មានរឿងពីក្រោយបែបនេះ ទើប អូលីវ៉ា គង់ ចាត់ទុករឿង១ដុល្លារថ្លៃ Casting ជារឿងសមគួរចំណាយ 

លើកឡើងពីការ Casting ត្រូវចំណាយលុយ១ដុល្លារ ប្រិយមិត្តអ្នកអានប្រហែលនៅចាំថា រឿងនេះបានផ្ទុះការជជែកវែកញែកអស់មួយរយៈពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដោយក្នុងនោះមានទាំងអ្នកពេញចិត្ត និងមិនពេញចិត្តចំពោះការចំណាយលុយសម្រាប់ការ Casting។

និយាយដល់រឿងនេះ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ អ្នកច្នៃម៉ូដ និងជាអ្នករៀបចំការ Casting ហើយលក់ពាក្យ ១ដុល្លារ បានឱ្យដឹងថា ការពិតទៅការលក់ពាក្យ Casting តម្លៃ១ដុល្លារនោះ មិនមែនជាកម្មវិធីរបស់លោកផ្ទាល់ទេ ជាក់ស្តែង កម្មវិធី Casting Break The Rule របស់លោកកាលពីប៉ុន្មានខែមុន គឺមិនមានការលក់ពាក្យអ្វីនោះទេ គឺលោកបើក Casting ធម្មតាដូចគេឯង។

ដោយឡែក សម្រាប់ការ Casting ដែលលក់ពាក្យ១ដុល្លារនោះ ជាការ Casting កម្មវិធី ៣ ក្នុងពេលតែមួយ គឺទី១ Casting ជ្រើសរើសម៉ូដែលសម្រាប់ដើរឱ្យ Fashion Designer ទី២ កម្មវិធីប្រកួតក្រុមហ៊ុន CBC និងទី៣ កម្មវិធី Fastion show របស់លោកផ្ទាល់តែម្តង ដែលគ្រោងរៀបចំឡើងនៅចុងខែវិច្ឆិកា ខាងមុខនេះ ដូច្នេះលោកគិតថា ការចំណាយលុយ១ដុល្លារទិញពាក្យ Casting គឺជារឿងសមគួរ និងជារឿងគួរចំណាយ ដោយសម្អាងលើហេតុផលថា ហេតុអ្វីតារាស្រុកគេខ្មែរ យើងហ៊ានចំណាយលុយ៥០ដុល្លារទិញសំបុត្រ តែយើងបែរជាមិនគាំទ្រការចំណាយ១ដុល្លារលើការ Casting កម្មវិធីដែលខ្មែរយើងរៀបចំ? 

អូលីវ៉ា ថា ពេលគិតដល់រឿងនេះលោកក៏មានអារម្មណ៍តូចចិត្ត តែលោកមិនបាក់ទឹកចិត្តនោះទេ ព្រោះគិតថាលោកមិនបានបង្ខំនរណាម្នាក់ឱ្យមកដាក់ពាក្យនោះទេ ប្រសិនបើសាមីខ្លួនពេញចិត្តទទួលយកក៏មក តែបើមិនពេញចិត្តនិងការចំណាយនេះក៏ថ្វីដែរ ជាសិទ្ធិនិងការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ។ លោកសុំតែម៉្យាង គឺកុំហៃអើតាមគ្នាទាំងមិនទាន់ដឹងសាច់រឿងច្បាស់។ 

សូមជម្រាបផងដែរថា អ្នកច្នៃម៉ូដល្បីឈ្មោះ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ កាលពីចុងសប្តាហ៍ បានប្រារព្ធរៀបចំកម្មវិធីបង្ហាញម៉ូដដ៏ធំសម្បើមមួយ ក្រោមប្រធានបទ «We Break The Rule» ដោយមានការដើរបង្ហាញម៉ូដពីម៉ូដែល ១២០រូប។ ភ្ញៀវកតិ្តយសជាតិ និងអន្តរជាតិដែលបានចូលរួមទស្សនាផ្ទាល់ បានពោលសរសើរកម្មវិធីនេះមិនដាច់ពីមាត់ ព្រោះភាព Unique មិនធ្លាប់មាន ដោយសារអ្នកច្នៃម៉ូដរូបនេះបានផ្តល់ឱកាសឱ្យមនុស្សគ្រប់ទម្រង់ រាប់តាំងពីកូនក្មេងដល់មនុស្សធំដែលពួកគេមានរូបសម្បិត្តគ្រប់បែបផែនឱ្យដើរបង្ហាញក្នុងកម្មវិធីនេះ។

ឆាប់ៗខាងមុខនេះ អូលីវ៉ា នឹងធ្វើដំណើរទៅប្រទេសអ៊ីតាលី ដើម្បីសិក្សារៀនសូត្រ និងស្វែងយល់ជំនាញហ្វេសសិនបន្ថែមនៅទីនោះ ដើម្បីយកមកជំរុញវិស័យនេះនៅកម្ពុជាឱ្យកាន់តែរីកចម្រើន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយ

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​