បង្ហាញមុខតារាសម្ដែងជើងខ្លាំង ១០ រូបដែលមានឈ្មោះប្រកួតប្រជែងពានរង្វាន់តួឯក Oscar 2025

កម្មវិធីប្រគល់ពានរង្វាន់ដ៏ធំបំផុតសម្រាប់វិស័យភាពយន្តពិភពលោកគឺ Oscar ឬ Academy Awards នឹងរៀបចំឡើងសម្រាប់ឆ្នាំទី៩៧ នៅថ្ងៃទី២ ខែមីនាខាងមុខ។ មុននឹងដឹងថាអ្នកណាខ្លះនឹងអាចទទួលបានពានរង្វាន់ ថ្ងៃនេះ AMS សូមបង្ហាញត្រួសៗសិនពីសមាសភាព​តារាសម្ដែង​ប្រុសស្រី ១០ រូបដែលបានជាប់ជាបេក្ខភាព​ចុងក្រោយផ្នែកតួឯកប្រុសស្រីឆ្នើមក្នុងឆ្នាំនេះ។

ចាប់ផ្ដើមដោយតារាសម្ដែងស្រីដែលបានជាប់បេក្ខភាពប្រកួតប្រជែងយកពានរង្វាន់ Oscar ផ្នែកតួឯកស្រីឆ្នើមក្នុងឆ្នាំនេះមានដូចជា៖

១. CYNTHIA ERIVO ពីភាពយន្ត “WICKED”

តារាសម្តែងអង់គ្លេស Cynthia Erivo បានជាប់បេក្ខភាពសម្រាប់ការសម្ដែងជាតួមេធ្មប់ស្បែកបៃតង Elphaba ក្នុងរឿង “Wicked” ។ កន្លងមកតារាស្រីរូបនេះធ្លាប់បានជាប់បេក្ខភាពតួឯកស្រីឆ្នើមរបស់អូស្កាម្ដងមកហើយតាមរយៈរឿង “Harriet” ក្នុងឆ្នាំ ២០២០ និងធ្លាប់ជាប់បេក្ខភាពបទចម្រៀងភាពយន្តល្អបំផុតសម្រាប់រឿង “Stand Up” ក្នុងឆ្នាំ ២០១៩ ។

២. KARLA SOFIA GASCON ពីភាពយន្ត “EMILIA PEREZ”

តារាសម្តែងអេស្ប៉ាញ Karla Sofia Gascon ដែលបានជាប់បេក្ខភាពពានរង្វាន់អូស្ការសម្រាប់ការសម្ដែងជាតួមេគ្រឿងញៀនកែភេទក្នុងភាពយន្ត “Emilia Perez” ។ គួរបញ្ជាក់ថា នាងគឺជាតារាកែភេទដំបូងគេដែលអាចជាប់បេក្ខភាពពានរង្វាន់ Oscar។

៣. MIKEY MADISON ពីភាពយន្ត “ANORA”

តារាសម្តែងអាមេរិក Mikey Madison ដែលបានជាប់បេក្ខភាពសម្រាប់ការសម្ដែងជាស្ត្រីរកស៊ីផ្លូវភេទរុស្សីក្នុងភាពយន្ត Cinderella សម័យទំនើបរឿង “Anora” ។ កាលពីខែឧសភាឆ្នាំមុន ភាពយន្តបែបកំប្លែងមួយនេះបានឈ្នះពានរង្វាន់ធំនៅមហោស្រពភាពយន្តទីក្រុងកាន ។

៤. DEMI MOORE ពីភាពយន្ត “THE SUBSTANCE”

តារាសម្ដែងអាមេរិកវ័យ ៦២ ឆ្នាំ Demi Moore ដែលបានជាប់ជាបេក្ខភាពអូស្ការលើកដំបូងសម្រាប់ការសម្ដែងជាគ្រូហាត់ប្រាណវ័យចំណាស់ដែលចង់ផ្លាស់ប្ដូររូបសម្រស់របស់ខ្លួនតាមរយៈវិធីសាស្ត្រដ៏អាថ៌កំបាំងក្នុងរឿង “The Substance” ។ តាមរយៈរឿងនេះដែរ បានធ្វើឱ្យអ្នកស្រីបានទទួលពានរង្វាន់តួឯកស្រីឆ្នើមផ្នែកភាពយន្តកំប្លែង និងតន្ត្រីរួចមកហើយ នៅកម្មវិធី Golden Globes កាលពីខែមករា និងក្នុង​កម្មវិធី​ Critics Choice Awards កាលពីថ្ងៃទី៧ ខែ​កុម្ភៈ។

