ពិតណាស់ ទេពកោសល្យសម្ដែងដ៏ប៉ិនប្រសប់ និងរូបសម្រស់ស្រស់សង្ហាតារាប្រុស Park SeoJoon ចៀសមិនផុតឡើយពីត្រូវអ្នកគាំទ្រផ្គូផ្គងជាមួយតារាសម្ដែងស្រីជាច្រើនទាំងអ្នកធ្លាប់រួមការងារ និងអ្នកមិនធ្លាប់។ ជាមួយគ្នាដែរ Park SeoJoon ក៏បានទម្លាយពីអារម្មណ៍ធ្វើការជាមួយតារាសម្ដែងស្រីធ្វើឲ្យលោកមិនសូវមានភាពស្និទ្ធស្នាល។

Park SeoJoon បានលើកឡើងថា លោកមានអារម្មណ៍ភ័យខ្លាច និងទើសទាល់រាល់ពេលចាប់ដៃគូសម្ដែងស្រី ជាពិសេសនៅពេលដែលលោកត្រូវជួបគ្នានិយាយជាលើកដំបូង។ មែនទែនទៅ លោកមានអារម្មណ៍ស្និទ្ធស្នាលនៅពេលសម្ដែងជាមួយតារាប្រុសច្រើនជាង។ រាល់ពេលដែលលោកត្រូវជួបរាក់ទាក់ និងនិយាយគ្នា លោកតែងបារម្ភថា តើអ្នកដទៃនឹងមើលមកលោកយ៉ាងណា ឬគិតបែបណា?

លោកបន្ថែមថា បើទោះបីជាលោកគ្រាន់តែរាក់ទាក់ ចង់បង្កើតទំនាក់ទំនងល្អ និងមានបំណងល្អ ក៏នៅតែមានមនុស្សជាច្រើននិយាយខ្សឹបខ្សៀវ។ ជាពិសេស គិតថាលោកមានចំណាប់អារម្មណ៍ជាមួយតារាស្រីទាំងអស់។ វាជាហេតុផលធ្វើឲ្យលោកមានភាពទើសទាល់ច្រើនរាល់ពេលរួមសហការជាមួយតារាស្រី។ លោកបានទម្លាយទៀតថា៖ Kang Haneul ជាតារាប្រុសដែលមានអត្ដចរិតស្រដៀងលោក ដូច្នេះលោកមានអារម្មណ៍ល្អ និងស្និទ្ធស្នាលខ្លាំងនៅពេលធ្វើការជាមួយ Kang Haneul។


មែនទែនទៅ ចម្លើយរបស់តារាប្រុស Park SeoJoon ធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនជឿថា លោកប្រហែលជាពិបាកក្នុងការមានស្នេហាជាមួយមិត្ដរួមការងារសម្ដែងស្រី។ ម្យ៉ាងទៀត តារាប្រុសរូបនេះក៏កម្រមានពាក្យចចាមអារ៉ាមស្នេហាជាមួយដៃគូសម្ដែងស្រីដែរ ដោយព័ត៌មានចចាមអារ៉ាមស្នេហាចុងក្រោយរបស់លោកគឺជាមួយតារាស្រីយូធូប Xooos។



ក្រឡេកមកមើលអាជីពសិល្បៈរបស់តារាប្រុស Park SeoJoon វិញ រឿងភាគដែលលោកសម្ដែងចុងក្រោយគឺ Gyeongseong Creature ទទួលបានជោគជ័យ និងគ្រោងចេញវគ្គ ២ បន្ដក្នុងក្នុងឆ្នាំ ២០២៤ នេះតែម្ដង៕























Account
Security
Favourite Content