សង្ឃឹមបានចូលសិល្បៈវិញ ឥឡូវភាពយន្ដថ្មីរបស់តួប្រុស “រាជបុត្រឆ្លងភព” ជាប់គាំងត្រូវគេហាមមិនឱ្យចាក់ផ្សាយ

តួប្រុសរឿង “រាជបុត្រឆ្លងភព” លោក Park YooChun តែងមានបំណងជ្រៀតចូលសិល្បៈវិញបន្ទាប់ពីជួបរឿងអាស្រូវប្រើប្រាស់គ្រឿងញៀន និងបំពានផ្លូវភេទ ខណៈរូបលោកព្យាយាមធ្វើជំនួបអ្នកគាំទ្រផង លក់សៀវភៅរូបភាពផង និងសម្ដែងក្នុងភាពយន្ដទៀត។

ដើមឡើយអតីតសមាជិក TVXQ និង JYJ រូបនេះត្រៀមត្រលប់មកវិញជាមួយភាពយន្ដថ្មីរបស់លោកមានចំណងជើងថា “To Evil” នៅក្នុងខែ តុលា ឆ្នាំ ២០២២។ ប៉ុន្ដែក្ដីសង្ឃឹមរបស់រូបលោកក៏ត្រូវរលាយដោយសារភាពយន្ដមួយនេះត្រូវបានគេហាមមិនឱ្យចាក់ផ្សាយក្នុងរោងកុន។

យោងតាមប្រភពព័ត៌មានកូរ៉េ Newsis បានឱ្យដឹងថា ភាពយន្ដថ្មីរបស់តារាប្រុស Park YooChun មិនអាចចាក់ផ្សាយនៅតាមបណ្ដារោងកុននានាឡើយ ដោយសារតែរូបលោកត្រូវបានជាប់បញ្ជីខ្មៅមិនអាចលេចមុខក្នុងវិស័យសិល្បៈរយៈពេលវែង។ ជាក់ស្ដែង ក្រោយជួបរឿងក្ដីក្ដាំពាក់ព័ន្ធនឹងគ្រឿងញៀន និងការរំលោភបំពាន រូបលោកត្រូវបានតុលាការសម្រេចមិនឱ្យចេញបទចម្រៀង ធ្វើការប្រគំតន្ដ្រី ថតរឿង ឬបង្ហាញមុខលើទូរទស្សន៍នោះទេរហូតដល់សេចក្ដីសម្រេចចុងក្រោយត្រូវបានប្រកាសនៅពេលខាងមុខ។

មែនទែនទៅ ភាពយន្ដ “To Evil” មានគម្រោងចាក់ផ្សាយនៅរោងកុនប្រទេសកូរ៉េខាងត្បូងនៅចុងខែ តុលា​ ឆ្នាំ ២០២២ នេះ ប៉ុន្ដែដោយសារតួឯកប្រុសកំពុងមានរឿងអាស្រូវជាប់ខ្លួនទើបមិនអាចចាក់ផ្សាយ។ ជាមួយគ្នាដែរ ដោយសារអស់ជម្រើស ក្រុមការងារភាពយន្ដកំពុងព្យាយាមរកវេបសាយណាមួយដែលអាចចាក់ផ្សាយរឿងនេះបានចៀសវាងកុំឱ្យខាតដើមខ្លាំង។ ថ្វីបើមិនមានតួលេខច្បាស់លាស់ទាក់ទិននឹងប្រាក់ដែលចំណាយក្នុងការថតរឿង “To Evil” តែត្រូវបានគេរំពឹងថាប្រមាណចាយដើមទុនរាប់សិបលានដុល្លារ និងប្រឈមមុខនឹងការខាតបង់ ដោយសារតែមហាជនជាច្រើនលើកឡើងថាពួកគេមិនគាំទ្រភាពយន្ដនេះឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយ

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​

លោកស្រី Angelina Jolie លើកសរសើរវប្បធម៌ និងទឹកចិត្តប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

តារាសម្ដែងជួរមុខហូលីវូដ លោកស្រី Angelina Jolie បានចែករំលែកពីទំនាក់ទំនងអស់រយៈពេលជាង ២៥ ឆ្នាំរបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលបានធ្វើឱ្យលោកស្រីឱ្យតម្លៃយ៉ាង