នៅថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០២៣ សមាជិកក្រុមចម្រៀង 2NE1 គឺ Park Bom បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងចំពោះរូបភាពដែលនាងបានបង្ហោះលើបណ្ដាញសង្គមរបស់ខ្លួន។

Park Bom បានបង្ហោះរូបមួយចំនួនដែលលេងស្ទីលប្លែកៗ ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន។ រូបទាំងនោះមានដូចជាស្ទីលថតបែបសិស្សសាលា និងស្ទីលដែលនារីជំនាន់ឆ្នាំ ២០០០ ចូលចិត្តតុបតែងខ្លួន។ ក្នុងរូបភាពទាំងនោះបង្ហាញឲ្យឃើញនូវស្នាមញញឹមស្រស់ស្អាតរបស់នាង និងរូបរាងដ៏លេចធ្លោរបស់នាងផងដែរ។



រូបភាពទាំងនេះធ្វើឲ្យមហាជនជាច្រើនជឿថា រូបនាងបានសម្រកគីឡូជោគជ័យមានរាងស្ដើងតូចជាងមុន រីឯការតុបតែងមុខក៏មើលឃើញថាស្រស់ស្អាតមិនធម្មតា។ តែការលើកឡើងមួយចំនួនវាគ្រាន់តែជារូបភាពប្រើប្រាស់បច្ចេកវិទ្យា AI កាត់តផ្ដុំឡើងប៉ុណ្ណោះ។
ទោះជាយ៉ាងណាក្ដីគ្រាន់តែបង្ហោះរូបនេះ ហើយភ្លាម Park Bom ក៏បានក្លាយជាប្រធានបទត្រូវគេយកមកពិភាក្សាពេញបណ្ដាញសង្គម។ ជាពិសេស មហាជន និងអ្នកគាំទ្រសង្ឃឹមថារូបនាងនឹងត្រឡប់មកវិញជាមួយបទចម្រៀងថ្មីឆាប់ៗ នេះ។



គួរបញ្ជាក់ថា Park Bom ចាប់ផ្ដើមបង្ហាញខ្លួនជាផ្លូវការជាមួយសមាជិកក្រុម 2NE1 ក្នុងឆ្នាំ ២០០៩ ទេពកោសល្យដ៏ប៉ិនប្រសប់ធ្វើឲ្យនាងក្លាយជាតារាចម្រៀងស្រីខេប៉ុបដ៏លេចធ្លោម្នាក់ និងធ្លាប់ឈ្នះពានរង្វាន់ជាច្រើន។ បច្ចុប្បន្ន រូបនាងជាតារាចម្រៀងទោលស្ថិតក្រោមផលិតកម្ម D-Nation Entertainment ៕

























































Account
Security
Favourite Content