កំពូលតារាចម្រៀងប៉ុបអាមេរិក Taylor Swift បានជាប់ឈ្មោះជា “បុគ្គលប្រចាំឆ្នាំ” ឬ “Person of the Year” របស់ទស្សនាវដ្ដី Time ខណៈឥទ្ធិពលរបស់នាងកំពុងឈានដល់កម្រិតកំពូលក្រោយការប្រឡូកសិល្បៈជាង ២ទសវត្សរ៍ ហើយក៏ជាមនុស្សដំបូងគេក្នុងវិស័យសិល្បៈដែលទទួលបានពានរង្វាន់នេះ។

តារាចម្រៀងនិងអ្នកនិពន្ធវ័យ ៣៣ ឆ្នាំរូបនេះបានចំណាយពេលពេញមួយឆ្នាំ២០២៣ ធ្វើដំណើរប្រគំតន្ត្រីទេសចរណ៍ជុំវិញពិភពលោក “Eras Tour” ដោយការប្រគំតន្ត្រីនេះបានបំបែកកំណត់ត្រារកចំណូលបានខ្ពស់បំផុត (ប្រហែល ៩០០លានដុល្លារ) និងបានជំរុញសេដ្ឋកិច្ចនៃទីក្រុងទាំងអស់ដែលនាងបានទៅសម្ដែង។ នៅលើ Spotify ចម្រៀងរបស់នាងត្រូវបានគេចាក់ស្ដាប់ច្រើនបំផុតពោលគឺរហូតដល់ ២៦ ពាន់លានដងនៅចន្លោះថ្ងៃទី ១ខែមករាដល់ថ្ងៃទី ២៩ ខែវិច្ឆិកាឆ្នាំនេះ។
Taylor Swift បាននិយាយថានេះគឺជាមោទនភាព និងរីករាយបំផុតសម្រាប់នាងដែលបានទទួលពាននេះ ដោយចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ១៩២៧ ពានរង្វាន់ “Person of the Year” ធ្លាប់ត្រូវបានប្រគល់ដល់ប្រធានាធិបតីអាមេរិកស្ទើរតែគ្រប់រូប។ កាលពីឆ្នាំ២០២២ ពានរង្វាន់នេះត្រូវបានទស្សនាវដ្ដី Time ប្រគល់ឱ្យប្រធានាធិបតីអ៊ុយក្រែន Zelenskiy (ហ្សេលេនស្គី) ខណៈអ្នកឈ្នះកន្លងមកក៏រួមមានមហាសេដ្ឋី Elon Musk អតីតប្រធានាធិបតី Donald Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ផងដែរ ៕




























Account
Security
Favourite Content