ស័ក្ដិសមជាកំពូលអ្នកច្នៃម៉ូត អូលីវ៉ា គង់ យកឈុតរយលានអត្ថន័យ ឬ Millions Followers ចូលរួមក្នុងកម្មវិធីកម្រាលព្រំក្រហម Cannes Film Festival 2024។ ចំណាប់អារម្មណ៍ និងខ្សែភ្នែកមិនតិចគូនោះទេ ដែលបាញ់តម្រង់មកកាន់អ្នកច្នៃម៉ូតកម្ពុជារូបនេះ។

ដើរនៅលើកម្រាលព្រំក្រហម ឈុតដែលច្នៃដោយ អូលីវ៉ា គង់ បានបង្ហាញភាពស្រស់ស្អាតទាក់ទាញចំណាប់អារម្មណ៍អ្នកនៅទីនោះ។ ប្រណីតភាព និងភាពស្រស់ស្អាតនៃឈុត អូលីវ៉ា គ្រងនោះមានឈ្មោះថា រយលានអត្ថន័យ ឫ Millions Followers មានទម្ងន់ដល់ទៅ ៣០ គីឡូក្រាម។ ដោយឡែក អូលីវ៉ា បានរៀបរាប់ទាក់ទិននិងរឿងឈុត រយលានអត្ថន័យនេះ ទៅខកម៉ោង ធ្វើឲ្យលោក និងម៉ូឌែលស្រស់ស្អាត កញ្ញា ទៀន គឹមចេង ត្រូវសម្រេចចិត្តចុះពីលើឡានជាមួយឈុតអាវផ្កាមានទម្ងន់ដល់ទៅ ៣០ គីឡូ ប៉ុន្តែមិនមែនជាឧបសគ្គដែលរាំងស្ទះការតាំងចិត្តលោកនោះទេ។ ទីបំផុតអ្នកទាំង ២ ក៏ធ្វើបាន ហើយរូបលោកក៏បានគ្រងឈុតដ៏អស្ចារ្យមួយនេះនៅលើកម្រាលព្រំក្រហមក្នុងកម្មវិធី Cannes Film Festival 2024 ។


គួរបញ្ជាក់ដែរថា កំពូលអ្នកច្នៃម៉ូតកម្ពុជារូបនេះបានត្រៀមខ្លួនជាស្រេចក្នុងការបង្ហាញឈុតទី២ ជាឈុតពិសេសគឺ «សមរាត្រីបរមវិស្ណុលោក» ក្នុងកម្មវិធីមហោស្រពភាពយន្ត Cannes លើកទី ៧៧ ក្នុងប្រទេសបារាំងលើកនេះ ៕
























Account
Security
Favourite Content