើតឆ្នាំនេះទៅ ដើម្បីធ្វើជាកាដូផ្ទាល់ខ្លួនសម្រាប់លោក។

នៅក្នុងថ្ងៃកំណើតគម្រប់ខួប ៣១ឆ្នាំ ពោលគឺថ្ងៃទី១៨ ខែកុម្ភៈកន្លងទៅនេះ តារាចម្រៀងសញ្ជាតិកូរ៉េខាងត្បូង J-Hope បានធ្វើការបរិច្ចាគប្រាក់ចំនួន ២០០លានវ៉ុន ឬប្រមាណ ១៣៨ ០០០ដុល្លារអាមេរិកទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Seoul Asan ដោយមានគោលបំណងជួយឧបត្ថម្ភដល់ការសាងសង់មន្ទីរពេទ្យសម្រាប់កុមារ។

ទន្ទឹមគ្នានឹងអំពើសប្បុរសនេះ J-hope​ បានថ្លែងពីគោលបំណងរបស់ខ្លួនថា៖ “ខ្ញុំសង្ឈឹមថា ទឹកប្រាក់តិចតួចនេះនឹងអាចជួយដល់កុមារដែលកំពុងតែជួបប្រទះនឹងទុក្ខលំបាកនៅពេលនេះ។​ ខ្ញុំសូមជូនពរឱ្យក្មេងៗទាំងអស់ឱ្យមានសុបិនដែលពេញដោយសុខភាពល្អ និងមានអនាគតពេញដោយក្ដីសង្ឈឹម”។

សមាជិកក្រុម BTS រូបនេះបានបន្តទៀតថា៖ “ខ្ញុំក៏ចង់តបស្នងទៅដល់ ARMY (ឈ្មោះក្រុមអ្នកគាំទ្រ)ផងដែរ ដែលតែងតែផ្ដល់ក្ដីស្រឡាញ់មកដល់ខ្ញុំ។ ខ្ញុំសុំយកឱកាសមួយនេះ ដើម្បីសម្ដែងការដឹងគុណរបស់ខ្ញុំ ហើយខ្ញុំយល់ថា វាពិតជារឿងដ៏មានន័យមែនទែន ក្នុងការបន្តបរិច្ចាគជារៀងរាល់ឆ្នាំ ចាប់ផ្ដើមពីខួបកំណើតរបស់ខ្ញុំនៅឆ្នាំនេះតទៅ”។

ជាមួយគ្នាដែរ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Seoul Asan បានឱ្យដឹងថា មជ្ឈមណ្ឌលនឹងយកប្រាក់ទាំងអស់នេះ ទៅអភិវឌ្ឍបរិវេណមន្ទីរពេទ្យបន្ថែម រួមមានការពង្រីកទីតាំង និងកែលម្អបរិយាកាសនៅក្នុងមន្ទីរពេទ្យសម្រាប់កុមារ និងមនុស្សវ័យជំទង់  ព្រមគ្នានឹងការឧបត្ថម្ភទៅលើការងារស្រាវជ្រាវអំពើជំងឺកម្រិតធ្ងន់ និងជំងឺកម្រដែលកើតមានចំពោះកុមារ។  

សូមរំឭកផងដែរថា កាលពីពេលថ្មីៗនេះ ទីភ្នាក់ងារ Big Hit Music ទើបតែចេញមកបញ្ចាក់ថា J-Hope នឹងបញ្ចេញស្នាដៃទោលថ្មីនៅក្នុងតែមីនាខាងមុខនេះ ស្របពេលដែលកម្មវិធីប្រគំតន្រ្តី Hope On The Stage នឹងចាប់ផ្ដើមនៅថ្ងៃទី២៨ ខែកុម្ភៈ ​​​ឯទីក្រុងសេអ៊ូល មុននឹងបន្តទៅកាន់ទីក្រុងធំៗចំនួន ១៥ផ្សេងទៀត ដូចជា ម៉ានីល ហ្សាការតា បាងកក ម៉ាកាវ តៃប៉ិ អូសាកា Chicago និងទីក្រុងម៉ិកស៊ិកជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល



Leave a Reply

Your email address will not be published.Required fields are marked *