ភាពយន្ដថ្មីរបស់តារាសម្ដែងប្រុស Park SeoJoon និងតារាស្រី IU មានចំណងជើងថា “Dream” ជារឿងដែលមហាជន និងអ្នកគាំទ្រជាច្រើនរង់ចាំទស្សនាយ៉ាងខ្លាំង ដោយសារតែជាលើកដំបូងដែលតារាប្រុសស្រីមួយគូនេះមានឱកាសសម្ដែងរួមគ្នា។ រឿងនេះដែរ ត្រៀមចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២៣ ខាងមុខ។

និយាយដល់ការសម្ដែងក្នុងរឿងនេះ តារាប្រុស Park SeoJoon បានលើកឡើងក្នុងបទសម្ភាសន៍កាលពីថ្មីៗ ថា លោកពិតជាមានអារម្មណ៍ភ័យ ព្រោះរយៈពេល ៤ ឆ្នាំហើយ បន្ទាប់ពីរឿង “Itaewon Class” ដែលលោកបង្ហាញមុខក្នុងរឿងសាជាថ្មី ហើយវាមានការលំបាកខ្លះ ដោយសារក្នុងរឿងនេះលោកសម្ដែងជាតួអង្គគ្រូបង្វឹកបាល់ទាត់ដែលទាមទារឱ្យលោកត្រូវស្ទាត់ជំនាញលើការទាត់បាល់ និងរត់លើស្មៅ។

លោកក៏បាននិយាយទៅដល់តារាស្រី IU ដែលជាដៃគូសម្ដែងរបស់លោកក្នុងរឿងនេះថា វាពិតជាឱកាសដ៏ល្អមួយដែលបានសហការជាមួយតារាមានបទពិសោធដូចជា IU។ នាងពិតជាជួយដល់លោកច្រើន។
លោកបន្ថែមថា ថ្វីបើ IU មានអាយុតិចជាងលោក ប៉ុន្ដែមានលោកមិនដែលចាត់ទុកនាងជាក្មេងស្រីតូចទេ។ ផ្ទុយទៅវិញ លោកមើលឃើញ នាងពិតជាអស្ចារ្យ ជាតារាស្រីដែលប៉ិនប្រសប់។ នាងអាចផ្ដោតលើការសម្ដែងផង និងចម្រៀងផងថែមទាំងជោគជ័យក្នុងពេលតែមួយពិតជារឿងអស្ចារ្យ។ លោកក៏ជាអ្នកគាំទ្រម្នាក់ និងរីករាយខ្លាំងដែលមានឱកាសបានរួមការងារជាមួយ IU។


លើសពីនេះ Park SeoJoon ថែមទាំងសង្ឃឹមថា លោក និង IU មានឱកាសរួមការងារម្ដងទៀតនៅថ្ងៃអនាគត ព្រោះធ្វើការជាមួយ IU ពិតជាមានអារម្មណ៍សប្បាយរីករាយ៕


























Account
Security
Favourite Content