៥. FERNANDA TORRES ពីភាពយន្ត “I’M STILL HERE“

ទី៥ គឺតារាសម្ដែង Fernanda Torres ដែលបានដើរតួជាមេធាវីប្រេស៊ីល Eunice Paiva ក្នុងខ្សែភាពយន្ត “I’m Still Here” ។ ភាពយន្តបែបប្រវត្តិសាស្ត្រមួយនេះប្រាប់ពីរឿងរ៉ាវរបស់ Paiva ជាម្តាយមានកូនប្រាំនាក់ដែលតស៊ូស្វែងរកការពិតអំពីការបាត់ខ្លួនរបស់ប្តីក្នុងអំឡុងរបបផ្តាច់ការយោធានៅក្នុងប្រទេសប្រេស៊ីល និងបានធ្វើឱ្យតារាសម្ដែង Torres បានឈ្នះពានរង្វាន់តួឯកស្រីឆ្នើមផ្នែកភាពយន្តមនោសញ្ចេតនារួចមកហើយក្នុងកម្មវិធី Golden Globe។

ចំណែកបេក្ខភាពតួឯកប្រុសឆ្នើមវិញរួមមាន៖

១. ADRIEN BRODY ពីភាពយន្ត “THE BRUTALIST”

តារាសម្តែងអាមេរិក Adrien Brody ដែលត្រូវជ្រើសរើសសម្រាប់ការសម្ដែងក្នុងរឿង “The Brutalist”។ ភាពយន្តនេះប្រាប់ពីរឿងរ៉ាវរបស់ជនអន្តោប្រវេសន៍ហុងគ្រីម្នាក់ដែលភៀសខ្លួនចេញពីភាពរន្ធត់នៃសង្គ្រាមលោកលើកទី ២ ដើម្បីកសាងជីវិតឡើងវិញនៅសហរដ្ឋអាមេរិក។ Brody ធ្លាប់បានឈ្នះពានរង្វាន់ Oscar ម្ដងមកហើយសម្រាប់កាលពីឆ្នាំ ២០០៣ សម្រាប់ការសម្ដែងក្នុងភាពយន្តសង្រ្គាម “The Pianist” ហើយថ្មីៗនេះបានឈ្នះពានរង្វាន់ Golden Globe និង Critics Choice សម្រាប់រឿង “The Brutalist” នេះតែម្ដង។

២. TIMOTHEE CHALAMET ពីភាពយន្ត “A COMPLETE UNKNOWN”

តារាសម្តែងកូនកាត់បារាំង Timothee Chalamet ដែលមានឈ្មោះដណ្តើមពានរង្វាន់តួឯកប្រុសឆ្នើមសម្រាប់ការសម្ដែងជាតារាចម្រៀង Bob Dylan ក្នុងភាពយន្តបែបជីវប្រវត្តិ “A Complete Unknown” ។ Chalamet ធ្លាប់ជាប់បេក្ខភាពតួឯកប្រុសឆ្នើមរបស់ Oscar ម្ដងក្នុងឆ្នាំ ២០១៨ សម្រាប់ភាពយន្តស្នេហាបុរសនិងបុរស “Call Me by Your Name”។

៣. COLMAN DOMINGO ពីភាពយន្ត “SING SING”

តារាសម្តែងអាមេរិក Colman Domingo បានជាប់បេក្ខភាពតាមរយៈភាពយន្ត “Sing Sing” ដែលនិយាយពីបុរសម្នាក់​ដែលបានជាប់ពន្ធនាគារដោយសារបទឧក្រិដ្ឋ​ដែលខ្លួន​មិន​បានប្រព្រឹត្ត។ កាលពីឆ្នាំ២០២៤ តារាប្រុសរូបនេះក៏បានជាប់បេក្ខភាពកម្មវិធី Oscar និង Golden Globe ផងដែរតាមរយៈភាពយន្ត “Rustin”។

៤. RALPH FIENNES ពីភាពយន្ត “CONCLAVE”

តារាសម្តែងអង់គ្លេស Ralph Fiennes បានជាប់បេក្ខភាពតាមរយៈការសម្ដែងភាពយន្តបែបសាសនាមានចំណងជើងថា “Conclave” ។ តារាសម្ដែងរូបនេះធ្លាប់បានទទួលពានរង្វាន់ Oscars ចំនួនពីររួចមកសម្រាប់ការងារសម្តែងរបស់លោក ដោយលើកទី១ ក្នុងឆ្នាំ១៩៩៣ និងលើកទី២ក្នុងឆ្នាំ១៩៩៦។

៥. SEBASTIAN STAN ពីភាពយន្ត “THE APPRENTICE”

តារាសម្តែង Sebastian Stan ដែលត្រូវបានជ្រើសរើសសម្រាប់ការសម្ដែងជាប្រធានាធីបតីអាមេរិក Donald Trump ក្នុងភាពយន្ត “The Apprentice” ។ នេះជាការជាប់បេក្ខភាពលើកដំបូងរបស់លោកក្នុងកម្មវិធី Oscar ប៉ុន្តែតារាសម្តែងរូបនេះធ្លាប់ទទួលបានពានរង្វាន់តួឯកប្រុសឆ្នើមរួចមកហើយពីកម្មវិធី Golden Globe សម្រាប់ភាពយន្ត “A Different Man” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *