បវរកញ្ញា Nadeen Ayoub នឹងក្លាយជាស្ត្រីដំបូងគេដែលតំណាងឱ្យប្រជាជនប៉ាឡេស្ទីន ក្នុងការប្រកួតបវរកញ្ញាឯកចក្កវាឡ ដែលនឹងធ្វើឡើងនៅលើទឹកដីទីក្រុងបាងកក ថ្ងៃទី២១ ខែវិច្ឆិកា ខាងមុខនេះ។

ផ្អែកតាមសេចក្ដីថ្លែងការណ៍ដែល Miss Universe Organization បញ្ចូនទៅកាន់សារព័ត៌មាន CNN បានបញ្ជាក់ដោយរីករាយថា បរវកញ្ញា Nadeen Ayoub នឹងចូលរួមជាបេក្ខនារីក្នុងកម្មវិធីប្រកួតបវរកញ្ញាឯកចក្កវាឡ ឆ្នាំ ២០២៥ ដែលនឹងមកដល់នៅក្នុងខែវិច្ឆិកា ខាងមុខនេះ។
លោក Miguel Ángel Martínez ប្រធានផ្នែកទំនាក់ទំនងរបស់ Miss Universe បានសរសេរក្នុងអ៊ីមែលថា៖ “បវរកញ្ញាឯកចក្កវាឡសូមស្វាគមន៍ ដោយមោទកភាពចំពោះអ្នកតំណាងមកពីជុំវិញពិភពលោក យើងអបអរសាទរភាពចម្រុះ ការផ្លាស់ប្តូរវប្បធម៌ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី”។
លោកបានបន្ថែមថា៖ “Ayoub ដែលជាអ្នកតស៊ូមតិ និងជាគំរូដ៏ជោគជ័យម្នាក់មកពីប៉ាឡេស្ទីន បានបង្ហាញពីភាពរឹងមាំ និងការប្តេជ្ញាចិត្ត ជាអ្វីដែលកម្មវិធីរបស់យើងចង់បាន។ យើងទន្ទឹងរង់ចាំស្វាគមន៍ Ayoub នៅលើឆាក Miss Universe ជាកន្លែងដែលនាងនឹងតំណាងឱ្យប៉ាឡេស្ទីនដោយមោទកភាព ឈរជាមួយបេក្ខនារីមកពីគ្រប់ទិសទីនៃពិភពលោក”។

ត្រៀមប្រកួតប្រជែងជាមួយនឹងបវរកញ្ញាពី ១៣០ ប្រទេស និងតំបន់ផ្សេងទៀត បរវកញ្ញាវ័យ ២៧ ឆ្នាំរូបនេះ បានរៀបរាប់នៅលើគណនី Instagram របស់ខ្លួនថា នាងចង់ក្លាយជាសំឡេងតំណាងឱ្យប្រជាជនប៉ាឡេស្ទីន។
បរវកញ្ញាដែលដណ្ដើមបានម្កុដនៅក្នុងប្រទេសកំណើតកាលពីឆ្នាំ ២០២២ បានសរសេរក្នុង Caption ថា៖ “ខ្ញុំពិតជាមានកិត្តិយសក្នុងការប្រកាសថា នេះជាលើកដំបូងដែលប៉ាឡេស្ទីននឹងមានវត្តមាននៅលើវេទិកាបវរកញ្ញាចក្កវាឡ”។
មុននឹងបញ្ចប់ Nadeen Ayoub បានរៀបរាប់បន្ថែម ដោយផ្អែកលើជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន រួមទាំងភាពឈឺចាប់របស់ប្រជាជននៅក្នុងតំបន់ហ្គាហ្សាថា ខ្លួននឹងធ្វើជាតំណាងឱ្យស្ត្រី និងកុមារប៉ាឡេស្ទីន បង្ហាញសំឡេង ដែលពិភពលោកត្រូវដឹងឮ៕

























Account
Security
Favourite Content