នេះជាស្ថានភាព ប៉ែន ចំរុង ក្រោយផ្ទុះរឿងប្ដឹងផ្ដល់គ្នាផ្អើលកាលពីអាទិត្យមុន

ករណី ប៉ែន ចំរុង ត្រូវ​គូ​​ទំនាស់​គឺ​លោក គាត ណារិត បាន​ប្ដឹងផ្ដល់​គ្នា​ទៅ​តុលាការ ហើយ​ចាប់ពី​ពេល​នោះ​តារា​ប្រុស និង​ជា​ពិធី​ករ​រូបសង្ហា​មិន​ទទួល​ទូរស័ព្ទ​ ឬ​ផ្ដល់​បទ​សម្ភាសន៍​ណា​មួយ​ពី​ស្ថានភាព​ខ្លួន​ឲ្យ​ទស្សនិកជន​បាន​ដឹង​ឡើយ។ តែ​ក្រោយ​មាន​ការ​ជជីក​សួរ​រក​ច្រើន នាយ​ ពាក់ មី ដែល​ត្រូវ​ជា​មនុស្ស​ជិតស្និទ្ធ​បាន​ទម្លាយ​ពី​សកម្មភាព​ខ្លះ​ៗ​របស់ ប៉ែន ចំរុង។

លោក ចែម ចាន់រ៉ា ហៅ ពាក់មី​ បាន​បង្ហោះ​វីដេអូ​ពី​សកម្មភាព​បែន​ស្រូវ ដាល់​អំបុក នៅ​ខេត្ត​ស្វាយរៀង ដោយ​ភ្ជាប់​ជាមួយ caption ថា “ប៉ែនចំរ៉ុង​ នៅ​រស់​ទេ​បងប្អូន​ សុខទុក្ខ​ធម្មតា​ ឥឡូវ​នៅ​ស្វាយរៀង​ផ្ទះ​ខ្ញុំ​ មក​ប្រកួត​ជាមួយខ្ញុំ​ យ៉ាង​ សាហាវ​ ផ្អើលភូមិ” ដោយ ចំរុង គឺ​ជា​អ្នក​តំណាង​ខេត្ត​បាត់ដំបង។ បើ​តាម​វីដេអូតារា​សម្ដែង​ប្រុស​វ័យ ៤០ ឆ្នាំ​រូបនោះ ពិតជា​មាន​ភាព​រីករាយ​ជាមួយ​ការ​ប្រកួត ហាក់​មិនសោកសៅ​ជាមួយ​បញ្ហា​ដែល​ល្បី​ខ្ទរខ្ទារ​រឿង​ដាក់​ពន្ធនាគារ ១០ ខែ និង​សង​ជំងឺ​ចិត្ត ៦០ លាន​រៀល​ទៅ​គូ​ទំនាស់។

ទឹក​មុខ​តារា​ប្រុស​កូន ១ រូប​នោះ​នៅ​មាន​ស្នាម​ញញឹម និង​សំណើច​ក្អាកក្អាយ​ជាមួយ​អ្នក​ភូមិ​នៅ​ខេត្ត​ស្វាយរៀង​ ហើយ​ចំពោះ​បញ្ហា​ដែល​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចេញ​សាល​ក្រម​នោះ មិន​ទាន់​ដឹង​​ពី​ការវិវឌ្ឍន៍​ថ្មី​ឡើយ ហើយ​លោក​កំពុង​តែ​ចាត់ការ​ និង​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ដែរ។ សម្រាប់​ព័ត៌មាន​លម្អិត មិន​ទាន់​អាច​បរិយាយ​បាន​ឡើយ ព្រោះ​ទូរស័ព្ទ​លោក​មិន​ទទួល​ការ​ហៅ​ចូល។

ងាក​ទៅ​ភរិយា​លោក គឺ​អ្នក​នាង ហ៊ុន ដាណេ ក៏​មាន​វត្តមាន​នៅ​ជាមួយ​ ប៉ែន ចំរុង​ នា​ខេត្ត​ស្វាយរៀង​ដែរ ហើយ​អ្នក​ទាំង ២ នៅតែ​មាន​ស្នាម​ញញឹម​​ជានិច្ច។ នៅ​ចុង​វីដេអូ លោក​បញ្ជាក់​ថា ការ​ធ្វើ​វីដេអូ​​នេះ​ឡើង គឺ​ដើម្បី​រំលឹក​អនុស្សាវរីយ៍ ឲ្យ​អ្នក​ដែល​ឃ្លាត​ឆ្ងាយ​ពី​ផ្ទះ​នៅ​ស្រុកស្រែ​ជនបទ នឹក​ឃើញគ្រា​សប្បាយ​កាលពី​ពេល​កន្លង៕ ​​​​

​​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន