តារាសម្ដែងស្រី Park Min Young កំពុងទទួលបានការកើតសរសើរខ្លាំង ក្រោយបរិច្ចាគថវិកាយ៉ាងសន្ធឹកសន្ធាប់បន្ទាប់ពីបង្ហាញមុខជាតួឯកស្រីនៅក្នុងរឿង “Marry MY Husband”។ តួឯកស្រីរូបនេះត្រូវបានគេរាយការណ៍ថាបានបរិច្ចាគថវិកា ១០០ លានវ៉ុន (ប្រហែលជាង ៧ ម៉ឺនដុល្លារអាមេរិក) ដល់ Seoul Asan Hospital Cancer Center។

កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៤ មន្ទីរពេទ្យ Seoul Asan (Seoul Asan Hospital Cancer Center) បានប្រកាសថាតារាស្រី Park Min Young បានបង្ហាញទង្វើដ៏សប្បុរសធម៌មួយ ដោយបរិច្ចាគជំនួយដល់មន្ទីរពេទ្យ ក្នុងគោលបំណងជួយដល់ការព្យាបាលអ្នកជំងឺដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។
ទន្ទឹមនឹងនេះ តារាសម្ដែងស្រី Park Min Young បានឱ្យដឹងថាតាមរយៈការសម្ដែងតួអង្គ Kang Ji Won ជាអ្នកជំងឺមហារីក ពិតជាបានជះឥទ្ធិពលលើនាងយ៉ាងខ្លាំង ដូច្នេះហើយទើបនាងសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការបរិច្ចាគថវិកា។ ដើម្បីសម្ដែងជាតួអង្គ Kang Ji Won នាងបានឆ្លងកាត់ការសម្រកទម្ងន់ឱ្យមកសល់ត្រឹម ៣៧ គីឡូក្រាមឱ្យស័ក្តិសមជាអ្នកជំងឺមហារីកពិតៗ។

នៅក្នុងដំណាក់កាលនោះបានធ្វើឱ្យនាងអាចស្វែងយល់អំពីបញ្ហាប្រឈមដ៏ធំសម្បើម ដែលអ្នកជំងឺមហារីកទាំងអស់កំពុងប្រឈមក្នុងជីវិតពិត។ ដូច្នេះនាងត្រូវបានគេរាយការណ៍ថាបានបរិច្ចាគមួយចំណែកនៃប្រាក់ចំណូលពីការថតកម្មវិធីផ្សេងៗរបស់នាង ជួយដល់អ្នកជំងឺមហារីក។
គួររំឮកផងដែរថា នេះមិនមែនជាលើកទីមួយនោះទេដែលតារាសម្ដែងស្រីល្បីឈ្មោះរូបនេះបង្ហាញទ្វើសប្បុរសធម៌ ពោលគឺនៅខែមីនា ឆ្នាំ២០១៩ នាងបានបរិច្ចាគប្រាក់មួយចំនួនដល់អង្គការការពារសត្វ KARA ក្រោមឈ្មោះ MY Beans ដោយប្រាក់ទាំងនោះបានមកពីការលក់ទំនិញ (merchandise)។ លុះខែមីនា ឆ្នាំ ២០២២ នាងក៏បានធ្វើសប្បុរសធម៌ម្ដងទៀតដោយរួមចំណែកបរិច្ចាគថវិកា ១០០ លានវ៉ុនដល់សមាគមសង្រ្គោះគ្រោះមហន្ដរាយ Hope Bridge ដើម្បីជួយដល់អ្នករងផលប៉ះពាល់ដផយភ្លើងឆេះព្រៃនៅតំបន់ Uljin, តំបន់ Gyeongsangbuk-do និងតំបន់ Samcheok ក្នុងខេត្ត Gangwon ៕























Account
Security
Favourite Content