ចន សុទីម៉ា ហោះចេញពីកម្ពុជាទៅប្រកួត Miss Universe 2023 នៅអែលសាល់វ៉ាឌ័រ ប្រកបដោយទំនុកចិត្ត

ការទន្ទឹងរង់ចាំជាយូររបស់ហ្វេនៗ និងអ្នកស្នេហាវិស័យ beauty pageant នៅកម្ពុជាបានមកដល់ហើយ វេលាដែលកញ្ញា ចន សុទីម៉ា Miss Universe Cambodia 2023 ត្រូវធ្វើដំណើរចេញទៅប្រទេសអែលសាល់វ៉ាឌ័រ ដើម្បីតំណាងប្រទេសកម្ពុជាចូលរួមប្រកួតប្រជែងកម្មវិធី Miss Universe លើកទី៧២។

បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២៣ ពិតជាស្រស់ស្អាតខ្លាំងណាស់ ក្នុងឈុតសម្លៀកបំពាក់បែបខ្មែរពីជំនាន់ដើម ដែលយកលំនាំតាមឈុតសម្លៀកបំពាក់របស់ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ។

ក្នុងការ Live នៅបរិវេណព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចន សុទីម៉ា បង្ហាញស្នាមញញឹមប្រកបដោយទំនុកចិត្ត និងភាពមុះមុតក្នុងការលើកទង់ប្រទេសកម្ពុជាទៅប្រកួត​លើឆាកអន្តរជាតិនេះ។ បវរកញ្ញាកម្ពុជារូបនេះ បានសម្តែងការត្រេកអរ និងបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រកួតប្រជែងដណ្តើមយកភាពជោគជ័យមកកម្ពុជាវិញ។ នាងនឹងបញ្ចេញអស់ពីសមត្ថភាពដែលមាន ដើម្បីសាងស្នាដៃលើឆាកចក្កវាឡដ៏ធំអស្ចារ្យនេះ។ 

សុទីម៉ា ថា នាងបានត្រៀមខ្លួនជាច្រើនហើយសម្រាប់ការប្រកួតដ៏អស្ចារ្យនេះ និងត្រៀម​នាំវប្បធម៌ អរិយធម៌ដ៏ផូរផង់របស់ខ្មែរយើងទៅបង្ហាញឱ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ឡើង។

Miss Universe Cambodia 2023 បានត្រៀមឈុតសម្លៀកបំពាក់ជាច្រើនសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ តាមការលេចឮលើបណ្តាញសង្គម សុទីម៉ា បានត្រៀមរហូតដល់ ១៥៥ ឈុតឯណោះសម្រាប់ការប្រកួតនេះ ដែលក្នុងនោះមានទាំងឈុតច្នៃឡើងពីអ្នកច្នៃម៉ូដក្នុងស្រុក និងឈុតពីប្រេនល្បីៗធំៗផងដែរ។ ចូលរួមតាមដានដំណើរការប្រកួត​របស់ ​សុទីម៉ា នៅទឹកដីប្រទេសអែលសាល់វ៉ាឌ័រ ទាំងអស់គ្នា និងកុំភ្លេចចូលរួមបោះឆ្នោតគាំទ្រ Miss Universe Cambodia 2023 ឱ្យនាងមានឱកាសឈានទៅវគ្គបន្ទាប់ទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម