ប្លែកខ្លាំង! Park Bo-gum ផ្លាស់ប្ដូររូបភាពពីបុរសកំពូលសុភាព ទៅជាជើងឯកប្រដាល់នៅក្នុងរឿងថ្មី

តារាសម្ដែងកូរ៉េខាងត្បូង Park Bo-gum នឹងប្រែមុខមាត់ថ្មី ទៅជាអ្នកប្រដាល់នៅក្នុងរឿង Good Boy ខុសគ្នាដាច់ស្រឡះពីតួចាស់ៗដែលលោកធ្លាប់សម្ដែង ជាពិសេសគឹរឿង When life gives you tangerines។

ភាពយន្តថ្មីពីស្ថានីយទូរទស្សន៍ JTBC មួយនេះ ​ជារឿងរ៉ាងរបស់អតីតម្ចាស់មេដាយប្រដាល់ម្នាក់ ដែលត្រូវបានជ្រើសរើសឱ្យចូលបម្រើក្នុងគម្រោងពិសេសមួយរបស់ក្រុមប៉ូលិស ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងភាពអយុត្តិធម៌។

នៅក្នុងរឿងនេះ Park Bo-gum ត្រូវដើរតួជា Yoon Dong-joo អតីតជើងឯកប្រដាល់ថ្នាក់ជាតិ ដែលប្រែខ្លួនមកក្លាយជាមន្ត្រីជាន់ថ្មីមួយរួប បំពេញបេសកម្មក្នុងអង្គភាពឧក្រិដ្ឋកម្មពិសេស។ ក្នុងតួនាទីថ្មីនេះ តារាប្រុសវ័យ ៣១ឆ្នាំ បានព្យាយាមកែប្រែខ្លួនឯងឱ្យស័ក្តិសមនឹងតួអង្គ ដូចអ្វីដែលលោកបានធ្វើនៅក្នុងគម្រោងភាពយន្តនាពេលកន្លងមក។

ជាក់ស្ដែង តួឯកប្រុសរូបដដែល មិនត្រឹមតែត្រូវធ្វើការស្វែងយល់ពីចិត្តគំនិតរបស់តួអង្គនោះទេ លោកក៏ត្រូវត្រៀមរាងកាយជាពិសេស សម្រាប់ការសម្ដែងរឿង Good Boy នេះផងដែរ ដោយលោកធ្លាប់បានចែករំលែកថា៖​ “ខ្ញុំបានប្ដេជ្ញាចិត្តហ្វឹកហាត់បង្កើនភាពរឹងមាំមួយថ្ងៃមួយម៉ោង និងហាត់ប្រដាល់ ២ម៉ោង ជារឿងរាល់ថ្ងៃ អស់ពេលមិនតិចជាង ៦ខែទេ”។

បន្ថែមពីនេះទៀត ក្រុមការងារផលិតក៏បានសង្កត់ធ្ងន់ថា តួអង្គ Yoon Dong-joo គឺជាការផ្លាស់ប្ដូរមិនធ្លាប់មានរបស់ Park Bo-gum។ បន្ថែមពីនេះទៀត ក្រុមការងារក៏បានឱ្យដឹងថា Good Boy មិនមែនគ្រាន់តែជាភាពយន្តបែបវាយតប់ធម្មតានោះទេ តែរឿងភាគមួយចំណងជើងនេះ ក៏នឹងបង្ហាញពីការពិតដ៏អាក្រក់របស់សង្គមផងដែរ។

គួរឱ្យដឹងដូចគ្នាថា Good Boy គឺជាស្នាដៃដឹកនាំរបស់អ្នកដឹកនាំរឿង The Good Bad Mother គឺលោកស្រី Shim Na-yeon ដោយមានលោក Lee Dae-il ជាអ្នកនិពន្ធ។ ភាពយន្តភាគថ្មីនេះ នឹងចាប់ផ្ដើមចាក់បញ្ចាំងនៅថ្ងៃទី៣១ ខែឧសភាខាងមុខនេះ នៅលើកញ្ចក់ទូរទស្សន៍ JTBC៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *