អ្នកច្នៃម៉ូដល្បីឈ្មោះ និងជាគ្រូបង្រៀនដើរ Catwalk លោក អូលីវ៉ា គង់ បានប្រកាសឱ្យដឹងថា លោកកំពុងត្រៀមដឹកនាំក្រុមម៉ូដែលស្រុកខ្មែរ ២៥ រូប និងឈុតសម្លៀកបំពាក់ចំនួន ២៥ ឈុត ទៅដើរបង្ហាញម៉ូដលើឆាកអន្តរជាតិនៅឯប្រទេសម៉ាឡេស៊ី។
កម្មវិធីដែល អូលីវ៉ា នឹងទៅចូលរួមនៅម៉ាឡេស៊ី មានឈ្មោះថា ASIA FASHION RUNWAY COLLECTION នឹងប្រព្រឹត្តឡើងនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ នៅ Malaysia International Trade & Exhibition Center។


នេះជាលើកទី៣ ហើយសម្រាប់អ្នកច្នៃម៉ូដខ្មែររូបនេះ ដែលបានដឹកនាំតារាម៉ូដែល និងសម្លៀកបំពាក់ប្រេន KALKIN របស់លោកចេញទៅឆាកអន្តរជាតិ។ តួយ៉ាង Vietnam International Junior Fashion Week នៅសារមន្ទីរក្រុងហាណូយ ប្រទេសវៀតណាម ជាកម្មវិធីដើរម៉ូដអន្តរជាតិដំបូងបង្អស់របស់លោក បន្ទាប់មកគឺកម្មវិធី Milan Fashion Week 2023 នៅប្រទេសអ៊ីតាលី។
យ៉ាងណាមិញ ពេលនេះអ្នកច្នៃម៉ូដល្បីឈ្មោះ អូលីវ៉ា មិនទាន់បញ្ជាក់ឱ្យដឹងពីឈុតសម្លៀកបំពាក់ដែលត្រូវយកទៅដើរបង្ហាញម៉ូដនៅឡើយទេ សូម្បីសមាសភាពម៉ូដែលដែលនឹងត្រូវចេញទៅប្រកួតក៏នៅជាអាថ៌កំបាំងនៅឡើយដែរ។

គួររំលឹកផងដែរ កន្លងមក អូលីវ៉ា គង់ ដែលមានឈ្មោះពិតថា ម៉ែន សីហា បានបង្ហើបឱ្យដឹងថា លោកមានគម្រោងហោះចេញទៅប្រទេសជាច្រើននៅចុងឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤ ខាងមុខ។ ក្នុងចំណោមនោះមានទាំងការចេញទៅដើរម៉ូដ និងខ្លះទៀតគេហៅលោកទៅបង្រៀនដើរ Catwalk តែម្តង។ ចង់ដឹងថា មានអ្វីថ្មីប្លែកខ្លះកុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា៕























Account
Security
Favourite Content